កីឡា
អាជីពបាល់ទាត់ អៀម រតនា ប្រៀបដូចឡើងកាំជណ្តើរមុនចូលភ្នំពេញក្រោន
កីឡាករ អៀម រតនា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្នុងការបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំកំពុងប្រកួតក្នុងពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃ និងលីគបាល់ទាត់កម្ពុជារដូវកាល២០២៤-២៥។

- ក្រុមបាល់ទាត់សាលារៀន
អៀម រតនា ធ្លាប់ប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា កាលពីដំបូងខ្លួនក្នុងក្រុមបាល់ទាត់នៅសាលាបឋមសិក្សា និងបន្តលេងឲ្យក្រុមបាល់ទាត់អនុវិទ្យាល័យ។ បន្ទាប់មក រូបគេបានទៅធ្វើតេស្តនៅក្លិប សូលទីឡូអង្គរ ប៉ុន្តែបានបរាជ័យ។
- ក្រុម សូលទីឡូអង្គរ
អៀម រតនា បានរៀបរាប់ថា ៖«ពីដំបូងឡើយ ខ្ញុំមិនដែលគិតពីការក្លាយជាកីឡាករបាល់ទាត់អាជីពទេ។ ខ្ញុំគ្រាន់តែលេងបាល់តាមសាលាជាមួយមិត្តភក្តិធម្មតាប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៩ ខ្ញុំបានទៅធ្វើតេស្តនៅសូលទីឡូអង្គរ តែខ្ញុំអត់ជាប់ទេ។ ក្រោយមក គ្រូសូលទីឡូអង្គរ បានឲ្យខ្ញុំចូលរួមហ្វឹកហាត់ជាមួយក្រុមបណ្តោះអាសន្ន ពីព្រោះគាត់ចាប់អារម្មណ៍លើសមត្ថភាពរបស់ខ្ញុំ។ លុះហាត់បានជាងកន្លះឆ្នាំ ទើបសូលទីឡូអង្គរ បានសម្រេចយកខ្ញុំមែនទែនដោយចុះកុងត្រឹមត្រូវ»។
- ក្លិប អាយអេយអាយ ដង្កោសែនជ័យ

ឆ្នាំ២០២៣ កីឡាករ អៀម រតនា បានផ្លាស់ទៅក្លិប អាយអេសអាយ ដង្គោសែនជ័យ បន្ទាប់ពី ក្រុមបាល់ទាត់ សូលទីឡូអង្គរ ត្រូវបានរំសាយចោលដោយសារវិបត្តិហិរញ្ញវត្ថុ។ រូបគេក៏បានបង្ហាញខ្លួនឲ្យ អាយអេសអាយ ដង្កោសែនជ័យ ទាំងការប្រកួតមិត្តភាព និងប្រកួតពានរង្វាន់ត្រៀមបើករដូវកាលថ្មីកាលពីដើមឆ្នាំ២០២៣។
រដូវកាលថ្មី២០២៤-២៥ ឈានចូលដល់ អៀម រតនា ត្រូវបានគ្រូបង្វឹកទុកចិត្តផ្តល់ឱកាសឲ្យបង្ហាញខ្លួនជាញឹកញាប់រហូតត្រូវបានអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នឹងសមត្ថភាពកាន់តែល្អ។
- ក្លិបភ្នំពេញក្រោន
តាមរយៈសមត្ថភាពនេះបានទាក់ចិត្តគ្រូបង្វឹក និងក្រុមការងារក្លិបធំ ភ្នំពេញក្រោន ហើយក៏ចុះកុងត្រានាំចូលត្រឹមត្រូវនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះជាឱកាសធំ ប៉ុន្តែត្រូវការខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះត្រូវប្រជែងជាមួយកីឡាករល្អៗជាច្រើន។

- ជាប់ជម្រើសជាតិកម្ពុជា
នៅពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជ្រើសរើសក្រុមកីឡាករអាយុក្រោម២៣ឆ្នាំត្រៀមពានរង្វាន់ AFF U23 Championship នៅប្រទេសថៃ រូបគេត្រូវបានក្រុមការងារ អាយអេសអាយ ដង្កោសែនជ័យ បញ្ជូនឈ្មោះឲ្យចូលរួមធ្វើតេស្ត។ ទីបំផុត លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានជ្រើសរើសយករូបគេក្នុងចំណោមកីឡាករ២៣នាក់ចុងក្រោយ។

កាលពីវ័យ២០ឆ្នាំ អៀម រតនា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាអាយុ២៣ឆ្នាំ ជាលើកដំបូង ប៉ុន្តែរូបគេបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងនៅពេលក្រុមយុវជនកម្ពុជាបានឈ្នះព្រុយណេ ដោយលទ្ធផល ៥-០ កាលពីថ្ងៃទី១៧ ខែសីហា និងត្រូវបានដូរចូលក្នុងវគ្គទី២នៅពេលកម្ពុជាស្មើ ១-១ ជាមួយមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពានរង្វាន់ AFF U23 Championship។
អៀម រតនា បានប្រាប់ថា ៖«ខ្ញុំមានអារម្មណ៍រំភើបណាស់ នៅពេលបានជាប់ឈ្នោះក្នុងបញ្ជីកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ។ នេះជាលើកដំបូងរបស់ខ្ញុំដែលបានជាប់ឈ្មោះក្នុងឈុតU23។ ខ្ញុំនឹងខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីឲ្យរីកចម្រើន និងអាចមានឱកាសជាប់ក្នុងឈុតធំទៀត»។
វ័យទើប២១ឆ្នាំ អៀម រតនា អាចនឹងត្រូវបានគ្រូបង្វឹកជ្រើសជាតិកម្ពុជាចាប់អារម្មណ៍ និងកោះហៅសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ