Connect with us

កីឡា

ខឹម សុវណ្ណដារ៉ា ថា ក្រុម​ទាំង​​៤សុទ្ធ​តែ​ខ្លាំង​អាច​ឈ្នះជើងឯកតេជោលីគ​ដូច​គ្នា

បានផុស

នៅ

ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​តេជោលីគ រដូវ​កាល​២០២៥ បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ចុង​សប្តាហ៍​នេះ​ដោយ​មាន​ក្រុម​ខ្លាំង​ខេត្ត​ស្វាយរៀង ក្រសួង​មហា​ផ្ទៃ បញ្ជាការដ្ឋាន​អង្គរក្ស និង​វិសាខា។

ក្រុម​លំដាប់​កំពូល​ទាំង​៤​នេះ​ត្រូវ​បាន​កីឡាករ ខឹម សុវណ្ណដារ៉ា ជា​លីប៊ើរ៉ូ​របស់​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​អាច​ប្រជែង​ជើង​ឯក​ដូចគ្នា ដូច្នេះ​​ការ​ជួប​គ្នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ​ពិត​ជា​តឹង​តែង​បំផុត។

ក្រុម​ខេត្ត​ស្វាយរៀង
ក្រុម​ខេត្ត​ស្វាយរៀង ឈ្នះ​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខឹម សុវណ្ណដារ៉ា​​ បាន​ប្រាប់សារព័ត៌មាន​«កម្ពុជា​ថ្មី»​ថា  កាល​ពី​ជុំ​ទី១ ក្រុម​របស់​ខ្លួន​ហ្វឹក​ហាត់​ជា​មួយ​គ្នា​បាន​តិច បន្ទាប់​ពី​នាំ​ចូល​កីឡាករ​ឥណ្ឌា​២​រូប។ មុន​ចូល​ជុំ​ទី២ ក្រុម​បាន​ហ្វឹក​ហាត់​រួម​គ្នា​បាន​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ ប៉ុន្តែ​ក៏​មិន​ទាន់​ល្អ​ខ្លាំង​ដែរគឺ​ត្រូវ​ការ​ពេល​វេលា​ហ្វឹក​ហាត់​រួម​គ្នា​ច្រើន​ទៀត។

ថ្វី​បើ​ឈរ​លេខ​១​ក្នុង​ជុំ​ទី២​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​លីប៊ើរ៉ូ​រូប​នេះ​មិន​ហាន​សង្ឃឹម​ច្រើន​​ទេ ពី​ព្រោះការ​ប្រកួត​មិន​អាច​មើល​ឃើញ​​ជា​មុន។ ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ដូច​គ្នា ដូច្នេះ​សុទ្ធ​តែ​មាន​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ជើង​ឯក​ដូច​គ្នា។

ក្រុម​វិសាខា
ក្រុម​វិសាខា ឈ្នះ​ជើង​ឯក​ពាន៧​មករា ឆ្នាំ​២០២៥

ខឹម សុវណ្ណដារ៉ា បាន​និយាយ​ថា ៖«ចាំ​មើល​ការ​ប្រកួត​ជាក់​ស្តែង​នៅ​លើ​ទី​លាន។ ក្រុម​ទាំង​៤​សុទ្ធ​តែ​ខ្លាំង អត់​មាន​ក្រុម​ណា​លើស​ក្រុម​ណា​ទេ។ ខ្ញុំ​មើល​ឃើញ​ ក្រសួង​មហា​ផ្ទៃ​ល្អ ហើយ​បញ្ជាការដ្ឋាន​អង្គរក្ស​ក៏​ល្អ។ ក្រសួង​មហា​ផ្ទៃ​ហ្វឹក​ហាត់​រួម​គ្នា​ច្រើន​ឆ្នាំ​ហើយ»។

ខឹម សុវណ្ណដារ៉ា បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​ខ្លួន​គឺ ការ​វ៉ៃ​សេវា និង​ការ​ទទួល​សេវា។ ចំណុច​ទាំង​ពីរ​នេះ​​គឺ​ជា​អ្វី​ដែល​ក្រុម​ខេត្ត​ស្វាយរៀង​ត្រូវ​​​អភិវឌ្ឍ​បន្ថែម ប៉ុន្តែ​​សម្រាប់​ការ​វាយ​ផ្តាច់​ និង​ការ​បាំង​​​ល្អ។

ក្រុម​ក្រសួងមហា​ផ្ទៃ
ក្រុម​ក្រសួងមហា​ផ្ទៃ

ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ធ្វើ​នៅ​​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជា​ការ​ប៉ះ​គ្នាក្រុម​លេខ​១ ខេត្ត​ស្វាយរៀង និង​ក្រុម​លេខ​៤ វិសាខា វេលា​ម៉ោង​៤​រៀល ខណៈ​ក្រុម​លេខ​២ ក្រសួងមហាផ្ទៃ ជួប ក្រុមលេខ​៣​ បញ្ជាការដ្ឋាន​អង្គរក្ស វេលា​ម៉ោង​៦​ល្ងាច។

ក្រុម​ដែល​ឈ្នះ​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​ជើង​ឯក​ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ខណៈ​ក្រុម​ចាញ់ ត្រូវ​ប៉ះ​គ្នា​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស
ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​ជើងឯក​តេជោលីគ​២០២៤

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម