Connect with us

កីឡា

វិសាខា ត្រូវ​ការ​ឈ្នះ​ទាំង​២​ប្រកួត តេជោលីគ ជុំទី២ ទើប​ឡើង​វគ្គ​៤ក្រុម

បានផុស

នៅ

បន្ទាប់​ពី​ចាញ់​៣​ប្រកួត​ជាប់​គ្នា​កាល​ពី​សប្តាហ៍​មុន ក្រុម​បាល់ទះ​វិសាខា ត្រូវ​ការ​ឈ្នះ​ទាំង​២​ប្រកួត​សម្រាប់​សប្តាហ៍​ចុង​ក្រោយ​ពាន​រង្វាន់​តេជោលីគ ជុំ​ទី​២ នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ទី​១៥-១៦ ខែ​កុម្ភៈ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​៦​ក្រុម​ចុង​ក្រោយ ក្នុង​ជុំ​ទី​២​កាល​ពី​សប្តាហ៍​មុន វិសាខា រក​មិន​បាន​ពិន្ទុ​សោះ បន្ទាប់​ពី​ចាញ់​​ ក្រុម​ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយ​លទ្ធផល ០-៣, ចាញ់ បញ្ជាការដ្ឋានអង្គរក្ស ដោយ​លទ្ធផល ១-៣ និង​បន្តចាញ់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ​លទ្ធផល ១-៣។

វិសាខា ស្ថិត​នៅ​តំបន់​កាត់​ចេញ​គឺ​លេខ​៥ ដូច្នេះ​ត្រូវ​កា​រឈ្នះ​ទាំង​២​លើក​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នេះ​ទើប​​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ២​ប្រកួត​ចុង​ក្រោយ ពួក​គេ​ត្រូវ​ប៉ះ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈនេះ និង​ចុង​ក្រោយ​ប៉ះ​ក្រុម​ខ្លាំង ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កុម្ភៈ។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង ក្រុម​ក្រសួង​មហា​ផ្ទៃ និង​​ក្រុម​​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​បាន​ធានា​កៅអី​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ។

ដូច្នេះ​នៅ​សល់​តែ បញ្ជាការដ្ឋាន​អង្គរក្ស វិសាខា និង​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​​ត្រូវ​មាន​១​ក្រុម​ឡើង​វគ្គ​បន្ត ខណៈ​២​ក្រុម​ត្រូវ​ធ្លាក់​ចេញ៕

តារាង​ពិន្ទុ សប្តាហ៍​ទី១ ជុំ​ទី២

  • ក្រុម​ខេត្ត​ស្វាយរៀង មាន​៩​ពិន្ទុ (ឈ្នះ​៣​ប្រកួត)
  • ក្រុម​ក្រសួង​មហា​ផ្ទៃ មាន​៩​ពិន្ទុ (ឈ្នះ​៣​ប្រកួត)
  • ក្រុម​រាជ​ធានី​ភ្នំពេញ មាន​៦​ពិន្ទុ (ឈ្នះ២ ចាញ់១)
  • ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស មាន​៣​ពិន្ទុ (ឈ្នះ១​ ចាញ់​២)
  • ក្រុម​វិសាខា មាន​០ពិន្ទុ (ចាញ់​៣​ប្រកួត)
  • ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ មាន​០ពិន្ទុ (ចាញ់​៣​ប្រកួត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

សន្តិសុខសង្គម១៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២៣ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា២១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម