កីឡា
នារីភ្នំពេញក្រោន ជាក្រុមកម្ពុជាដំបូងទៅលេង AFC Women’s Champions League
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងក្លាយជាក្រុមតំណាងកម្ពុជាលើកដំបូងក្នុងការចូលរួមប្រកួតពានរង្វាន់ទ្វីបអាស៊ី AFC Women’s Champions League បន្ទាប់ពីបានឈ្នះជើងឯកលីគនារីកម្ពុជារដូវកាល២០២៤-២៥។

កីឡាការិនី សឿន វិផា សមាជិកដ៏សំខាន់របស់ក្រុមនារីភ្នំពេញក្រោន បានឲ្យដឹងថា រដូវកាលនេះ ក្រុមនារីភ្នំពេញក្រោន រីករាយយ៉ាងខ្លាំង ពីព្រោះជាការប្រកួតពេញមួយរដូវកាលដែលមានការប្រកួតប្រជែងខ្លាំង។ «វារីករាយដែលយើងឈានមកដល់ចំណុចនេះ ហើយជាអ្វីដែលយើងចង់បាន។ នេះជាគោលបំណងសំខាន់របស់យើងដែលទៅលេងនៅពានរង្វាន់ AFC Women’s Champions League»។
សឿន វិផា បានប្រាប់ថា ៖«យើងជាក្រុមតំណាងឲ្យក្លិប ហើយជាតំណាងឲ្យក្រុមកម្ពុជាលើកដំបូង ដូចកាលពីរដូវកាលមុនក្រុមបុរសភ្នំពេញក្រោនលេងតំណាងកម្ពុជាក្នុងពានរង្វាន់ AFC Cup ហើយឆ្នាំនេះ ព្រះខ័នរាជស្វាយរៀង លេងពានរង្វាន់ AFC Challenge Leauge។ ដូច្នេះគ្នា សម្រាប់ក្រុមនារីកម្ពុជាយើងទើបមានរដូវកាលខាងមុខ»។

ពានរង្វាន់នារីកម្រិតទី១ប្រចាំតំបន់អាស៊ី AFC Women’s Champions League ទើបត្រូវបានឡើងលើកទី១ក្នុងរដូវកាល២០២៤-២៥ ដែលមានក្រុមបាល់ទាត់នារីមកពីទូទាំងទ្វីបអាស៊ីចំនួន២១ចូលរួមប្រកួត ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ កាលវគ្គជម្រុះក្នុងពូលកីឡាការិនី យ៉ុន យ៉ើន បានក្លាយជាកីឡាការិនីកម្ពុជាទី១រកបានគ្រាប់បាល់ក្នុងពានរង្វាន់នេះនៅពេលលេងឲ្យក្រុមឡាវ Young Elephants កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ នៅពេលនេះរកឃើញក្រុមឡើងវគ្គ៨ក្រុមចុងក្រោយហើយ ខណៈក្រុមនារីវៀតណាម Ho Chi Minh City ពានក្លាយជាក្រុមនារីតំបន់អាស៊ានតែមួយគត់បានឡើងវគ្គ៨ក្រុមចុងក្រោយ។

បន្ទាប់ពីចប់រដូវកាលនេះ AFC Women’s Champions League រដូវកាល២០២៥-២៦ នឹងចាប់ផ្តើមដែលមានក្រុមនារីភ្នំពេញក្រោន តំណាងកម្ពុជាចូលរួមប្រកួតក្នុងនាមជាក្រុមជើងឯកលីគនារីកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង