កីឡា
ល្ងាចនេះ បឹងកេត ឬ ISI ដង្កោសែនជ័យ ឡើងវគ្គជុំទី៣?
បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុម អាយអេសអាយ ដង្កោសែនជ័យ វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍នេះដែលជាការប្រកួតសប្តាហ៍ទី១៩ ដ៏សំខាន់ដើម្បីស្វែងរកកៅអី ឡើងទៅជុំទី៣ (៦ក្រុមចុងក្រោយ) ខេមបូឌានព្រីមៀរលីគ២០២៤-២៥។

នេះជាជំនួបមួយដែលតឹងតែងបំផុតសម្រាប់ក្រុមទាំងពីរ បន្ទាប់ពីមានការរៀបចំពង្រឹងក្រុមរៀងៗខ្លួននៅជើងទី២។ ISI ដង្កោសែនជ័យ ធ្វើមិនសូវបានល្អទេកាលពីជើងទី១ ដែលធ្វើឲ្យពួកគេស្ទើរតែរបូតឱកាសប្រជែងកៅអី៦ចុងក្រោយ ប៉ុន្តែនៅពេលលោកគ្រូ ទុំ សារ៉ាយ ចូលខ្លួនដឹកនាំបានស្តារឡើងវិញតាមរយៈការប្រើប្រាស់កីឡាករក្មេង។ ប្រមាណ៥ប្រកួតចុងក្រោយ ពួកគេបានចាញ់តែម្តងគត់បានធ្វើឲ្យរកបានពិន្ទុច្រើន និងប្រជែងកៅអីជុំទី៣។
ចំណែក បឹងកេត ក៏ធ្វើមិនបានល្អដែរសម្រាប់ការប្រកួតកាលពីជើងទី១ ដែលជាហេតុធ្វើឲ្យមានការផ្លាស់ប្តូរគ្រូបង្វឹកដែរ។ នៅពេលលោក Conor Nester ចូលខ្លួនមកដឹកនាំក្នុងជើងទី២បាននាំចូលកីឡាករបរទេស៣នាក់ដើម្បីពង្រឹងក្រុម។ ទោះបីជាយ៉ាងណា ការនាំចូលកីឡាករថ្មី និងគ្រូបង្វឹកទើបចាប់ផ្តើមនៅមិនទាន់ល្អប្រសើរច្រើនទេ បើប្រៀបធៀបនឹងជើងទី១។

ឆ្លងកាត់១៨សប្តាហ៍កន្លងទៅ បឹងកេត រកបាន២៧ពិន្ទុ ស្ថិតនៅលេខ៦ ខណៈ ISI ដង្កោសែនជ័យ រកបាន២៤ពិន្ទុ ស្ថិតនៅលេខ៥។ ការប្រកួតល្ងាចនេះ ប្រសិនបើ បឹងកេត ឈ្នះគឺបានឡើងទៅកាន់វគ្គ៦ក្រុមចុងក្រោយ ហើយ ISI ដង្កោសែនជ័យ នឹងអស់ឱកាស។ ផ្ទុយទៅវិញ ប្រសិនបើ ISI ដង្កោសែនជ័យ ឈ្នះ នោះក្រុមទាំងពីរមានពិន្ទុស្មើគ្នា ត្រូវកាត់សេចក្តីប្រកួតសប្តាហ៍ចុងក្រោយ។ កាលពីជើងទី១ ពួកគេស្មើគ្នា ៤-៤។
នៅសប្តាហ៍ទី២០ ជាការប្រកួតចុងក្រោយក្នុងជុំទី២ បឹងកេត ត្រូវប៉ះ វិសាខា នៅថ្ងៃទី១៥ ខែកុម្ភៈ ហើយ ISI ដង្កោសែនជ័យ ត្រូវប៉ះ ភ្នំពេញក្រោន នៅថ្ងៃទី១៦ ខែកុម្ភៈ។

ក្រុមបានឡើងវគ្គ៦ក្រុមចុងក្រោយគឺរកឃើញ៥ក្រុមឡើងវគ្គបន្តគឺ ភ្នំពេញក្រោន (៤៧ពិន្ទុ) ព្រះខ័នរាជស្វាយរៀង (៤៦ពិន្ទុ) វិសាខា (៤១ពិន្ទុ) អង្គរថាយហ្គឺរ (៣៣ពិន្ទុ) និងណាហ្គាវើលដ៍ (៣០ពិន្ទុ)។ ក្រុមធ្លាក់គឺក្រសួងការពារជាតិ ឡាយហ្វព្រះសីហនុ ក្រសួងមហាផ្ទៃ និង គិរីវង់សុខសែនជ័យ។
សម្រាប់ជុំទី៣ ក្រុមកំពូលទាំង៦ត្រូវប្រកួតវិលជុំសន្សំពិន្ទុពីរជើងទៀត ដែលស្មើនឹងក្រុមនីមួយៗត្រូវមាន១០ប្រកួតទៀត ហើយក្រុមធ្លាក់ទាំង៥ក្រុមខាងក្រោមក៏ត្រូវប្រកួតវិលជុំសន្សំពិន្ទុពីរជើងទៀតដែរ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី