Connect with us

កីឡា

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ មាន​ការ​រៀបចំ​​សន្និសីទសារព័ត៌មាននៅទីក្រុងបាងកក ប្រទេស​ថៃ​ ​ស្តីពី “ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរ​ខួបលើកទី ៧៥ នៃ​ទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃនៅឆ្នាំ២០២៥” នៅថ្ងៃទី៨ ខែ​មីនា ឆ្នាំ​២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​មាន​២​គូ​ដែល​ជា​ការ​ជួប​គ្នា​រវាង​​ ក្រុម​​បាល់ទាត់​កីឡាករ​គុន​ខ្មែរ ជា​មួយ​ ក្រុម​បាល់ទាត់កីឡា​មួយ​ថៃ និង​ក្រុម​​ក្រុម​បាល់ទាត់​តារា​សិល្បៈ​កម្ពុជា ជា​មួយ​ ក្រុម​បាល់ទាត់​តារា​សិល្បៈថៃ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​ថា ​ក្រុម​តារា​ល្បី​ៗរួមមាន​ តារាសម្តែង​ តារា​ចម្រៀង​ តារាម៉ូដែល​ YouTuber, Vlogger, តារាTikTok ​របស់​​ប្រទេសកម្ពុជានិងថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ ​សុទ្ធ​តែ​មាន​ចូល​រួម​ប្រកួត​បាល់ទាត់​មិត្តភាព​​​ដើម្បីបង្ហាញពីវប្បធម៌ កីឡា​នាំមកនូវមិត្តភាព សាមគ្គីភាព​ និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។

កីឡាប្រដាល់ថៃ

នៅ​ពេល​សួរ​បញ្ជាក់​ថា​ តើ​មាន​កីឡាករ​ប្រដាល់​ថៃ​ណា​ខ្លះ​ដែល​នឹង​មក​ប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា? លោក ខូវ ឆាយ បាន​ប្រាប់​ថា កីឡាករ​ប្រដាល់​ថៃ​ល្បី​ៗ​ភាគ​ច្រើន​មក​ប្រកួត ប៉ុន្តែ​លើក​លែង​តែ​ Buakhaw ម្នាក់​ដែល​មិន​បា។ ចំណែក​កីឡាករ​លំដាប់​ជួរ​មុខ​កំពុង​ល្បី​ទូទាំង​អាស៊ី គឺ Rodtang និង Tawanchai ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ពិភព​លោក​ក៏​មាន​ដែរ។

កីឡាករ​ថៃ​ល្បី​ៗ​ដែល​មន​គឺ​ Saenchai, Somhit, Sinsamut, Rodtang, Kata, Superban, Saemg Athid, Nong-O និង Tawanchai ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម