កីឡា
កត្តាសំខាន់៣ជំរុញឲ្យក្រុមហ៊ុន វឌ្ឍនៈប៊្រូវើរី ឧបត្ថម្ភការប្រកួតថ្នាលគុនខ្មែរថ្នាក់ជាតិ
សហព័ន្ធប្រដាល់គុនខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រកួតកីឡាប្រដាល់យុវជនគុនខ្មែរអាយុក្រោម១៨ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយមានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន «វឌ្ឍនៈប៊្រូវើរី»កាលពីល្ងាច ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំងដីឡូត៍ ជិតច្រមុះជ្រូក រង្វង់ម៉ូលរូបសំណាកព្រះគោព្រះកែវ ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច់ ខេត្តកំពង់ឆ្នាំង។

ពិធីបើកការប្រកួតជាផ្លូវការក្រោមវត្តមានគណៈអធិបតី លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» ព្រមទាំងភ្ញៀវកិត្តិយស សមាជិកប្រតិបត្តិសហព័ន្ធ តំណាងប្រតិភូកីឡាប្រដាល់គុនខ្មែរក្រសួង-រាជធានី ខេត្ត និងអាជ្ញាធរដែនដីនៃខេត្តកំពង់ឆ្នាំង កណ្តាល និងកំពង់ស្ពឺ។

តាមការឲ្យដឹងពីលោក ខូវ ឆាយ ថា ការប្រកួតប្រដាល់ថ្នាលយុវជនគុនខ្មែរអាយុក្រោម១៨ឆ្នាំនេះដែលនាំមកជូនជាពិសេសដោយ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ (Krud Energy), គ្រុឌអាយស៍ (Krud ICE, គ្រុឌកូឡា (Krud Cola) និង ភេសជ្ជៈកីឡា វី-អាកទីវ (V-Active Sports) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសង្កត់ធ្ងន់ថា ការប្រកួតប្រដាល់ថ្នាលយុវជនគុនខ្មែរអាយុក្រោម១៨ឆ្នាំនេះមានគោលដៅសំខាន់ចំនួន៣។ ទី១. ផ្តល់ឱកាសឲ្យយុវជន សិស្សានុសិស្សបានចូលរួមប្រកួតប្រជែងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីថ្នាលគុនខ្មែរដែលមានទេពកោសល្យដើម្បីតំណាងជាតិ និងបង្កើនធនធានអត្តពលិកគុនខ្មែរ។ ទី២. ផ្តល់ឱកាសឲ្យមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរបានអនុវត្តការងារជាក់ស្តែង ទទួលបានចំណេះដឹង និងបទពិសោធបច្ចេកទេសកាន់តែល្អប្រសើរ និងទី៣. លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតថ្នាក់ជាតិឆ្ពោះទៅរកការប្រកួតលក្ខណៈអន្តរជាតិនានា។

ការប្រកួតប្រដាល់ថ្នាលយុវជនគុនខ្មែរអាយុក្រោម១៨ឆ្នាំនេះ មានក្លិប សមាគមមកពីក្រសួង រាជធានី ខេត្តចំនួន១៥ ដែលមានកីឡាករ កីឡាការិនីសរុប១៣៩នាក់ ក្នុងនោះកីឡាករ១០៦នាក់ និងកីឡាការិនី៣៣នាក់។ ការប្រកួតមាន១៩វិញ្ញាសា ដែលផ្នែកបុរសចាប់ពីវិញ្ញាសាទម្ងន់៣៥គីឡូក្រាម ដល់៦៣.៥គីឡូក្រាម និងផ្នែកនារីចាប់ពីវិញ្ញាសាទម្ងន់៣៥គីឡូក្រាម ដល់៥៤គីឡូក្រាម។

លោក ខូវ ឆាយ បានបន្ថែមថា ក្នុងនាមសហព័ន្ធប្រដាល់គុនខ្មែរ សូមអរគុណដល់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានឧបត្ថម្ភទាំងស្រុងដល់ព្រឹត្តិការណ៍ប្រកួត ហើយចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីបើកការប្រកួត និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ ប្រតិភូក្រសួង-រាជធានី-ខេត្ត និងអ្នកគាំទ្រទាំងអស់៕






អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ