Connect with us

កីឡា

Arteta ពេញចិត្តខ្លាំងទម្រង់លេងកីឡាករ​វ័យ​១៧​ឆ្នាំ Nwaneri

បានផុស

នៅ

គ្រូបង្វឹកក្លិប Arsenal លោក Mikel Arteta ពេញចិត្តទម្រង់លេងរបស់ខ្សែបម្រើ Ethan Nwaneri យ៉ាងខ្លាំងបន្ទាប់ពីកីឡាករវ័យ១៧ឆ្នាំរូបនេះ រកជ័យជម្នះជូនក្រុម ហើយទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្របខ័ណ្ឌ Champions League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Nwaneri ដែលបានចូលរួមជាមួយ Arsenal តាំងពីអាយុ៨ឆ្នាំ ត្រូវបានអ្នកគាំទ្រ ចាប់អារម្មណ៍កាន់តែខ្លាំងក្រោយគ្រូបង្វឹកដាក់ឲ្យលេងជំនួយតំណែងរបស់កីឡាករ Bukayo Saka ដែលរងរបួសសរសៃពួរកាលពីចុងខែធ្នូ។

ខ្សែបម្រើវ័យក្មេងនេះជាតួអង្គសំខាន់ជួយឲ្យក្លិប Arsenal យកឈ្នះក្លិប Girona ក្នុងលទ្ធផល ២-១។ គ្រាប់បាល់ជ័យជម្នះកើតឡើងពីការស៊ុតបញ្ចូលទីរបស់កីឡាករ Nwaneri នៅនាទី៤២ ក្នុងការប្រកួតនៅកីឡដ្ឋាន Estadi Montilivi ហើយនោះក៏ជាគ្រាប់បាល់ដំបូងរបស់គេ ក្នុងពានរង្វាន់ UEFA Champions League។ ក្រោយបញ្ចប់ការប្រកួត រូបគេក៏បានឈ្នះពានរង្វាន់​កីឡាករល្អ​ប្រចាំ​ការ​ប្រកួត។

លោក Mikel Arteta បាននិយាយថា ៖«គាត់​មាន​ភាព​ប្រជែងខ្លាំង​ណាស់​ ពេល​គាត់​បាន​បាល់ ហើយ​មាន​ទំនុក​ចិត្ត​ខ្លាំង។ ​មុន​ពេលគាត់ចង់ធ្វើ​សកម្មភាពអ្វី​មួយ​ គឺសម្រេចចិត្ត​បាន​​ត្រឹមត្រូវ តាមអ្វីដែលគាត់ចង់បាន។ គាត់​មាន​សមត្ថភាព​បញ្ចប់​ទីគ្រប់​ជ្រុង»។

ការប្រកួតបន្ទាប់ Arsenal បន្ទាប់​ ត្រូវ​ទទួល​ក្រុម​លេខ​៤ Manchester City ក្នុងពានរង្វាន់ Premier League នៅ​ថ្ងៃ​អាទិត្យ។ បច្ចុប្បន្នក្រុម​របស់លោក Arteta ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅលីគកំពូលអង់គ្លេស ដោយ​តាម​ពី​ក្រោយ​ក្រុមលេខ១ Liverpool ចំនួន​៦​ពិន្ទុ​ ខណៈក្រុមហង្សក្រហមសល់មួយប្រកួតទៀតក្នុងដៃ៕

ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម