Connect with us

កីឡា

បេក្ខភាព៨នាក់ ​ត្រៀមប្រកួតក្នុងកម្មវិធី Frenzy Freestyle ដើម្បី​ឱកាស​ឡើងទៅជុំបន្ដ

បានផុស

នៅ

ការប្រកួតហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្នុងនោះបេក្ខភាពទាំង៨រូបនឹងត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Frenzy Freestyle
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពរំភើបគឺកំពុងតែកើនឡើងស្របពេលការប្រកួតហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ ការប្រកួតបាល់ហ្វ្រីស្តាយល៍ ដំបូងនៅកម្ពុជា គឺជាដំណើរការ​ដ៏អស្ចារ្យមួយ រហូតមកដល់ពេលនេះ ដោយបេក្ខជន បេក្ខនារី​ ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជាបានប្រកួតគ្នា ដើម្បីមានឱកាសឈានទៅវគ្គបន្តមួយទៀតក្នុងចំណោមជើងខ្លាំងទាំង៨នាក់។

Frenzy Freestyle

កម្មវិធីដ៏​អស្ចារ្យ​នេះ​បាន​ឆក់​យក​បេះដូង​ទស្សនិកជន និង​អ្នក​ចូល​រួម​ដែលមិនធ្លាប់ស្គាល់ថាបាល់ហ្វ្រីស្តាយល៍ជាអ្វី ដោយ​បាន​បង្ហាញ និងលេចឃើញនូវសមត្ថភាព និងសិល្បៈនៃការលេងបាល់របស់បេក្ខជន បេក្ខជនារី​ ក្នុងការ​បង្កើត​ក្បាច់ថ្មីប្លែកៗ។ នៅពេល​ការ​ប្រកួតគឺទាមទារឱ្យបេក្ខជន បេក្ខនារីទាំងអស់ព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានពិន្ទុពីគណៈកម្មការ​វាយតម្លៃ ក្នុងការឈានទៅកាន់វគ្គបន្ត។

Frenzy Freestyle

ចង់ដឹងថាវគ្គ ១/៤ ផ្តាច់ព្រ័ត្រ (វគ្គ៨នាក់ចុង​ក្រោយ) នឹងមានទស្សនីយភាព ក្បាច់ពិសេសអ្វី​ខ្លះដែលត្រូវបង្ហាញ ដើម្បីឱ្យបងប្អូនហូរសប្បាយ កុំភ្លេចតាមដាន និងចូលរួមទស្សនាគាំទ្រដោយសេរីទាំងអស់ នៅស្ទូឌីយោបាយ័នបឹងស្នោរ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥​ ចាប់ពីម៉ោង៣:០០ នាទីរសៀលតទៅ ដោយរួមមាន ៖

  • បេក្ខនារី  ឌី គឹមយាន នឹងត្រូវប្រកួតជាមួយ​បេក្ខជន លន់ ឆៃយ៉ា               
  • បេក្ខជន ចាន់ណាក់​ វរៈបុត្រ នឹងត្រូវប្រកួតជាមួយគ្នាបេក្ខជន​ នួន វណ្ណា      
  • បេក្ខជន ស៊ុំ សាន​ នឹងត្រូវប្រកួតជាមួយ បេក្ខជន ខុន ខេមរៈបុត្ត
  • បេក្ខជន ផ្លម ធិញហួយ នឹងត្រូវប្រកួតជាមួយបេក្ខនារី យ៉ែម នារតី​                  
Frenzy Freestyle
Frenzy Freestyle
Frenzy Freestyle
Frenzy Freestyle
Frenzy Freestyle
Frenzy Freestyle
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម