កីឡា
លោក កែវ សារ៉េត ៖«គ្មានព័ត៌មានអ្វីពី FIFA ឬ AFC រឿងកម្ពុជាជំនួសប៉ាគីស្ថាន»
បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិ ប៉ាគីស្ថាន បានសម្រេចដកខ្លួនចេញពីការប្រកួតជម្រុះក្នុងពូលពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ អ្នកគាំទ្រពិតជាចង់ឲ្យក្រុមបាល់ទាត់ជម្រើសជាតិចូលជំនួស ប៉ុន្តែរហូតដល់ពេលនេះតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា គ្មានព័ត៌មានអ្វីពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬសហព័ន្ធកីឡាបាល់ទាត់អាស៊ីឡើយ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឆ្លើយតបនឹងសារព័ត៌មាន«កម្ពុជាថ្មី»តាមរយៈសារអេឡិចត្រូនិកថា ៖«យើងក៏ចង់ឲ្យជម្រើសជាតិបានលេងដូចអ្នកគាំទ្រដែរ ប៉ុន្តែអ្វីដែលជាការសម្រេចគឺស្ថិតនៅលើ AFC។ យើងរង់ចាំស្តាប់គេដែរ ប៉ុន្តែអត់មានដំណឹងពីខាងគេមកផង។ បើមានព័ត៌មានអ្វី ចាំខ្ញុំចែករំលែកជូន»។
កាលពីសប្តាហ៍មុន សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានពិន័យព្យួរសកម្មភាពបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ដោយមានប្រសិទ្ធភាពភ្លាមៗ ដោយសារពួកគេបានបរាជ័យក្នុងការកែប្រែធម្មនុញ្ញរបស់ខ្លួនដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ សម្រាប់ការបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់ដោយ FIFA និង AFC។

បន្ទាប់ពីមក សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានកំណត់ពេលត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីឲ្យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន រៀបចំមហាសន្និបាត ដើម្បីអនុម័តលើវិសោធកម្មនៃធម្មនុញ្ញរបស់ខ្លួនស្របតាមការបង្ហាញរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
ទោះបីជាយ៉ាងណា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈផេក FootbalPakistaan.Comបានប្រកាសថា សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបានសម្រេចដកខ្លួនចេញពីការប្រកួតជម្រុះក្នុងពូលពានរង្វាន់ 2027 AFC Asian Cup។

ប៉ាគីស្ថាននៅ ពូល E ពានរង្វាន់ 2027 AFC Asian Cup ជាមួយ ស៊ីរី អាហ្វហ្គានីស្ថាន និង មីយ៉ាន់ម៉ា។ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវដាក់ជំនួសមានតែ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ុណ្ណោះ ពីព្រោះ ប៉ាគីស្ថាន បានប្រកួតជម្រុះបឋម ជាមួយ កម្ពុជា។ លទ្ធផលវគ្គជម្រុះបឋមនោះ ជើងទី១ កម្ពុជា បានត្រឹមស្មើ ប៉ាគីស្ថាន ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែនៅជើងទី២ កម្ពុជា បានចាញ់ ប៉ាគីស្ថាន ដោយលទ្ធផល ១-០ នៅប្រទេសប៉ាគីស្ថាន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ