កីឡា
Kodai និង Taiga ជាកម្លាំងគួរឲ្យចាប់អារម្មណ៍របស់ អង្គរថាយហ្គឺរ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ពិតជាធ្វើបានល្អខ្លាំងនៅក្នុងលីគបាល់ទាត់កម្ពុជារដូវកាលនេះ បើប្រៀបធៀបនឹងរដូវកាលមុន ខណៈពួកគេស្ថិតនៅលំដាប់លេខ៤បានឡើងទៅវគ្គ៦ក្រុមចុងក្រោយ។

ការរៀបចំក្រុម និងជ្រើសរើសកីឡាកររបស់លោក Akihiro Kato ពិតជាត្រូវបានច្រើនទាំងរដូវកាលនេះ និងរដូវកាលមុនៗ។ សម្រាប់រដូវកាលនេះត្រូវបានអ្នកគាំទ្រមើលឃើញពីកីឡាករកំពុងល្អ ក្នុងនោះមានទាំងកីឡាករកម្ពុជា និងកីឡាករបរទេស។
កីឡាករកម្ពុជាគួរឲ្យចាប់អារម្មណ៍នៅក្នុងរដូវកាលនេះគឺ ខ្សែបម្រើប្រយុទ្ធ គី រីណា, សុផល ឌីម៉ង់ និង មុត សន្យា ពិតជាកម្លាំងមិនអាចខ្វះបាន។ ចំណែកកីឡាករបរទេសសញ្ជាតិទីម័រខាងកើត João Pedro ល្អខ្លាំងមែនទែនទាំងនៅក្លិប និងជម្រើសជាតិដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងតំបន់អាស៊ាន។

ទោះបីជាយ៉ាងណា អ្នកគាំទ្រមិនអាចមើលរំលងបានកីឡាករសញ្ជាតិជប៉ុន២រូបគឺជាកម្លាំងជួរមុខដ៏សំខាន់របស់អង្គរថាយហ្គឺរ។ ខ្សែប្រយុទ្ធលេខ១០ Nagashima Kodai កំពុងជាអ្នករកបានគ្រាប់បាល់ច្រើនជាងប្រចាំក្លិបនៅរដូវកាលនេះ (១០គ្រាប់)។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធលេខ៩ Kitajima Taiga ក៏ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ដែរគឺរូបគេរកបាន៩គ្រាប់ហើយ។

ឆ្លងកាត់១៩ប្រកួតកន្លងទៅ អង្គរថាយហ្គឺរ ទទួលបានជ័យជម្នះ១០លើក ស្មើ៤លើក និងចាញ់៥លើក រកបាន៣៤ពិន្ទុ ស្ថិតនៅលេខ៤។ ក្រុមខ្លាំងៗពិតជាពិបាកយកពិន្ទុពីក្រុមដែលមានមូលដ្ឋានខេត្តសៀមរាបណាស់។
ស្របពេលក្រុមកំពុងល្អ កីឡដ្ឋាន Akihiro Kato ដែលជាផ្ទះផ្ទាល់ខ្លួន កំពុងស្រួបទាញអ្នកគាំទ្រចូលទស្សនាបានយ៉ាងច្រើនកុះកររាល់ការប្រកួត។ ទាំងនេះហើយរឹតតែធ្វើឲ្យក្រុមកាន់តែមានកម្លាំងចិត្ត និងស្មារតីក្នុងការប្រយុទ្ធនៅលើទីលាន។

កាលពីចុងសប្តាហ៍កន្លងទៅ នៅពេលប្រកួតជាមួយក្រុមខ្លាំងភ្នំពេញក្រោន អ្នកគាំទ្រចូលទស្សនាពេញកន្លែងអង្គុយរហូតដល់២០១១នាក់ ខណៈកៅអីសម្រាប់អ្នកទស្សនាមានចំណុះ២០០០នាក់។
តាមរយៈសន្ទុះអ្នកគាំទ្រកើនឡើងជាលំដាប់បែបនេះ ម្ចាស់ក្លិបអង្គរថាយហ្គឺរ ទំនងជាពង្រីកបន្ថែមសម្រាប់កន្លែងអ្នកគាំទ្រ និងរឹតតែពង្រឹងក្រុមឲ្យកាន់តែល្អដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅលីគនារដូវកាលក្រោយៗ៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ