កីឡា
ក្លិប៣កំពុង កសាងមូលដ្ឋានគ្រឹះអ្នកគាំទ្រផ្ទាល់ខ្លួនយ៉ាងល្អនៅតាមខេត្ត
ក្លិប៣នៅក្នុងលីគកំពូលកម្ពុជាដែលស្ថិតនៅខេត្តកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងថ្នាក់ដឹកនាំរបស់ខ្លួនក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយ។ ទាំងនេះបង្ហាញឲ្យឃើញពីភាពវិជ្ជមាននៃអ្នកគាំទ្រដែលមិនត្រឹមតែប្រមូលផ្តុំគ្នានៅក្នុងរាជធានីប៉ុណ្ណោះទេ ប៉ុន្តែឈានទៅដល់ការសាងមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់អ្នកគាំទ្រនៅតាមបណ្តាខេត្តនានា។
សកម្មភាពអ្នកគាំទ្រតាមបណ្តាខេត្តទាំងនេះ ស្របទៅនឹងគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានដាក់ចក្ខុវិស័យរបស់ខ្លួនថា ខេត្តមួយមានក្លិបអាជីពមួយ និងកីឡដ្ឋានស្តង់ដាមួយ ដើម្បីប្រមូលផ្តុំធនធានកីឡាករ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រប្រចាំខេត្តរៀងៗខ្លួន។
ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ

ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ទើបតែបង្ហាញខ្លួនជាក្រុមអាជីព និងមានកីឡដ្ឋានត្រឹមត្រូវក្នុងរយៈពេល២ឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែក្លិបមួយនេះបានឈ្នះជើងឯកលីគទី២កាលពីរដូវកាល២០២៣-២៤ដើម្បីទទួលបានកៅអីចូលរួមប្រកួតលីគកំពូល។

នៅពេលមានឈ្មោះចូលរួមប្រកួតលីគកំពូល ក្លិបឡាយហ្វ ខេត្តព្រះសីហនុ កាន់តែជំរុញក្នុងការពង្រឹងក្រុម និងរៀបចំហេដ្ឋានរចនាសម្ព័ន្ធនៃកីឡដ្ឋានឲ្យកាន់តែប្រសើរឡើង។ ធ្វើសកម្មភាពទាក់ទាញអ្នកគាំទ្រក្នុងខេត្តឲ្យចូលរួមលើកទឹកចិត្តកាន់តែច្រើន។ ទីបំផុត ស្ថានភាពអ្នកគាំទ្រប្រចាំខេត្តមួយនេះកំពុងកើនឡើងជាលំដាប់។ ទាំងនេះហើយជាអ្វីដែលក្លិបបាល់ទាត់តាមបណ្តាខេត្តចង់ឃើញ។ នៅពេលក្រុមកាន់តែល្អ កីឡាករកាន់តែល្បី កីឡដ្ឋានកាន់តែស្អាត នោះអ្នកគាំទ្រកាន់តែច្រើន។
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ

ប្រមាណពីរបីឆ្នាំចុងក្រោយ ក្រុមបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះបានធ្វើសកម្មភាពប្រមូលអ្នកគាំទ្រក្នុងខេត្តយ៉ាងសកម្ម បើទោះជាកាលពីមុនមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួនក៏ដោយ។ នៅរដូវកាល២០២៤-២៥ អង្គរថាយហ្គឺរ មានកីឡដ្ឋានផ្ទាល់ខ្លួនរឹតតែងាយស្រួលក្នុងការទាក់ទាញអ្នកគាំទ្ររបស់ខ្លួន។

រាល់ការប្រកួតនៅកីឡដ្ឋានរបស់អង្គរថាយហ្គឺរក្នុងរដូវកាលនេះតែងតែមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។ ទាំងនេះជាកម្លាំងចិត្តដ៏សំខាន់បំផុតសម្រាប់ម្ចាស់ក្លិបដែលជាជនជាតិជប៉ុន។ នៅពេលអ្នកគាំទ្រទិញសំបុត្រចូលទស្សនាផ្ទាល់ ក្លិបក៏អាចរកចំណូលពីអ្នកគាំទ្រ ហើយជាពិសេស ក្លិបក៏ងាយស្រួលក្នុងការស្វែងរកដៃគូឧបត្ថម្ភតាមរយៈអ្នកគាំទ្រច្រើន។ អ្វីដែលសំខាន់បំផុត កីឡាករមានកម្លាំងចិត្តក្នុងការលេងនៅលើទីលានចំពោះមុខអ្នកគាំទ្រ។
ក្លិបបាល់ទាត់ខេត្តស្វាយរៀង

ពីររដូវកាលចុងក្រោយ កីឡដ្ឋានបាល់ទាត់ខេត្តស្វាយរៀងអាចត្រូវបានជាទីកន្លែងមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេបំផុតរាល់ការប្រកួត។ រាល់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងហោចណាស់ក៏មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ជាង២០០០នាក់ដែរ។

ដោយមើលឃើញពីកំណើនអ្នកគាំទ្រកើនឡើងជាលំដាប់ ម្ចាស់ក្លិបព្រះខ័នរាជស្វាយរៀង បានកែលំអ និងបង្កើនទីកន្លែងសម្រាប់អ្នកគាំទ្ររដូវដល់ជាង៤០០០នាក់កាលពីដើម្បីរដូវកាលនេះ។ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀងកំពុងល្អ កីឡដ្ឋានកាន់តែស្អាត និងអ្នកគាំទ្រកាន់តែច្រើន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបោះជំហានទៅរកភាពរីកចម្រើនកាន់តែខ្លាំង។
ជាមួយគ្នានេះ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ស្ថិតនៅខេត្តកំពង់ស្ពឺ និងក្លិបគិរីវង់សុខសែនជ័យ ស្ថិតនៅខេត្តតាកែវ ក៏មានអ្នកគាំទ្រផ្ទាល់ខ្លួនច្រើនដែរ ប៉ុន្តែមិនសូវផុលផុសខ្លាំងទេ បើប្រៀបធៀបនឹងកីឡដ្ឋាននៅខេត្តទាំង៣ខាងលើ។ នៅរាជធានីភ្នំពេញវិញ កីឡដ្ឋានរបស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ កំពុងស្រួបទាញអ្នកគាំទ្រច្រើន។ កីឡដ្ឋានរបស់ភ្នំពេញក្រោន និងវិសាខា មានអ្នកគាំទ្រច្រើនស្រាប់ហើយ ខណៈ បឹងកេត ជាក្លិបដែលមានអ្នកគាំទ្រស្រឡាញ់ពេញចិត្តច្រើនណាស់ ប៉ុន្តែនៅពេលនេះមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួនជាអចិន្ត្រៃយ៍ឡើយ៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ