កីឡា
កីឡាការិនីឆ្នើមប្រចាំលីគនារី ម៉ៃសំ ប្តេជ្ញាខំប្រឹងដើម្បីជាប់ជម្រើសជាតិ
កីឡាការិនី សឹម ម៉ៃសំ ដែលបានឈ្នះពានកីឡាការិនីឆ្នើម និងពានស្បែកជើងមាស ប្រចាំព្រឹត្តិការណ៍បាល់ទាត់លីគនារីកម្ពុជារដូវកាល២០២៤-២៥ បានប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីឱកាសជាប់ជម្រើសជាតិនារីកម្ពុជានាពេលខាងមុខ។

សឹម ម៉ៃសំ បានរៀបរាប់ថា ៖«ខ្ញុំធ្លាប់លេងបាល់ទាត់តាំងពីរៀនបឋមសិក្សា តែក្រោយមកខ្ញុំក៏ឈប់លេងម្តង។ ខ្ញុំទើបចាប់ផ្តើមលេងបាល់ទាត់វិញនៅឆ្នាំ២០២០។ ខ្ញុំចង់បោះបង់ចោលហើយ តែពេលឃើញគេលេង ក៏នៅតែមានអារម្មណ៍ចង់លេងវិញ។ ខ្ញុំបានលេងក្រុមខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២១ តែក្រោយមកបានចូលរួមជាមួយក្រុមនារីសៀមរាប។ ឆ្នាំ២០២៤ ខ្ញុំបានចូលក្រុមនារីវិសាខា។ កាលពីឆ្នាំ២០២១ ខ្ញុំលេងឲ្យក្រុមនារីសៀមរាបទទួលបានលេខ៣ក្នុងលីគនារីកម្ពុជា»។
សម្រាប់ការចូលរួមជាមួយក្រុមនារីវិសាខាកាលពីឆ្នាំ២០២៤ កីឡាការិនី សឹម ម៉ៃសំ បានជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ២ក្នុងលីគ ប៉ុន្តែកញ្ញាបានឈ្នះពានឯកត្តជន២ម្នាក់ឯង។ កញ្ញាបាននិយាយថា ៖«ពេលខ្ញុំចូលរួមជាមួយ ក្រុមនារីវិសាខា ផ្តោតទាំងឈ្នះជើងឯក និងពានឯកត្តជន តែចុងក្រោយយើងបានត្រឹមលេខ២ ហើយខ្ញុំបានឈ្នះពានឯកត្តជន២»។

ម្ចាស់ស្បែកជើងមាសក្នុងនាមជាកីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេបានបន្តថា ៖«ឆ្នាំនេះយើងបានប៉ុណ្ណឹង ពេញចិត្តហើយ តែសង្ឃឹមថា ឆ្នាំក្រោយយើងនឹងធ្វើឲ្យបានល្អជាងនេះទៀត ពីព្រោះយើងទើបតែចាប់ផ្តើម។ ក្រុមយើងនៅមានអារម្មណ៍ភ័យ និងលេងអត់សូវយល់ចិត្តគ្នា។ ពេលយើងប៉ះក្រុមល្មមៗ ក្រុមយើងអត់ភ័យទេ តែពេលប៉ះក្រុមគេខ្លាំង យើងមានអារម្មណ៍ភ័យ»។
សមិទ្ធផលខាងលើនេះបានក្លាយជាសញ្ញាដែលអាចបើកផ្លូវឲ្យ សឹម ម៉ៃសំ ជាប់ក្នុងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ប៉ុន្តែកញ្ញាមិនសង្ឃឹមច្រើនទេ ពីព្រោះធ្លាប់ធ្វើតេស្តមិនបានជោគជ័យកន្លងមក។
កញ្ញា ម៉ៃសំ បានប្រាប់ថា ៖«ការខិតខំប្រឹងប្រែងតាំងពីដើមមក ទទួលបានសមិទ្ធផលផ្ទាល់ខ្លួននេះ ខ្ញុំសប្បាយចិត្ត។ ខ្ញុំអត់ធ្លាប់ជាប់ជម្រើសជាតិ តែធ្លាប់បានធ្វើតេស្តដែរ។ ខ្ញុំអាចលេងនៅក្លិបល្អ តែខ្ញុំអាចមិនល្អនៅជម្រើសជាតិ។ ខ្ញុំសង្ឃឹមជាប់ជម្រើសជាតិតែ៥០%ទេ តែខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យល្អជាងនេះដើម្បីទទួលបានឱកាសជាប់ជម្រើសជាតិ»។

កីឡាការិនីដែលមកពីខេត្តបន្ទាយជ័យបានចេះលេងបាល់ទាត់តាំងពីរៀនសាលាបឋមសិក្សា ប៉ុន្តែក៏ឈប់មួយរយៈពេលវិញ។ នៅឆ្នាំ២០២០ កញ្ញាបានចូលរួមលេងឲ្យក្រុមសាលាវិញ មុនពេលទទួលបានឱកាសកាន់តែច្រើនរហូតបានចូលក្លិបបាល់ទាត់អាជីព៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី