កីឡា
Hakimi ប្រាប់មូលហេតុឲ្យម្តាយគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន
កីឡាករ Achraf Hakimi បាននិយាយអំពីទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយម្តាយនៅក្នុងរយៈពេលជិត២ឆ្នាំ បន្ទាប់ពីត្រូវបានបង្ហាញថា ម្ដាយជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះនៅលើផតខាស់ ABtalks តារាឆ្នើមរបស់ក្លិប PSG បាននិយាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់គាត់ បន្ទាប់ពីការលែងលះនៅឆ្នាំ២០២៣ ជាមួយតារាសម្តែង Hiba Abouk ។ នៅពេលមានរបាយការណ៍ចេញផ្សាយមកថា Hakimi បានដាក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់នៅក្រោមឈ្មោះរបស់ម្តាយ ធ្វើឲ្យអ្នកនាង Hiba Abouk មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
កីឡាករ Achraf Hakimi បាននិយាយថា ៖«តាំងពីខ្ញុំចាប់ផ្តើមរកលុយតាំងពីក្មេងមក ម្តាយរបស់ខ្ញុំជាអ្នកទទួលខុសត្រូវលើអ្វីៗទាំងអស់។ លុយខ្ញុំជាលុយរបស់គាត់ ហើយខ្ញុំជឿជាក់លើគាត់ទាំងស្រុង។ គាត់បានជួយខ្ញុំធ្វើការសម្រេចចិត្តត្រឹមត្រូវ នៅពេលខ្ញុំមិនដឹងពីរបៀបគ្រប់គ្រងលុយ។ វាមិនពាក់ព័ន្ធនឹងការរៀបការ ឬការលែងលះនោះទេ»។

កីឡាករ Hakimi បានបន្ថែមថា ៖«គាត់ជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ។ នៅក្នុងគ្រួសារមួយ ម្តាយគឺជាឆ្អឹងខ្នង។ គាត់ដឹកនាំ និងរក្សាអ្វីៗគ្រប់យ៉ាង។ ម្តាយរបស់ខ្ញុំគឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំបំផុត។ ខ្ញុំដឹងថាគាត់មានមោទនភាពចំពោះខ្ញុំ ហើយខ្ញុំខិតខំបន្តធ្វើឲ្យគាត់មានមោទនភាពទៀត»។
កីឡាករ Hakimi វ័យ២៦ឆ្នាំ ជាខ្សែការពារដ៏ល្អបំផុតម្នាក់នាពេលបច្ចុប្បន្ននេះ។ រូបគេបានចាប់ផ្តើមអាជីពរដំបូងនៅក្លិប Real Madrid ហើយខ្ចីជើងទៅក្លិប Borussia Dortmund ក្រោយមកបានចូលរួមជាមួយក្លិប Inter Milan ក្នុងឆ្នាំ២០២០ ជាកន្លែងដែលគាត់បានជួយឲ្យឈ្នះពានរង្វាន់ Serie A ។ នៅឆ្នាំ២០២១ គាត់បានចុះហត្ថលេខាជាមួយ PSG ដោយបានបង្ហាញខ្លួនជាង១០០លើក និងស៊ុតបញ្ចូលទីបាន១៥គ្រាប់៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ