កីឡា
យុវជនសាមគ្គីអាយុ១៣ឆ្នាំ ឈ្នះជើងឯកស្វាយរៀងខាប់U13 រដូវកាលទី១
ក្រុមបាល់ទាត់យុវជនសាមក្គី អាយុ១៣ឆ្នាំ បានក្លាយជាម្ចាស់ជើងឯក ស្វាយរៀងខាប់អាយុ១៣ឆ្នាំ បន្ទាប់ពីឈ្នះ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៣ឆ្នាំ ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ឆ្នាំ២០២៤-២៥ បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបចប់ដែលមានក្រុមចំនួន១០ចូលរួម។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមយុវជនសាមគ្គីពិតជាធ្វើបានល្អមែនទែន បើទោះបីជាកាយម្បទាតូចៗ ប៉ុន្តែមានបច្ចេកទេសយ៉ាងល្អ មានប្រៀបលើក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៣ឆ្នាំ។ ពួកគេរកបាន៣គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រដោយកីឡាករ រ៉ាត់ ភារម្យ នៅនាទីទី២, កីឡាករ សាង រក្សា នៅនាទីទី៣២ និងកីឡាករ ញាញ់ សាវន នៅនាទី៣៥ ខណៈ១គ្រាប់របស់យុវជនព្រះខ័នរាជស្វាយរៀង ដោយកីឡាករ មាស វណ្ណៈ នៅនាទី២៧។

ចំណែកចំណាត់ថ្នាក់លេខ៣បានទៅក្រុមយុវជន ធូប្រាឌឺ បាវិត ដែលបានយកឈ្នះក្រុម យុវជនសសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។

ពិធីបំពាក់មេដាយដ៏រំភើបរីករាយដល់ជ័យលាភីពានរង្វាន់ ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងថ្នាក់ដឹកនាំខេត្តស្វាយរៀងជាច្រើនរូបទៀត។

ជ័យលាភី
- ជើងឯក៖ ក្រុមយុវជនសាមគ្គី ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់៨លានរៀល
- លេខ២៖ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៣ឆ្នាំ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៤លាន
- លេខ៣៖ ក្រុមយុវជនធូប្រាឌឺ បាវិត ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
- លេខ៤៖ ក្រុមយុវជន សសយក ស្រុកកំពង់រោទិ៍ ទទួលបានប្រាក់រង្វាន់១លានរៀល
- ក្រុមគោរពវ័យល្អ៖ យុវជនធូប្រាឌឺ បាវិត ទទួលបានពាន និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- គ្រូបង្វឹកល្អជាងគេ៖ ប៉ែន វ៉ាន់ដឿន ទទួលបានពាន និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ ឡាវ ដូរកាអៀន ទទួលបានពានស្បែកជើងមាស និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- អ្នកចាំទីល្អជាងគេ៖ ឈឿន ឆួយ ទទួលបានពានស្រោមដៃមាស និងប្រាក់រង្វាន់៤០ម៉ឺនរៀល

















អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់