កីឡា
យុវជនម្ចាស់ស្បែកជើងមាស ឡាវ ដូរកាអៀន ប្តេជ្ញាធ្វើឲ្យពុកម៉ែឃើញពីការប្រឹងប្រែង
កីឡាករវ័យក្មេងអាយុក្រោម១៣ឆ្នាំ ឡាវ ដូរកាអៀន បានប្តេជ្ញាធ្វើឲ្យអ្នកមានគុណរបស់ខ្លួនឃើញពីការខិតខំប្រឹងប្រែងក្នុងការលេងបាល់ទាត់ បន្ទាប់ពីទទួលបានពានស្បែកជើងមាស ក្នុងពានរង្វាន់ស្វាយរៀងខាប់អាយុ១៣ឆ្នាំ រដូវកាលទី១។

យុវជន ឡាវ ដូរកាអៀន ដែលរស់នៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស៊ុតបាន១១គ្រាប់ដើម្បីក្លាយជាម្ចាស់ស្បែកជើងមាស និងបានជួយឲ្យក្រុមយុវជនធូប្រាឌឺ បាវិត ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ ស្វាយរៀងខាប់អាយុ១៣ឆ្នាំ រដូវកាលទី១។ ទោះបីជាទទួលបានចំណាត់ថ្នាក់លេខ៣ ប៉ុន្តែរូបគេបានពេញចិត្តនឹងសមត្ថភាពរបស់ខ្លួន និងការលេងដ៏ល្អរបស់ក្រុម។
ជួបជាមួយសារព័ត៌មាន«កម្ពុជាថ្មី» យុវជន ឡាវ ដូរកាអៀន បាននិយាយច្បាស់ និងមានទំនុកចិត្តថា ៖«ខ្ញុំមានអារម្មណ៍រំភើប និងរីករាយខ្លាំង ដែលបានជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ ទោះមិនបានលេខ១ក៏ខ្ញុំពេញចិត្ត។ ជាពិសេសខ្ញុំបានស្បែកជើងមាស។ ក្រុមរបស់ខ្ញុំទើបហ្វឹកហាត់ជាមួយគ្នារយៈពេល៣ខែ។ នេះជាលើកទី១ដែលបានចូលរួមប្រកួតពានរង្វាន់ តែយើងសហការគ្នាបានល្អ»។

យុវជនបានបន្តថា ៖«ខ្ញុំចូលចិត្តលេងបាល់តាំងពីអាយុ១០ឆ្នាំ។ ការលេងបាល់ទាត់នេះកើតឡើងដោយការស្រឡាញ់ចូលចិត្តខ្លួនឯង។ ខ្ញុំស្រឡាញបាល់ទាត់ ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ព្រោះខ្ញុំមាននិម្មិតរូប (Idol) គឺបង មិន រតនៈ។ ខ្ញុំឃើញទម្រង់លេងរបស់គាត់ល្អ ហើយខ្ញុំចង់លេងឲ្យល្អដូចគ្នា។ ខ្ញុំបានប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងឲ្យក្លាយជាកីឡាករបាល់ទាត់អាជីពដ៏ល្អមួយរូបដែលខ្ញុំមានក្តីស្រមៃតាំងពីក្មេង។ ពេលខ្ញុំឃើញកីឡាករបងៗលេងនៅក្លិប និងជម្រើសជាតិល្អៗ គឺខ្ញុំចង់ខ្លាំងមែនទែន ចង់ឲ្យដូចពួកគាត់»។

នៅពេលសួរថា តើក្រុមគ្រួសារមានការគាំទ្រលើកទឹកចិត្តយ៉ាងណា? ឡាវ ដូរកាអៀន បានឆ្លើយថា ៖«ម៉ាក់របស់ខ្ញុំអត់គាំទ្រទេ តែប៉ាគាំទ្រខ្ញុំឲ្យលេងបាល់។ ថ្ងៃនេះប៉ាបានមកលើកទឹកចិត្តខ្ញុំដល់កីឡដ្ឋានខេត្តស្វាយរៀង។ ជាដំបូង ខ្ញុំសូមអរគុណពុកម៉ែដែលបានចិញ្ចឹមខ្ញុំមកដល់ថ្ងៃនេះ ហើយខ្ញុំសប្បាយចិត្តដែលបានក្លាយជាកូនគាត់។ ខ្ញុំនឹងធ្វើឲ្យគាត់ឃើញពីការខិតខំប្រឹងប្រែងរបស់ខ្ញុំ»។

ពានរង្វាន់ស្វាយរៀងខាប់អាយុ១៣ឆ្នាំ រដូវកាលទី១ បានចាប់ផ្តើមពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្រុម១០ចូលរួមការប្រកួត។ ពិធីបំពាក់មេដាយកាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងថ្នាក់ដឹកនាំខេត្តស្វាយរៀងជាច្រើនរូបទៀត។

ជ័យលាភី
- ជើងឯក៖ ក្រុមយុវជនសាមគ្គី ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់៨លានរៀល
- លេខ២៖ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៣ឆ្នាំ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៤លាន
- លេខ៣៖ ក្រុមយុវជនធូប្រាឌឺ បាវិត ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
- លេខ៤៖ ក្រុមយុវជន សសយក ស្រុកកំពង់រោទិ៍ ទទួលបានប្រាក់រង្វាន់១លានរៀល
- ក្រុមគោរពវ័យល្អ៖ យុវជនធូប្រាឌឺ បាវិត ទទួលបានពាន និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- គ្រូបង្វឹកល្អជាងគេ៖ ប៉ែន វ៉ាន់ដឿន ទទួលបានពាន និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ ឡាវ ដូរកាអៀន ទទួលបានពានស្បែកជើងមាស និងប្រាក់រង្វាន់៤០ម៉ឺនរៀល
- អ្នកចាំទីល្អជាងគេ៖ ឈឿន ឆួយ ទទួលបានពានស្រោមដៃមាស និងប្រាក់រង្វាន់៤០ម៉ឺនរៀល

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល