Connect with us

កីឡា

លោក ហេង ប៊ុនឃីម ៖«បើគ្មានកូន​ជា​អ្នក​ប្រដាល់ គ្មានឱកាសទៅក្រៅប្រទេស»

បានផុស

នៅ

មិន​ត្រឹម​តែ​ជា​កីឡាករ ឃីម បូរ៉ា, កីឡាករ ឃីម ឌីមី និង​លោក ហេង ប៊ុនឃីម ជា​ឪពុក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នក​ស្រី រៀម តិប ​ជា​ម្តាយ​ក៏​ទទួល​បាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង Madrid ប្រទេសអេស្ប៉ាញ​ដែរ​សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​នៅ​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ ឆ្នាំ​២០២៥។


លោក ហេង ប៊ុនឃីម និង​កូន​ប្រុស​ទាំង​៣
លោក ហេង ប៊ុនឃីម និង​កូន​ប្រុស​ទាំង​៣
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ប៊ុនឃីម បាន​លើក​ឡើង​ថា លោក​ពិត​ជា​រីក​រាយ​ដែលមានភរិយា​ទៅ​ជា​មួយ ពី​ព្រោះភរិយា​របស់​លោក​មិន​ធ្លាប់​បាន​ចេញទៅ​ក្រៅ​ប្រទេស​ឡើយ។ «ការ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ដល់​ការ​ធ្វើ​ដំណើរ​ទាំង​ស្រុង​ដោយ​មាន​ប្រពន្ធ និង​កូន​ប្រុស​២​នាក់។ បើ​គ្មាន​កូន​ជា​អ្នក​ប្រដាល់ គឺ​ខ្ញុំ​គ្មាន​លទ្ធភាព​ដើម្បី​នាំ​ប្រពន្ធ​កូនជិះ​យន្តហោះ​ទៅ​ក្រៅ​ប្រទេសទេ»។

កីឡាករ ឃីម បូរ៉ា ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​អេស្ប៉ាញ Mario Alvarez ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់«គុន​ខ្មែរ​ស៊ុប​ភើ​ហ្វៃ» ទម្ងន់​៦១​គីឡូក្រាម។ Mario ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​លំដាប់​ជួរ​មុខ​នៅ​ប្រទេស​អេស្ប៉ាញ​ធ្លាប់​ឈ្នះ​កីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង ក្នុង​ទឹក​ទី១ នៅ​ប្រទេស​បារាំង ប៉ុន្តែ​ចាញ់​កីឡាករ មាស ប៊ុនថេន ដោយ​ពិន្ទុ នៅ​ប្រទេស​កម្ពុជា។

អ្នក​ស្រី រៀម តិប
អ្នក​ស្រី រៀម តិប

ឃីម បូរ៉ា ទើប​តែ​ជា​សះ​ស្បើយ​ពីរបួស​កែង​ដៃ ប៉ុន្តែ​បាន​ហ្វឹក​ហាត់​ដិត​ដល់​វិញ​ហើយ។ ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​ចិន ហាវ ជីឡុង ដើម្បី​ទទួល​បានខ្សែ​ក្រវាត់​គ្រុឌ​គុន​ខ្មែរ កាល​ពី​កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥។

លោក ហេង ប៊ុនឃីម ដែល​ជា​ឪពុក​របស់ ឃីម បូរ៉ា បាន​ឲ្យ​ដឹង​ថា ៖«ការ​ហ្វឹក​ហាត់​ត្រៀម​ខ្លួន​គឺ​បាន​​ល្អ ប៉ុន្តែ​​ការ​ទៅ​ប្រកួត​នៅ​ទឹក​ដី​គេមិន​ដឹង​ជា​យ៉ាង​ម៉េច​ដែរ។ តាម​ដឹងនៅ​ទី​នោះ​​​ត្រជាក់​ខ្លាំង។ អាកាស​ធាតុ​នេះ​ជា​បញ្ហា​ព្រួយ​បារម្ភ​ខ្លាំង​ដែរ​​ ពី​ព្រោះត្រជាក់​ខ្លាំង​អាច​ធ្វើ​ឲ្យ​យើង​ធ្វើ​គីឡូ​អត់​បាន ផ្តាសាយអស់​កម្លាំង​អី​ទៅ»។

កីឡាករ ឃីម បូរ៉ា
កីឡាករ ឃីម បូរ៉ា

លោក​បាន​បញ្ជាក់​ថា ៖«តាំង​ពីរបួស​ដៃ​ប៉ុន្មាន​ខែ​មក​ហើយ ឥឡូវ​គាត់​បាន​ជាសះ​ស្បើយ​។ គាត់​បាន​ប្រកួត​១​ប្រកួត​រួច​ហើយ និង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​១​ទៀត។ វា​មិន​ទាន់​ជា​សះ​ស្បើយ​ប្រើ​​បាន​១០០​%​ទេ»។

លោក ហេង ប៊ុនឃីម បាន​និយាយ​ពី​កីឡាករ Mario ថា ៖«រឿង​គាត់​មក​ចាញ់​នៅ​ស្រុក​ខ្មែរ (ចាញ់ មាស ប៊ុនថេន) មិន​ដឹង​ថា ចាញ់​របៀប​មិច តែ​​មើល​ឃើញ​ការ​ប្រកួត​របស់​គាត់​ល្អ។ គាត់​ធន់ ស្វិត អាវុធ​ល្អ។ ខ្ញុំ​​​ធ្លាប់​មើល​​ការ​ប្រកួត​២​​លើក​​គឺ​​គាត់​ជា​កីឡាករ​មិន​​ថយ​ក្រោយ»។

Mario Alvarez
កីឡាករ Mario Alvarez

លោក ហេង ប៊ុនឃីម គិត​ថា កីឡាករ​អេស្ប៉ាញ Mario Alvarez ប្រហែល​ជា​មិន​អាច​ចប់​ពាក់​កណ្តាល​ទី​ក្នុង​ការ​ប្រកួត​៣​ទឹក ប៉ុន្តែ​ខ្លាច​តែ​កូន​ប្រុស​របស់​លោក​វិញ​ទេ​ដែល​អាច​ចប់​ពាក់​កណ្តាល​ទី។

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​មើល​ឃើញ​សន្ទុះ​របស់​គាត់​ល្អ អីចឹង​មិន​អាច​ចប់​ពាក់​កណ្តាល​ទី​ទេ តែ​ខ្លាច​យើង​វិញ​ទេ​ដែល​អស់ចប់​កណ្តាល​ទី ពី​ព្រោះ​យើង​ទៅ​ប្រកួត​នៅ​ទឹក​ដី​គេ។ យើង​ខ្លាច​ខ្សោយ​កម្លាំង ឬ​ផ្តាសាយ​អី​ជា​ដើម ដោយសារ​ធាតុ​អាកាស អាហារ​ហូច​ចុក​ អីចឹង​យើង​អត់​ហ៊ាន​ទាយ​ទុក​មុន​ទេ។ ​ទោះ​យ៉ាង​ណា ខ្ញុំ​ប្រាប់​កូន​ហើយ​គឺ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ ទោះ​ចាញ់ ទោះ​ឈ្នះ ត្រូវ​តែ​ខំ​ប្រឹង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម