Connect with us

កីឡា

Wanchaloem ប្រាប់​ថា ត្រៀម​ខ្លួន​ពេញ​ល្អ ប៉ះ ពុធ សំបូរ ដណ្តើម​ខ្សែ​ក្រវាត់ WBC

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ពុធ សំបូរ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ប្រកួត​ជា​មួយ​កីឡាករ​ថៃ Wanchaloem Chanajan ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ WBC នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​កីឡាករ​កម្ពុជា ពុធ សំបូរ ដែល​ត្រូវ​ប៉ះ​ដៃ​គូ​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ។ កីឡាករ​ថៃ Wanchaloem មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ឡើង​សង្វៀន​នៅ​ប្រទេស​អូស្ត្រាលី និង​ចិន ហើយ​ជា​គ្រូ​បង្វឹក​ប្រដាល់​នៅ​ទី​នោះ​ថែម​ទៀត។

កីឡាករ​ថៃ Wanchaloem បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ជាង​២០ឆ្នាំ និង​ធ្លាប់​ឡើង​សង្វៀន​ជាង​២០០ដង។ រូប​គេ​​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​ក្នុង​អាជីព​ប្រដាល់ ប៉ុន្តែ​ខ្សែ​ក្រវាត់​២​ខ្សែ​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​​នៅ​សង្វៀន​​ប៉ុស្តិ៍​លេខ​៧​ថៃ និង​​ខ្សែ​ក្រវាត់​ប៉ុស្តិ៍​លេខ​៣​ថៃ។

Wanchaloem បាន​និយាយ​ថា ៖«ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ។ ខ្ញុំ​បាន​ខំ​ប្រឹង​ហ្វឹក​ហាត់​ខ្លាំង​ណាស់ គឺ​ហាត់​ពេញ​តែ​ម្តង។ ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ទៅ​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ខ្ញុំ»។

ពុធ សំបូរ ជា​កីឡាករ​កម្ពុជា​ទី​៣ ​ដែល​បាន​ទៅ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់ WBC នៅ​​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​លោក ជ័យ កុសល និង បឺត សង្ឃឹម ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​លើក​មុន​មិន​ទទួល​បាន​ជោគជ័យ​ទេ។  ពុធ សំបូរ បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី១​នាំ​ខ្សែ​ក្រវាត់ WBC ពី​ទឹក​ដី​អូស្ត្រាលី​មក​កម្ពុជា​។

ពុធ សំបូរ ត្រូវ​បាន​អ្នក​គាំទ្រចាប់​អារម្មណ៍​ខ្លាំង បន្ទាប់​ពី​រូប​គេ​​ទទួល​បាន​រង្វាន់​រថយន្ត​ថ្មី១​គ្រឿង បន្ទាប់​ពី​ឈ្នះ ស៊ន រ៉ាគីម កាល​ពី​ខែ​មករា ឆ្នាំ​២០២៥។ យ៉ាង​ណា ការ​ប្រកួត​ចុង​ក្រោយ រូប​គេ​បាន​ចាញ់​ពិន្ទុ សុខ ធី។ ពុធ សំបូរ​ ជា​កីឡាករ​​ដែល​ទាត់​បាន​ល្អ និង​មាន​ទម្ងន់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម