កីឡា
អតីតកីឡាករលីគថៃ៨នាក់កាត់ទោសឲ្យជាប់គុកពី១ទៅ៥ឆ្នាំជុំវិញកំណត់លទ្ធផលធំមួយ
តុលាការព្រហ្មទណ្ឌប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានកាត់ទោសមនុស្ស១៥នាល់រាប់បញ្ចូលទាំងអតីតកីឡាករលីគបាល់ទាត់កំពូលថៃ៨នាក់ឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ ជុំវិញការកំណត់លទ្ធផលទុកជាមុនក្នុងការប្រកួតដ៏ធំកាលពីឆ្នាំ២០១៧។
ឧក្រិដ្ឋកម្មនេះបានពាក់ព័ន្ធនឹងឱកាសស៊ីសំណូកជាច្រើនដោយមនុស្ស៥នាក់បានភ្នាល់ក្នុងការប្រកួតបាល់ទាត់នៃលីគកំពូលថៃ។ ប្រាក់សំណូកត្រូវបានផ្តល់ឲ្យកីឡាករ អាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាល។
ជនជាប់ចោទបានប្រព្រឹត្តក្នុងការកំណត់លទ្ធផលទុកជាមុននៅក្នុងខែកក្កដា និងខែកញ្ញា ឆ្នាំ២០១៧នៅខេត្តអូបុន រជ្ជចាក់ថានី, ណាខន រជ្ជស៊ីម៉ា និង ឈុន បូរី។

អតីតជំនួយការអាជ្ញាកណ្តាលឈ្មោះ Thirachit Sitthisuk ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់២០០០បាត។ អតីតនាយកក្លឹប Sisaket FC លោក Choetsak Bunchu ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់២៥០០បាត។
បុគ្គលឈ្មោះ Phakphum Phannikun និង Manit Setthapasit ដែលអ្នកទាំងពីរជាអ្នកសូកប៉ាន់ត្រូវបានកាត់ទោសម្នាក់ៗឲ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់២០០០បាត។
អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញ Wanlop Saman និង Kittiphum Paphu-nga ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំ និងពិន័យជាប្រាក់២៥០០បាត។
អតីតអាជ្ញាកណ្តាលកម្រិត FIFA ឈ្មោះ Phummarin Khamruen ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ខណៈអតីតអ្នកចាំទី Wira Koetphutsa ត្រូវជាប់ពន្ធនាគារ១ឆ្នាំ។ អតីតកីឡាករ Seksan Chaothonglang, Sutthiphong Laophon, Suwitthaya Namsinglaek និង Narong Wongthongkham ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗពីរឆ្នាំដូចគ្នា។
ចំណែកបុគ្គលឈ្មោះ Thirachai Ngamcharoen, Thotsaphon Khamengkit, និង Ekkaphan Chandakon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ១ឆ្នាំដូចគ្នា៕
ប្រែសប្រួល៖ វីរបុត្រ
ប្រភព៖ Bangkorkpost

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ