កីឡា
អ្នកពូកែ៤នាក់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Frenzy Freestyle
កម្មវិធីប្រកួតបាល់ទាត់ Frenzy Freestyle រកឃើញអ្នកខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីធ្វើការប្រកួតក្នុងវគ្គ៨នាក់ចុងក្រោយកាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទូរទស្សន៍បាយ័នបឹងស្នោរ។
ការប្រកួតវគ្គ៨នាក់ចុងក្រោយពិតជាស្វិតស្វាយខ្លាំងមែនទែន និងទទួលបានការផ្តល់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការវាយតម្លៃ។ យុវជនលេចធ្លោគួរឲ្យចាប់អារម្មណ៍ លន់ ឆៃយ៉ា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះបេក្ខនារី ឌី គឹមយាន។
បេក្ខជម នួន វណ្ណា បានយកឈ្នះដៃគូ ចាន់ណាក់ វរៈបុត្រ ដើម្បីទទួលបានឱកាសឡើងទៅវគ្គដែលមានប្រាក់រង្វាន់ក្នុងដៃស្រាប់ ហើយបេក្ខជន ស៊ុំ សាន បានទម្លាក់ដៃគូ ខុន ខេមរៈបុត្ត ដើម្បីឡើងទៅវគ្គបន្ត។ បេក្ខនារី យ៉ែម នារតី អស់ឱកាសឡើងទៅវគ្គ៤នាក់ចុងក្រោយ បន្ទាប់ពីចាញ់បេក្ខជន ផ្លម ធិញហួយ។
បេក្ខនារី២នាក់គត់ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធី Frenzy Freestyle លើកដំបូងនៅកម្ពុជាបានអស់ឱកាសត្រឹមនេះហើយ។ ទោះបីជាយ៉ាងណា តាមរយៈបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» បេក្ខនារីទាំងពីរនាក់ពិតជាមានមោទនភាពចំពោះខ្លួនឯងដែលទទួលបានឱកាសបង្ហាញសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយនឹងបុរសៗ។
បេក្ខជនទាំង៤នាក់ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺមានប្រាក់រង្វាន់ដៃហើយ ដោយគ្រាន់តែត្រូវប្រជែងគ្នាដើម្បីយកចំណាត់ថ្នាក់ និងប្រាក់រង្វាន់ខុសៗគ្នាប៉ុណ្ណោះ។
ការប្រកួតបាល់ហ្វ្រីស្តាយល៍ ដំបូងនៅកម្ពុជា បានដំណើរការដ៏អស្ចារ្យមួយ រហូតមកដល់ពេលនេះ ដោយបេក្ខជន ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជាបានប្រកួតគ្នា ដើម្បីមានឱកាសឈានទៅវគ្គបន្តមួយទៀតក្នុងចំណោមជើងខ្លាំងទាំង៤នាក់។
កម្មវិធីដ៏អស្ចារ្យនេះបានឆក់យកបេះដូងទស្សនិកជន និងអ្នកចូលរួមដែលមិនធ្លាប់ស្គាល់ថា បាល់ហ្វ្រីស្តាយល៍ជាអ្វី។ ពួកគេបានបង្ហាញនូវសមត្ថភាព និងសិល្បៈផ្ទាល់ខ្លួនក្នុងការបង្កើតក្បាច់ថ្មីប្លែកៗ។ ចាប់ពីពេលនេះទៅមានរយៈជាង១០ថ្ងៃទៀតទើបឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះជឿជាក់ថា បេក្ខភាពទាំង៤នាក់នឹងមានក្បាច់ពិសេស ប្លែក គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញគណៈកម្មការវាយតម្លៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»