Connect with us

កីឡា

អ្នក​ចាំទី​ឆ្នើម ​ជា ហ្វារីយ៉ា ដាក់​គោល​ដៅ​ទៅ​លេង​នៅជប៉ុន​

បានផុស

នៅ

អ្នក​ចាំទី​ដៃ​ទី១​​របស់​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា និងក្រុម​នារី​ភ្នំពេញ​ក្រោន ជា ហ្វារីយ៉ា បាន​ដាក់​គោល​ដៅ​​ទៅ​លេង​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន​​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្រិត​ខ្ពស់។

ជា ហ្វារីយ៉ា
អ្នក​ចាំទី ជា ហ្វារីយ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា ហ្វារីយ៉ា ដែល​ទើប​តែ​បាន​ជួយ​ភ្នំពេញ​ក្រោន​ឈ្នះ​ជើង​ឯក​លីគ​នារី​កម្ពុជា​រដូវ​កាល​២០២៤-២៥ បាន​ប្រាប់សារព័ត៌មាន«កម្ពុជា​ថ្មី»​ថា ៖«ខ្ញុំ​សូម​អបអរសាទរ​សម្រាប់​កីឡាការិនី​កម្ពុជា​យើង​២​នាក់​បាន​ទៅ​លេង​នៅ​ថៃ​ ពី​ព្រោះ​​កីឡាបាល់ទាត់​នារី​នៅ​ថៃ​ក៏​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ដែរ។ លីគ​គេ​​មាន​គុណភាព​ ហើយក៏​ចង់​ឃើញ​កីឡាការិនី​ផ្សេង​ៗ​ទៀត តាម​បណ្តា​ក្លិប ឬ​តាម​ខេត្ត​ផ្សេង​​​​អាច​ទៅ​លេង​នៅ​ក្រៅ​ប្រទេស មិន​ថៃ ឡាវ ឬ​ប្រទេស​ណា​ទេ បើ​ខ្លាំង​ទៅ​ដល់​ជប៉ុន​ទៀត»។

កាល​ពី​ដំបូង​ឡើយ ជា ហ្វារីយ៉ា បាន​ដាក់​គោល​ដៅ​ទៅ​លេង​​ត្រឹម​តែ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​បន្ទាប់​ពី​សមត្ថភាព​កាន់​តែ​រីក​ចម្រើន​ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ​បាន​ជំរុញ​ឲ្យ​កីឡាការិនី​រូប​នេះ​ដាក់​គោល​ដៅ​រហូត​ដល់​ប្រទេស​ជប៉ុន។

ជា ហ្វារីយ៉ា
អ្នកចាំទី ជា ហ្វារីយ៉ា

ជា ហ្វារីយ៉ា បាន​បញ្ជាក់​ថា ៖«នេះ​ជា​គោល​ដៅ​ដែល​ខ្ញុំ​ដាក់​ខ្លួន​ឯង។ ពេល​​ខ្ញុំ​ចាប់ផ្តើម​លេង​បាល់​ដំបូង ខ្ញុំ​ចង់​ទៅ​លេង​នៅ​ថៃ។ ​តែ​ឥឡូវនេះ ខ្ញុំ​ដាក់​ឲ្យ​ខ្ពស់​ជាង​មុន​គឺ​ខ្ញុំ​ចង់​ទៅ​លេង​នៅ​ជប៉ុន ពី​ព្រោះ​ខ្ញុំមើល​ឃើញ​ដូច​ មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​គឺ Miki លេខ​១៤។ គាត់​មាន​គុណ​ភាព​លេង​ល្អ ហើយ​ខ្ញុំ​ចង់​​ទៅ​អភិវឌ្ឍ​ខ្លួន និង​ប្រកួត​ប្រជែង​នៅ​កន្លែង​ដែល​មាន​កម្រិត​ខ្ពស់»។

អ្នក​ចាំទី​ដែ​ល​បាន​ឈ្នះ​​ស្រោម​ដៃ​មាស​ប្រចាំ​ព្រឹត្តិការណ៍លីគ​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បច្ចុច្បន្ន​នេះ កម្ពុជា​មាន​ធន​ធាន​កីឡាការិនី​ដែល​ចូល​ចិត្ត​លេង​បាល់ទាត់ ទាំង​នៅ​​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត ប៉ុន្តែ​ពួក​គាត់​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព។ ប្រសិន​បើ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រៀបចំ​កម្មវិធី​ប្រកួត​បាល់​ទាត់​សម្រាប់​នារី​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ។

ហ្វារីយ៉ា បាន​និយាយ​ថា ៖«តាម​ខ្ញុំ​មើល​ឃើញ​គឺ​មាន​ធន​ធាន​កីឡាការិនី​ច្រើន តែ​ពាន​បាល់ទាត់​សម្រាប់​នារី​អត់​មាន​ច្រើន​ទេ។ ចង់​ឲ្យ​បាល់ទាត់​នារី​យើង​ដើរ​ទៅ​មុខ​កាន់​តែ​ខ្លាំង ខ្ញុំ​សូម​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​បង្កើត​ពាន​​ឲ្យ​បាន​ច្រើន។ មិន​ថា​ពាន​តូច ឬ​ពាន​ធំ​ទេ គឺ​បង្កើត​ឲ្យ​ច្រើន​ដើម្បី​ឲ្យកីឡាការិនី​បាន​ចូល​រួម​ប្រកួត​ប្រជែង ហើយ​យើង​អាច​ជ្រើស​រើស​​កីឡាការិនី​ល្អ​ៗ​សម្រាប់​ជម្រើស​ជាតិ»។

«បើ​យើង​អត់​មាន​ការ​ប្រកួត​ប្រជែង យើង​អត់​ដឹង​ថា មាន​កីឡាការិនី​ណា​ខ្លះ​ដែល​គាត់​មាន​ទេព​កោសល្យ។ ខ្ញុំ​ចង់​ឲ្យ​សហព័ន្ធ​ផ្តោត​ទៅ​តាម​ខេត្ត ពី​ព្រោះ​ខេត្ត​ក៏​មាន​កីឡាការិនី​ចូល​ចិត្ត​លេង​បាល់ទាត់ដែរ។ ដូច​ជា​ខ្ញុំ​អីចឹង​គឺ​ជា​អ្នក​មក​ពី​ខេត្ត»។

ជា ហ្វារីយ៉ា បាន​ជួយ​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពាន​រង្វាន់ ASEAN Women’s Cup កាល​ពី​ចុង​ឆ្នាំ​២០២៤ នៅ​ប្រទេស​ឡាវ ដើម្បី​ទទួល​បាន​កៅអី​សម្រាប់​ចូល​រួម​ប្រកួត​ពាន​រង្វាន់លំដាប់​ទី១ ASEAN Women’s Championship នៅ​ឆ្នាំ​២០២៥ និង​ត្រូវ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ។ ជា​មួយ​គ្នា​នេះ ក្រុម​នារី​ភ្នំពេញ​ក្រោន ក្នុង​នាម​ជា​​ជើង​​ឯក​លីគ​នារី​កម្ពុជា​​រដូវ​កាល​២០២៤-២៥ នឹង​តំណាង​ក្លិប​កម្ពុជា​ដំបូង​ចូល​រួម​ប្រកួត​ពាន​រង្វាន់​​អាស៊ី AFC Women’s Champions League៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម