Connect with us

កីឡា

Miki ប្រាប់​ថា បើចង់​ឲ្យ​បាល់ទាត់​នារី​កម្ពុជា​ខ្លាំង ត្រូវ​រៀបចំ​ការ​ប្រកួត​ឲ្យ​ច្រើន

បានផុស

នៅ

កីឡាការិនី​សញ្ជាតិ​ជប៉ុន Miki Ichikawa ​ខ្សែ​បម្រើ​កណ្តាល​ដ៏​ឆ្នើម​របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​​ចង់​ឲ្យ​មាន​កម្មវិធី​បាល់ទាត់​នារី​ច្រើន ទើប​កីឡាបាល់ទាត់​នារី​កម្ពុជា​រីក​ចម្រើន​​​ខ្លាំង​អាច​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី Miki Ichikawa ដែល​បាន​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន បាន​ប្រាប់សារព័ត៌មាន​«កម្ពុជា​ថ្មី»​ក្នុង​បទ​សម្ភាស​មួយ​ថា បច្ចុប្បន្ន​ធន​ធាន​កីឡាការិនី​បាល់ទាត់​​កម្ពុជា​សំបូរ​ទាំង​នៅ​ក្នុង​ក្រុង និង​នៅ​តាម​បណ្តា​ខេត្ត ប៉ុន្តែ​មិន​មាន​កម្មវិធី​ប្រកួត​ច្រើន​ឲ្យ​ពួក​គាត់​បង្ហាញ​សមត្ថភាព​។

កីឡាការិនី​វ័យ​២៧​ឆ្នាំ​បាន​លើក​ឡើង​ថា ៖«ដើម្បី​ឲ្យ​បាល់ទាត់​នារី​កម្ពុជា​​​ខ្លាំង គឺ​ខ្ញុំ​ចង់​ឃើញ​មាន​កម្មវិធី​ប្រកួត​ច្រើន​សម្រាប់​កីឡាការិនី​បង្ហាញ​សមត្ថភាព។ មិន​ត្រឹម​តែ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​លីគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​កម្មវិធី​ផ្សេង​ៗ​ទៀត។ ខ្ញុំ​ចង់​ឃើញ​អ្នក​គាំទ្រ​កម្ពុជា​​កាន់​តែ​ច្រើន​ចូល​រួម​គាំទ្រ និង​លើក​ទឹក​ចិត្ត​​ដល់​​ការ​ប្រកួត​បាល់ទាត់​នារី»។

Miki Ichikawa ជា​​កីឡាការិនី​បាល់ទាត់​ជប៉ុន​ទី១​ដែល​បាន​មក​លេង​នៅ​លីគ​បាល់ទាត់​នារី​កម្ពុជា និង​សង្ឃឹម​កីឡាការិនី​ជប៉ុន​ផ្សេង​ទៀត​មក​លេង​នា​ពេល​ខាង​មុខ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះកីឡាការិនី​រូប​នេះ​ក៏​​ចង់​ឃើញ​កីឡាការិនីពី​ប្រទេស​ផ្សេង​ៗ​មក​លេង​នៅ​លីគ​នារី​កម្ពុជា​ដែរ។

កីឡាការិនី​រូប​នេះ​បាន​និយាយ​ថា ៖«​ខ្ញុំ​​​ចង់​ឃើញ​កីឡាការិនី​ជប៉ុន​មក​លេង​នៅ​កម្ពុជា​ច្រើន​នាក់​ទៀត។ ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​ព្យាយាម​ជួយ​ដល់​ក្រុម និង​បាល់ទាត់​នារី​កម្ពុជា​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​អ្នក​គាំទ្រ»។

កីឡាការិនី Miki Ichikawa បាន​ចូល​រួម​ជា​មួយ​ក្រុម​នារី​ភ្នំពេញ​ក្រោន កាល​ពី​ខែ​សីហា ឆ្នាំ​២០២៤ ដោយ​បាន​បង្ហាញ​ខ្លួនលើ​ទី​លាន​ស្ទើរ​គ្រប់​ការ​ប្រកួត និង​ស៊ុត​បាន​១០​គ្រាប់​​រួម​ចំណែក​ជួយ​ក្រុម​នារី​ភ្នំពេញ​ក្រោន​ឈ្នះ​ជើង​ឯក​លីគ​នារី​កម្ពុជា​២០២៤​-២៥។ តាមរយៈ​ការ​ឈ្នះ​ជើង​ឯក​នេះ ក្រុម​នារី​ភ្នំពេញ​ក្រោន នឹង​តំណាង​ឲ្យ​ក្លិប​បាល់ទាត់​នារី​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Women’s Champions League នៅ​រដូវ​កាល​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម