Connect with us

កីឡា

លោក ខូវ ឆាយ ថា សហព័ន្ធ​មិន​អាច​ហាម​សង្វៀនណា​​ចង​ជើង​កីឡាករបាន​ឡើយ

បានផុស

នៅ

សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​លើ​ការ​ចាប់​គូ​ប្រកួត​របស់​សង្វៀន​ឯកជន​ឡើយ​ដោយ​បាន​ត្រឹម​តែ​សម្រប​សម្រួល និង​អនុវត្ត​តាម​ច្បាប់កីឡា​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​សម្រេច​លើ​ការ​ចាប់​គូ​កីឡាករ​ កីឡាការិនី​​ម្នាក់​ៗ​អាស្រ័យ​លើ​​សាមីខ្លួន ក្លិប និង​ម្ចាស់​កម្មវិធីផ្ទាល់។

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ៖«ការ​ចាប់​គូ​ភាគ​ច្រើន យើង​ទុក​អាទិភាព​ឲ្យ​ម្ចាស់​កម្មវិធី​ជា​មួយ​នឹង​ក្លិប​សាមី​របស់​កីឡាករ​។ ពួក​គាត់​អាច​ពិភាក្សា​គ្នា​អំពី​ការ​ចាប់​គូ​ដែល​មាន​សហព័ន្ធ​យើង​ជា​អ្នក​សម្រប​សម្រួល ប៉ុន្តែ​សហព័ន្ធ​មិន​អាច​សម្រេច​បាន​ទេ។ ហេតុ​អ្វី​បាន​ជា​សហព័ន្ធ​មិន​អាច​សម្រេច​បាន ​ដោយសារ​តែ​អ្នក​រៀបចំ​កម្មវិធី​ជា​អ្នក​ចេញ​ថវិកា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា ៖«យើង​មិន​អាចប្រាប់​ថា កុំ​យក​កីឡាក​រ​នេះ គួរ​​យក​កីឡាករ​នោះ។ សហព័ន្ធ​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​បច្ចេកទេស ការ​រៀបចំ​កម្មវិធី គណៈកម្មការ​រៀបចំ​ការ​ប្រកួត អាជ្ញា​កណ្តាល​ ចៅ​ក្រម​ ដឹក​នាំ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ប៉ុន្តែ​កីឡាករ​ប្រកួត​ជា​មួយ​កីឡាករ​ណាគឺ​អាស្រ័យ​លើ​កីឡាករ​ផ្ទាល់ និង​អ្នក​រៀបចំ​កម្មវិធី។ ពួក​គាត់​អាច​សម្រេច​ចិត្ត​ថា តើ​ការ​ចរចា​ត្រូវ​គ្នា​ តាំង​ពី​តម្លៃ​ខ្លួន​ ​តាំង​ពី​តម្លៃ​ក្លិប​ និង​ពេល​វេលា»។

«ពេល​ខ្លះ យើង​​ចង់​ឲ្យ​កីឡាករ​បាន​ស្មើ​គ្នា ប៉ុន្តែ​​​រៀប​ចំ​ទៅ​អត់​មាន​ការ​គាំទ្រ ដូច្នេះ​អ្នក​រៀបចំ​កម្មវិធី​ក៏​អត់​ព្រម​ដែរ។ យើង​ធ្លាប់​បាន​​ស្នើ​ឲ្យ​មាន​ថ្នាល​ប្រកួត​ច្រើន ប៉ុន្តែ​ដល់​ពេលកីឡាករ​ថ្នាល​ប្រកួត មិន​សូវ​មាន​ការ​គាំទ្រ។ កម្មវិធី​ខ្លះ​មាន​គោល​ដៅ​ឲ្យ​មាន​អ្នក​គាំទ្រ​ផ្ទុះ​ខ្លាំង​រហូត​ដល់​៥០​ម៉ឺន​នាក់​ ១​លាន​នាក់​ជា​ដើម ប៉ុន្តែ​ដាក់​កម្មវិធី​ថ្នាល​ទៅ ទស្សនិកជន​អត់​ទស្សនា ដូច្នេះ​អ្នក​រៀបចំ​​ខក​ចិត្ត ពី​ព្រោះ​លទ្ធផល​ផ្ទុយ​ពី​គោល​បំណង​ដែល​ចង់​បាន។ ពេល​ខ្លះ​យើង​បាន​ស្នើ​ច្រើន តែ​ស៊ី​សង​ទៅ​លើ​ការ​ចរចា​រវាង​ម្ចាស់​កម្មវិធី និង​ក្លិប​របស់​កីឡាករ កីឡាការិនី​ផ្ទាល់»។

នៅ​ពេល​សួរ​ថា​ តើ​សហព័ន្ធ​មាន​ដំណោះ​ស្រាយ​យ៉ាង​ណា​​ពាក់​ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​ខ្លះ​ចុះ​កិច្ច​សន្យា​យក​កីឡាករ​ល្អ​ៗ​ទុក? លោក ខូវ ឆាយ បាន​ឆ្លើយតប​ថា ៖«យើង​កំពុង​សិក្សា​ពាក់​ព័ន្ធ​ចំណុច​នេះ ពី​ព្រោះករណី​ទី​ផ្សារ​សេរី យើង​មិន​អាច​ហាមឃាត់កីឡាករ​មិន​ឲ្យ​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​នេះ មិន​ឲ្យ​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​នោះ ពី​ព្រោះ​សហព័ន្ធ​មិន​មែន​ជា​ម្ចាស់​កីឡាករ​ទេ។ សហព័ន្ធ​គ្រាន់​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​អភិរក្ស និង​អភិវឌ្ឍ​គុន​ខ្មែរ។ ក្លិប​របស់​ពួក​គាត់​ទើប​ជា​អាណាព្យាបាល​ផ្ទាល់របស់​កីឡាករ»។

«ប្រសិន​បើ​ក្លិប​អនុញ្ញាត សហព័ន្ធ​មិន​អាច​ហាម​ឃាត់​បាន​ទេ។ កត្តា​ជីវភាព​របស់​ពួក​គាត់ ពួក​គាត់​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ឯង។ ថា​តើ​មាន​ក្រុម​ហ៊ុន មាន​សង្វៀន​ផ្តល់​កិច្ច​សន្យា​ វា​ល្អ​សម្រាប់​ពួក​គាត់​អត់? ករណី​មួយ​ចំនួន​យើង​អនុវត្ត​ទៅ ហាមឃាត់​​ទៅ  វា​ប៉ះ​ពាល់​ដល់​ដៃ​គូ​អភិវឌ្ឍដែល​ជា​ស្ថានីយ៍​ទាំង​អស់​នេះ។ ដូច្នេះ​ចំណុច​នេះ យើង​បាន​ពិភាក្សា​គ្នា​ច្រើន​លើក​ហើយ​ថា​តើ​យើង​គួរ​អនុវត្ត​ដូច​ម្តេច។ បើ​យើង​អនុវត្ត​ទៅ​ វា​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​កីឡាករ​​ដែល​ពួក​គាត់​ត្រៀម​សម្រាប់​កម្មវិធី​របស់​ពួក​គាត់»។

លោកបាន​បន្ថែម​ថា ៖«ករណី​នេះ​នៅ​ប្រទេស​ណា​ក៏​មាន​ដែរ។ មិន​មែន​​មាន​តែ​នៅ​កម្ពុជា​ទេ នៅ​ប្រទេស​ថៃ​ក៏​មាន នៅ​អាមេរិក ​អឺរ៉ុប កម្មវិធី​កម្រិត​ពិភព​លោក​ក៏​មាន ​គឺ​គេ​មាន​កីឡាករ​ប្រចាំ​កម្មវិធី​របស់​គេ​តែ​ម្តង»។

សព្វ​ថ្ងៃ​នេះ​មាន​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ជាតំណាង​ផ្សព្វផ្សាយ (BA) របស់​​ផលិតផល​ដែល​ប្រកួត​បាន​តែ​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​ផលិត​នោះ​ប៉ុណ្ណោះ។ បើ​ក្រឡេក​នៅ​លើ​ពិភព​លោក​មាន​កម្មវិធី​ជា​ច្រើន​ដែល​មាន​កីឡាករ​ផ្ទាល់​ខ្លួន​ដូច​ជា​សង្វៀន​ប្រដាល់​សកល​អាមេរិក Top Rank, សង្វៀន UFC សង្វៀន ONE Championship និង​សង្វៀន Thai Fight ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១១ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម