Connect with us

កីឡា

ក្លិប​ប្រដាល់​ខ្លះ​​ពិត​ជា​ទទួល​បាន​តម្លៃ​៥០០​ដុល្លារ​មែន​ពី​ម្ចាស់​ឧបត្ថម្ភកម្មវិធី

បានផុស

នៅ

តាម​គោល​ការណ៍​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​កំណត់​ជា​​យូរ​មក​ហើយ ម្ចាស់​ក្លិប​​អាច​ទទួល​បាន​តម្លៃ​១៥​ដុល្លារ​រាល់​ការ​បញ្ចូល​កីឡាករ កីឡាការិនី​ម្នាក់​ទៅ​ប្រកួត​នៅសង្វៀន​ប្រដាល់​ណា​មួយ។

តាម​លេច​ឮ​​ដំណឹង​ត​គ្នា និង​ពី​ម្ចាស់​ក្លិប​ផ្ទាល់​គឺ​មាន​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ហ៊ាន​ផ្តល់​តម្លៃ​ដល់​​៥០០​ដុល្លារ​ដល់​ម្ចាស់​ក្លិប​ដើម្បី​បាន​កីឡាករ​ល្បី​ៗ​ពី​ក្លិប​នេះ។ ប្រការ​នេះ លោក ខូវ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​​មានក្លិប​ខ្លះ​ទទួល​បានតម្លៃ​ខ្ពស់​រហូត​ដល់​៥០០​ដុល្លារ​មែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ បាន​​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​​មួយ​ក្រោយ​ពេល​លោក​​បាន​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ថ្មី​ថា ៖«ខ្ញុំ​គិត​ថា តម្លៃ​ក្លិប​មួយ​ចំនួន មក​ដល់​ពេល​នេះ​​មិន​មែន​ត្រឹម​តែ៦​ម៉ឺន​រៀល (​១៥​ដុល្លារ​)នោះ​ទេ។ មាន​ព័ត៌មាន​មក​គឺ​មាន​កីឡាករ​ខ្លះ​រហូត​ដល់​៥០០​ដុល្លារ​សម្រាប់​តម្លៃ​ក្លិប ដូច្នេះ​​ទាក់​ទង​នឹង​តម្លៃ​ខ្លួន​ក៏​ដោយ តម្លៃ​ក្លិប​ក៏​ដោយ ខ្ញុំ​ជឿ​ជាក់​ថា ស៊ី​សង​ទៅ​លើ​សមត្ថភាព​របស់​កីឡាករ»។

«ការងារ​នេះ​គឺ​ជា​ទី​ផ្សារ​សេរី យើង​មិន​អាច​កំណត់ចំនួន​ឲ្យ​ទៅ​ក្លិប​ ដៃ​គូ​អភិវឌ្ឍ ឬ​ស្ថានីយ៍​ទូរទស្សន៍ ​ដែល​រៀប​ចំកម្មវិធី​ធ្ងន់​ពេក​ទេ។ ពី​ព្រោះ​បើ​ដាក់​ទម្ងន់​ធ្ងន់​ពេក កម្មវិធី​មួយ​ចំនួន​អត់​អាច​ធ្វើ​ទៅ​បាន​ទេ។ ដូចជា​កម្មវិធី​ថ្នាល​ជា​ដើម​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ អីចឹង​បើក​សិទ្ធិ​ឲ្យ​ចរចា​គ្នា​រ​វាង​ដៃ​គូ​អភិវឌ្ឍ​ជា​មួយ​នឹង​ក្លិប។ កម្មវិធី​មួយ​ចំនួន​ដែល​ធំ កីឡាករ​មួយ​ចំនួន​ដែល​ល្បី ខ្ញុំ​ជឿ​ជាក់​ថា តម្លៃ​ក្លិប​តាម​ខ្ញុំ​ដឹង តម្លៃ​ខ្លួន​អាច​ឈាន​ដល់​៥០០​ដុល្លារ»។   

ប្រសិន​បើ​ក្លិប​មួយ​មាន​កីឡាករ​ កីឡាការិនី​ចេញ​ប្រកួត​កាន់​តែ​ច្រើន​នាក់ ក្លិប​​នោះ​រឹត​តែ​ទទួល​បាន​ថវិកា​ច្រើន។ ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់​ដែល​ចង់​បាន​​កីឡាករ​​ល្បី​ៗ​ពី​ក្លិប​ណា​មួយ​ញឹក​ញាប់ ឬ​ច្រើន​នាក់ គឺ​អាចចរចា​ជា​មួយ​ម្ចាស់​ក្លិប​តាម​រយៈ​ការ​ផ្តល់​តម្លៃ​ដល់​ក្លិប​ខ្ពស់​​គឺ​ចាប់​ពី​១៥​ដុល្លារ​ឡើង​ក្នុង​ម្នាក់។

ប្រការ​នេះ​មាន​ន័យ​ថា ម្ចាស់​ឧបត្ថ​ម្ភ​កម្មវិធី​ប្រដាល់​នីមួយ​ៗ​ត្រូវ​ចំណាយ​​ច្រើន​ណាស់ ដូច​ជា​​តម្លៃ​ខ្លួន​​របស់​កីឡាករ កីឡាការិនី តម្លៃ​ឲ្យ​ក្លិប​ដែល​ជា​អ្នក​គ្រប់​គ្រង​ និង​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី តម្លៃអ្នក​ចាប់​គូ​ជាតិ និង​អន្តរជាតិ តម្លៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត តម្លៃ​ដល់​ម្ចាស់​ស្ថានីយ៍​ទូរទស្សន៍ និង​តម្លៃ​ផ្សេង​ៗ​ទៀត៕

អត្ថបទ៖  វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម