Connect with us

កីឡា

ថ្ងៃ​ស្អែក ក្រុម​នារី​វិសាខា ប៉ះ ណាហ្គាវើលដ៍ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុងលីគនារី

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី វិសាខា នឹង​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​នារី ណាហ្គាវើលដ៍ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ លីគ​បាល់ទាត់​នារី​កម្ពុជា​រដូវ​កាល​២០២៤-២៥ វេលា​ម៉ោង​៣:៣៥​នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ នៅ​ទី​លាន​ហ្វឹក​ហាត់​ផ្លូវ​ការ​របស់​ក្លិប​វិសាខា។

ក្រុម​បាល់ទាត់​នារី​វិសាខា
ក្រុម​បាល់ទាត់​នារី​វិសាខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ​ពីរ​ជើងសរុប​១៨​ប្រកួត​ ក្រុម​នារី​វិសាខា​ រក​បាន​៤៤​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ឈ្នះ​១៤​ប្រកួត ស្មើ​២​ប្រកួត និង​ចាញ់​២​ប្រកួត។ ចំណែក ណាហ្គាវើលដ៍ រក​បាន​៤០​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ឈ្នះ​១៣​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​៤​ប្រកួត។ ណាហ្គាវើលដ៍​នឹង​លេង​ដោយ​គ្មាន​កីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី ដោយសារ​កីឡាការិនី​ទាំង​ពីរ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​ក្លិប Bangkok Women ក្នុង​លីគ​នារី​ថៃ។

មុន​ឈាន​ដល់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​ណាហ្គាវើលដ៍​បាន​យក​ឈ្នះ ក្រុម​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ខ្វែង៤​ក្រុម​ចុង​ក្រោយ។ ក្រុម​នារីវិសាខា​ជា​ក្រុម​តែ​មួយ​គត់​​បាន​ផ្តល់បរាជ័យ​ដល់​ក្រុ​ម​កំពូល​តារាង នារី​ភ្នំពេញក្រោន ក្នុង​រដូវ​កាល​នេះ​ ដោយ​លទ្ធផល ២-១។

ក្រុមបាល់ទាត់នារី​ណាហ្គាវើលដ៍
ក្រុម​​បាល់ទាត់នារី​ណាហ្គាវើលដ៍

ជួប​គ្នា​២​លើក​ក្នុង​វគ្គ​វិល​ជុំ​សន្សំពិន្ទុ ក្រុម​នារី​ណាហ្គាវើលដ៍ បាន​យក​ឈ្នះ​ វិសាខា ដោយ​លទ្ធផល ១-០ ក្នុងជើង​ទី១ នៅ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​នៅ​ជើង​ទី២​ក្នុង​ទឹក​ដី​រាជ​ធានី​ភ្នំពេញ ក្រុម​នារីវិសាខា បាន​យក​ឈ្នះ ដោយ​លទ្ធផល ៤-០ វិញ។

ក្រុម​ដែល​ឈ្នះ រវាង​ក្រុម​នារី​វិសាខា និង​ ណាហ្គាវើលដ៍ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប ក្រុម​នារី​ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោន។ ក្រុម​នារី​ភ្នំពេញ​ក្រោន​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ និង​ជា​ក្រុម​ឈរ​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង ដោយ​ឈ្នះ​១៦​ប្រកួត ស្មើ១​ប្រកួត និង​ចាញ់​១​ប្រកួត៕

ក្រុម​បាល់ទាត់នារី​ភ្នំពេញ​ក្រោន
ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន
លីគ​បាល់ទាត់នារីកម្ពុជា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម