កីឡា
KIF ចេញច្បាប់ថ្មី កំណត់ឲ្យសង្វៀនសុំច្បាប់ បើចាប់ពី៥ប្រទេសចូលរួម
សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ (KIF) បានចេញគោលការណ៍ថ្មីដែលតម្រូវឲ្យកម្មវិធីប្រកួតគុនខ្មែរទាំងក្នុង និងក្រៅប្រទេសត្រូវស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ប្រសិនបើកម្មវិធីមានកីឡាករ កីឡាការិនីចាប់ពី៥ប្រទេសឡើងទៅចូលរួមប្រកួត។

នេះបើតាមសេចក្តីប្រកាសទាំងភាសាខ្មែរ និងអង់គ្លេស ជាផ្លូវការកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ។ ក្រៅពីគោលការណ៍កំណត់ឲ្យសង្វៀនស្នើសុំច្បាប់ត្រឹមត្រូវ សហព័ន្ធគុនខ្មែរអន្តរជាតិក៏បានបង្ហាញគោលការណ៍៣ផ្សេងទៀតដែលមានខ្លឹមសារដូចខាងក្រោម។
- សហព័ន្ធគុនខ្មែរអន្តរជាតិ ចាប់ផ្តើមរៀបចំការគ្រប់គ្រងរាល់ព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជាលក្ខណៈអន្តរជាតិក្នុង និងក្រៅប្រទេស ទាំងការប្រកួតតាមបទបញ្ជាកីឡា និងការប្រកួតអាជីពចាប់ពី ៥ប្រទេសឡើងទៅ ត្រូវស្នើសុំអាជ្ញាប័ណ្ណរៀបចំការប្រកួតក្នុង និងក្រៅប្រទេស ពីសហព័ន្ធគុនខ្មែរអន្តរជាតិ ដោយប្រើប្រាស់អាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ។
- សហព័ន្ធគុនខ្មែរអន្តរជាតិត្រូវការជ្រើសរើសអាជ្ញាកណ្តាល ចៅក្រមជាតិ និងអន្តរជាតិចំនួន៥០នាក់ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាល និងប្រឡងយក License អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិកម្រិត C នាថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងចុះឈ្មោះបានទាំងខ្មែរ និងបរទេស ទាំងក្នុង និងក្រៅប្រទេសតាម Telegram: +855 10 336 912។
- អាជ្ញាកណ្តាល ចៅក្រមគុនខ្មែរអន្តរជាតិនឹងមានសិទ្ធិចូលរួមការងារគ្រប់ការប្រកួតអន្តរជាតិទាំងក្នុង និងក្រៅប្រទេស តាមរយៈសហព័ន្ធគុនខ្មែរអន្តរជាតិ។
- គ្រប់ប្រទេសជាសមាជិកគុនខ្មែរអន្តរជាតិត្រូវអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ។
តាមរយៈសេចក្តីប្រកាសនេះ សហព័ន្ធគុនខ្មែរជាតិ និងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដែលមានបំណងរៀបចំកម្មវិធីប្រកួតអន្តរជាតិដែលមានកីឡាករ កីឡាការិនីចាប់ពី៥ប្រទេសឡើងចូលរួមប្រកួតត្រូវស្នើសុំច្បាប់អនុញ្ញាតពីសហព័ន្ធគុនខ្មែរអន្តរជាតិ។
បច្ចុប្បន្ននេះ សហព័ន្ធគុនខ្មែរអន្តរជាតិមិនសូវមានសកម្មភាពប្រកួតទាំងក្នុង និងក្រៅប្រទេស។ ជាទូទៅសហព័ន្ធគុនខ្មែរអន្តរជាតិរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោកប្រចាំឆ្នាំ និងមហាសន្និបាតប្រចាំឆ្នាំដែលសមាជិកមកពីបណ្តាប្រទេសនានាចូលរួមប្រកួត។
ទោះបីជាយ៉ាងណា សហព័ន្ធគុនខ្មែរអន្តរជាតិមិនសូវមានធនធានកីឡាករ កីឡាការិនី ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេសផ្ទាល់ខ្លួនទេ។ រហូតដល់ពេលនេះ សហព័ន្ធគុនខ្មែរអន្តរជាតិមានប្រទេសជាសមាជិកប្រមាណ៦០ទូទាំងពិភពលោក៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ