Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង សម្លឹង​ឱកាស​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី កម្រិត​អាស៊ី

បានផុស

នៅ

ថ្នាក់​ដឹក​នាំ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ដើម្បីនាំ​យក​បាល់ទាត់​កម្ពុជា​​បោះ​ជំហាន​​ទៅ​មួយ​កម្រិត​​ក្នុង​ពាន​រង្វាន់​លំដាប់​ទ្វីប​អាស៊ី។

ព្រះ​ខ័ន​រាជ​ស្វាយរៀង
ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​រដូវ​កាល​២០២៤-២៥ ក្លិប​បាល់ទាត់​តំណាង​ឲ្យ​កម្ពុជា ​ទទួល​បាន​កៅអី​លេង​ត្រឹម​ពាន​រង្វាន់​​អាស៊ី​កម្រិត​ទី​៣ AFC Challenge League។ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត​។ វគ្គ​៨​ក្រុម​ចុង​ក្រោយ ព្រះ​ខ័នរាជ​ស្វាយរៀង​​ត្រូវ​ជួប​ក្លិប​ជើង​ឯក​មីយ៉ាន់ម៉ា Shan United ពីរ​ជើង​ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ Shan United ដោយ​លទ្ធផល ៤-២ ក្នុង​​ពាន ASEAN Club Championship ដូច្នេះ​​មាន​សង្ឃឹម​ច្រើន​សម្រាប់​ការ​ទទួល​បាន​លទ្ធផល​ល្អ​ទៀត​ក្នុង​ពាន​រង្វាន់ AFC Challenge League ប៉ុន្តែ​ក្លិប​តំណាង​កម្ពុជា​មួយ​នេះ​សម្លឹង​ឃើញ​គូ​ប្រកួត​ខ្លាំង​ៗ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ដូច្នេះ​ហើយ​បាន​ជា​ថ្នាក់​ដឹក​នាំ​កំពុង​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ដើម្បី​នាំ​ក្រុម​មកពង្រឹង​ក្រុម​។

ក្រុម Shan United
ក្រុម Shan United

ចុង​ក្រោយ​បំផុត​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​មាន​បទ​ពិសោធ​ច្រើន​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី Matheus Moresche សញ្ជាតិ​ប្រេស៊ីល អាយុ​២៦​ឆ្នាំ។ កីឡាករ​ត្រូវ​បាន​ដាក់​ជំនួស​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Pablo ​ដែល​របួស​ត្រូវ​ការ​សម្រាក​ព្យាបាល​ច្រើនសប្តាហ៍។ រូប​គេ​​ត្រូវ​បាន​ចុះ​ឈ្មោះ​លេង​ទាំង​ពាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

កាល​ពី​សប្តាហ៍​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​នាំ​ចូល​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​ Breno Caetano ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​ប្រទេស​ប្រេស៊ីល និង​អ៊ុយរូហ្គាយ។ រូប​គេ​ត្រូវ​បាន​ចុះ​បញ្ជី​លេង​តែ​ពាន​រង្វាន់​អាស៊ី​ប៉ុណ្ណោះ។

សមាជិក​ថ្មី​ទាំង​ពីរ​នេះ​បន្ថែម​លើ​កម្លាំង​សំខាន់​ដែល​មាន​ស្រាប់​ដូចជា​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Gabriel Silva និង​ខ្សែ​ប្រយុទ្ធ Cristian Roque ជា​មួយ​នឹង​ខ្សែ​បម្រើ​ជប៉ុន  Ryo Fujii ខ្សែ​បម្រើ​ប្រយុទ្ធ​ឡាវ Bounphachan Bounkong និង​ខ្សែ​ការពារ​ជប៉ុន Takashi Odawara ​ដែល​នឹង​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មួយ​នេះ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​អាស៊ាន និង​អាស៊ី។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ ប៉ះ Shan United ជើង​ទី១ នៅ​ថ្ងៃទី៦ ខែមីនា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ និង​ជើង​ទី២​នៅ ថ្ងៃទី១៣ ខែមីនា នៅ​ទឹក​មីយ៉ាន់ម៉ា។ ពីរ​ក្រុម​ទៀត​នៅ​តំបន់​អាស៊ី​ខាង​កើត​​គឺក្រុម Tainan City ប៉ះក្រុម​ឥណ្ឌូណេស៊ី Madura United។ ក្រុម​ណា​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​ជួប​គ្នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ត្រូវ​ជួប​ក្រុម​មក​ពី​តំបន់អាស៊ី​ខាង​លិច ដែល​មាន ក្រុម Al-Arabi របស់​គុយវែត ប៉ះ Al-Seeb ​របស់​អូម៉ង់ និង​ក្រុម East Bengal ​របស់​ឥណ្ឌា ប៉ះ ក្រុម Arkadag របស់តួកមេនីស្ថាន។

ក្រុម​ដែល​ទទួល​បាន​ជើង​ឯក AFC Challenge League​ នឹង​ទទួល​បាន​កៅអី​ទៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​អាស៊ី​កម្រិត​ទី២ AFC Champions League Two នៅ​រដូវ​កាល​ក្រោយ។

ប្រសិន​បើ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើង​ឯក​ នឹង​ទទួល​បាន​កៅអី​ទៅ​ពាន​អាស៊ី​កម្រិត​ទី​២ ប៉ុន្តែ​ប្រសិន​បើ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុង​ក្រោយ និង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក៏​ក្លិប​កម្ពុជា​មួយ​នេះ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​រក​ពិន្ទុ​ឲ្យ​ក្លិប​តំណាង​កម្ពុជា​សម្រាប់​រដូវ​កាល​ក្រោយ ដូច​ភ្នំពេញ​ក្រោន​កាល​ពី​រដូវ​កាល​មុន។ ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ក្លិប​បាល់ទាត់​កម្ពុជា​អាច​ឈាន​ឡើង​ទៅ​មួយ​កម្រិត​ទៀត។

បច្ចុប្បន្ន ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ប្រាក់​រង្វាន់​៨​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នាម​ជា​ក្រុម​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​​អាស៊ី លំដាប់​ទី៣។ សម្រាប់​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មាន​ប្រាក់​រង្វាន់​​១២​ម៉ឺន​ដុល្លារ និង​ម្ចាស់​ជើង​ឯក​មាន​ប្រាក់​រង្វាន់​១​លាន​ដុល្លារ​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម