Connect with us

កីឡា

រុស្ស៊ី​នឹងតស៊ូ​ដើម្បី​បាន​ប្រកួត​កីឡាអូឡាំពិក​ ឆ្នាំ​២០២៦ ឱ្យ​ខាង​តែបាន

បានផុស

នៅ

រុស្ស៊ី​នឹងខិតខំធានាឱ្យមានការចូលរួមពីអត្តពលិករបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងមកដល់នៅឆ្នាំក្រោយ។ នេះបើយោង​តាម​អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន។

លោក Peskov បាននិយាយនៅពេលត្រូវបានសួរអំពីការចូលរួមរបស់រុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ Milano-Cortina ថា ៖«សម្រាប់ក្រុមអត្តពលិក យើងបន្តទំនាក់ទំនងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ យើងនឹងការពារផលប្រយោជន៍របស់អត្តពលិក និងក្រុមអូឡាំពិករបស់យើង។ ការដោះស្រាយបញ្ហានេះនឹងត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយជាប់​បម្រាមដំបូងលើអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍​អន្តរជាតិ​ បន្ទាប់ពី​កើត​មាន​សង្គ្រាម​ជា​មួយ​អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បានយល់ព្រមអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិជាអព្យាក្រឹតក្នុងខែមីនា ឆ្នាំ២០២៣ ដោយឈរលើមូលដ្ឋាន​មិនបានបង្ហាញការគាំទ្រ​សង្គ្រាម និងមិនមានទំនាក់ទំន​ង​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ។

បន្ទាប់មកអត្តពលិកចំនួន ៣២នាក់ ត្រូវ​បានជ្រើសរើសដើម្បីប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹតបុគ្គល (INAs) នៅកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីរដូវក្តៅឆ្នាំមុន និង ១៥នាក់ជាមួយលិខិតឆ្លងដែនរុស្ស៊ី ព្រមទាំង ១៧នាក់ជាមួយលិខិតឆ្លងដែនបេឡារុស្ស។ ថយចុះពីចំនួនអត្តពលិករុស្ស៊ីពីមុនដែលមាន ៣៣០នាក់ និងអត្តពលិកបេឡារុស្ស ១០៤នាក់ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក លើកមុននៅទីក្រុងតូក្យូ។

បេក្ខជនដែលប្រជែងតំណែងប្រធានអូឡាំពិកអន្តរជាតិ ក្នុងការបោះឆ្នោតនាពេលខាងមុខ ត្រូវបានបំបែកចេញពីវិធីដោះស្រាយបញ្ហានេះ។ អ្នកខ្លះបានសម្តែងថា វាមិនមែនជាតួនាទីរបស់ IOC ក្នុងការចូលរួមក្នុងនយោបាយទេ ខណៈពេល​មានការប្រុងប្រយ័ត្នចំពោះធម្មនុញ្ញអូឡាំពិក ហើយអ្នកផ្សេងទៀតបានប្រកាន់ជំហររឹងមាំ។

នេះត្រូវបានលើកឡើងដោយ Peskov ដែលបានកត់សម្គាល់ពី​សហព័ន្ធកីឡាមួយចំនួនបាន ៖«សម្រេចចិត្តរួចហើយ ឬជិតនឹងសម្រេចចិត្តអនុញ្ញាតឱ្យអត្តពលិកម្នាក់ៗចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ឬវដ្តអូឡាំពិក ដោយហៅវាថា ដំណឹងល្អ»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៤ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម