កីឡា
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងដាក់៤វិញ្ញាសា សម្រាប់ស៊ីហ្គេមឆ្នាំ២០២១នេះ
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំ២០២១ នៅទីក្រុងហាណូយប្រទេសវៀតណាម នឹងដាក់វិញ្ញាសាចំនួន ៤ ដើម្បីចូលរួមប្រកួត ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា វិញ្ញាសាចំនួន៤ដែលកម្ពុជាត្រៀមចូល រួមប្រកួតនេះ រួមមាន៖ ១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាគឺបុរស-នារី ដែលត្រូវហែលទឹក១៥០០ ម៉ែត្រ-ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់ ៥ គីឡូម៉ែត្រ។ ២-វិញ្ញាសាឌូអាត្លុងមាន២ វិញ្ញាសាបុរស-នារី ដែលមានរត់៥គីឡូ ម៉ែត្រ និងជិះកង់៤០គីឡូម៉ែត្រ និងរត់៥ គីឡូម៉ែត្រ។ ពាក់ព័ន្ធនឹងស្ថានភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិបច្ចុប្បន្ន អគ្គលេខាធិការរូបនេះ បានប្រាប់ឲ្យដឹងថា ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបង្កផលប៉ះពាល់មិនអាចឲ្យកីឡាករ កីឡាការិនីប្រមូលផ្តុំការហ្វឹក ហាត់ជុំគ្នាបានទេ ហើយកីឡាករ កីឡាការិនីគ្រប់ៗរូប បានរៀបចំកម្មវិធីហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីថែរក្សាថាមពលកម្លាំង និងគុណភាពបច្ចេកទេសកុំឲ្យធ្លាក់ចុះខ្លាំងពេក។
ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែផ្តល់ជាការលើកទឹកចិត្តធ្វើយ៉ាងណាជំរុញឲ្យកីឡាករ កីឡាការិនីជម្រើសជាតិនានាបង្កើនការហ្វឹកហាត់នៅតាមផ្ទះនេះ ឲ្យបានខ្លាំងក្លា តាមកម្មវិធីដែលបានរៀបចំ ដើម្បីត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១នេះ ពីព្រោះថាពេលវេលាកាន់តែកៀកហើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់ការអភិវឌ្ឍបច្ចេកទេសផងដែរ។
លោក ងិន សុបញ្ញា បញ្ជាក់ថា បច្ចុប្បន្នក្រុមជម្រើសជាតិទ្រីយ៉ាត្លុងមានសរុបចំនួន ១៤នាក់ ក្នុងនោះមានកីឡាករ៩នាក់ និង កីឡាការិនី៥នាក់ និងគ្រូបង្វឹក៤នាក់ ក្នុងនោះមានគ្រូបរទេសថ្មីម្នាក់ជាជនជាតិណូវែលសេឡង់ ដែលទើបនឹងមកជួយដល់ការបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា។ ពេលនេះ ក្រុមជម្រើសជាតិទ្រីយ៉ាត្លុង កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅតែបង្កផលប៉ះពាល់ខ្លាំងនោះ ទើបក្រសួងអប់រំ យុវជននិងកីឡា ប្រកាសរំសាយការហ្វឹក ហាត់លក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន។ អ្វីដែលចាំបាច់ក្នុងស្ថានភាពនេះ គឺគ្រូបង្វឹកជម្រើសជាតិបានរៀបចំកម្មវិធីហ្វឹក ហាត់ច្បាស់លាស់ប្រចាំថ្ងៃនៅតាមផ្ទះសិន ដើម្បីថែរក្សាកម្លាំងកុំឲ្យធ្លាក់ចុះខ្លាំងពេក ហើយការត្រួតពិនិត្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ពីគ្រូបង្វឹកធ្វើឡើងតាមប្រព័ន្ធអនឡាញ។


លោកអគ្គលេខាធិការរូបនេះបន្ថែមថា ការហ្វឹកហាត់នៅតាមផ្ទះនេះគ្រាន់តែហ្វឹកហាត់បណ្តោះអាសន្នប៉ុណ្ណោះ និងមិនអាចបង្កើនគុណភាពបច្ចេកទេសឲ្យល្អនោះឡើយ ដោ យអាចហាត់លើកម្លាំងកាយមូលដ្ឋាន រត់កម្តៅសាច់ដុំ ហើយជិះកង់នៅលើរ៉ូឡូនៅ ផ្ទះ និងអាចចេញហាត់ជិះកត់នៅតាមផ្លូវសាធារណៈលក្ខណៈឯកត្តជន មិនមានហាត់ជុំគ្នានោះទេ។ អ្វីដែលបញ្ហាប្រឈមគឺការហាត់ហែលទឹក ពីព្រោះថានៅផ្ទះមិនមានអាងហែលទឹកនោះទេ ប៉ុន្តែទោះយ៉ាង នេះក្តី ការហាត់នៅផ្ទះក៏នឹងជួយដល់ការប្រមូលផ្តុំឡើងវិញបានខ្លះៗដែរ ហើយបើមិនហ្វឹកហាត់សោះ នោះនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង ពេលប្រមូលផ្តុំហ្វឹកហាត់ឡើងវិញជាក់ជាមិនខាន៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ