កីឡា
ស្វាយរៀងបើកវគ្គបណ្តុះបណ្តាល២លើក ត្រៀមពានស្វាយរៀងខាប់ លើកទី៧
គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន២លើកដល់គ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាល មុនចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ លើកទី៧ ឆ្នាំ២០២៥ ដែលនឹងចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

វគ្គបណ្ដុះបណ្ដាលទី១ ស្តីពីការចែករំលែកបទពិសោធដល់គ្រូបង្វឹកទាំង៣៣ក្រុម រយៈពេល១ថ្ងៃ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយគ្រូឧទ្ទេសនាម លោក ប្រាក់ សុវណ្ណរ៉ា ដែលមានបទពិសោធជាច្រើនពាក់ព័ន្ធការដឹកនាំក្លឹបាល់ទាត់អាជីព ក៏ដូចជាក្រុមកីឡាទូទៅ។
វគ្គបណ្តុះបណ្តាលទី២ ស្តីពី ជំនាញអាជ្ញាកណ្តាល សម្រាប់ត្រៀមដឹកនាំការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ដល់មន្ត្រីអាជ្ញាកណ្តាលទាំងអស់ទូទាំងខេត្តស្វាយរៀង ដើម្បីបង្កើនសមត្ថភាព ចំណេះជំនាញ ក្នុងការគ្រប់គ្រងការប្រកួត។
ការរៀបចំវគ្គបណ្ដុះបណ្ដាលទាំងពីរលើកនេះឡើយដើម្បីបង្កើន និងពង្រឹងសមត្ថភាពគ្រូបង្វឹក អោយកាន់តែយល់ច្បាស់ពីបទវិន័យច្បាប់ល្បែងក្នុងការដឹកនាំក្រុមកីឡាអោយកាន់តែល្អប្រសើរថែមទៀត។ ស្របពេលខេត្តស្វាយរៀងមានកម្មវិធីប្រកួតជាច្រើនពេញមួយឆ្នាំដែលជំរុញឲ្យវិស័យបាល់ទាត់ក្នុងខេត្តមួយនេះកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព៕







អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា