កីឡា
នារី២នាក់ ប្រជែងនឹងបុរស៦នាក់ វគ្គ៨នាក់ចុងក្រោយកម្មវិធី Frenzy Freestyle
ការប្រកួតបាល់ទាត់ Frenzy Freestyle លើកដំបូងនៅក្នុងប្រទេសកម្ពុជាបានរកឃើញបេក្ខភាព៨នាក់ចុងក្រោយហើយ បន្ទាប់ពីប្រកួតវគ្គ១៦នាក់ចុងក្រោយកាលពីថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០២៥។
ការប្រកួតចាប់ដៃគូដើម្បីបង្ហាញពីសមត្ថភាព ទេពកោសល្យ និងសមត្ថភាពរៀងៗខ្លួននៅលើឆាកដ៏ស្រស់ស្អាតនៅស្ឌូឌីយោបបាយ័នបឹងស្នោរដែលមានការផ្សាយផ្ទាល់លើផេកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែន។ កីឡាករ កីឡាការិនីដែលបង្ហាញសមត្ថភាពបានល្អ និងត្រូវតាមលក្ខខណ្ឌដែលបានកំណត់គឺត្រូវបានចៅក្រមទាំង៤រូបផ្តល់ពិន្ទុខ្ពស់ដើម្បីឈ្នះដៃគូប្រជែងឡើងទៅវគ្គបន្ត។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្ត ទីបំផុតបេក្ខភាព៨រូបត្រូវបានចៅក្រមនៃគណៈកម្មការរៀបចំការប្រកួតផ្តល់ពិន្ទុឲ្យឡើងទៅវគ្គ៨នាក់ចុងក្រោយ។ កញ្ញា ឌី គឹមយាន និង យ៉ែម នារតី ជាបេក្ខនារី២នាក់គត់ដែលបានចូលរួមក្នុងកម្មវិធីនេះធ្វើបានយ៉ាងល្អដោយរហូតត្រូវបានចៅក្រមផ្តល់ពិន្ទុឲ្យឡើងទៅវគ្គ៨នាក់ចុងក្រោយជាមួយបេក្ខជន ខុន ខេមរៈបុត្ត, ចាន់ណាក់ វរៈបុត្រ, ស៊ុំ សាន, ផ្លម ធិញហួយ, លន់ ឆៃយ៉ា និង នួន វណ្ណា។
ការប្រកួតវគ្គ៨នាក់ចុងក្រោយកាន់តែពិសេសថែមទៀតនៅពេលដៃគូប្រកួតសុទ្ធតែកើតចេញពីការចាប់ឆ្នោត។ អ្វីដែលកាន់តែពិសេសបេក្ខភាពទាំងអស់ត្រូវបានចាប់ឆ្នោតជ្រើសរើសវិញ្ញាសាដែលខ្លួនត្រូវប្រកួតថែមទៀត។
ចាំមើលថាតើ បេក្ខភាពណាខ្លះអាចឈានដល់វគ្គ៤នាក់ចុងក្រោយដែលជាវគ្គទទួលបានប្រាក់រង្វាន់។ ជ័យលាភីលេខ១ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់២លានរៀល។ ជ័យលាភីលេដខ២ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១លានរៀល។ ជ័យលាភីលេខ៣ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១លានរៀល ខណៈចំណាត់ថ្នាក់លេខ៤ក៏ទទួលបានប្រាក់រង្វាន់១លានរៀល៕
ខាងក្រោមជាដៃគូប្រកួតវគ្គ៨នាក់ចុងក្រោយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។




អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង