កីឡា
ការប្រកួតបាល់ទាត់ដើម្បីបរិច្ចាគឈាម ជោគជ័យលើសពីការរំពឹងទុក
ការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌ក្រោមមូលបទ«យើងរួមគ្នាបរិច្ចគឈាម១០០០សាក់ ដើម្បីសង្គ្រោះជីវិត»ទទួលបានលទ្ធផលលើសពីការរំពឹងទុកដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្តាតចាស់។

ការប្រកួតរវាងក្រុមបាល់ទាត់កីឡាករគុនខ្មែរ និងក្រុមបាល់ទាត់ពិធីករកម្ពុជា ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងលោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដោយមានការចូលរួមពីកីឡាករគុនខ្មែរ និងពិធីករយ៉ាងច្រើននៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។
ព្រឹត្តិការណ៍នេះដាក់គោលដៅស្វែងរកឲ្យបានអ្នកចូលរួមបរិច្ចាគឈាមចំនួន១០០០សាក់ដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចែករំលែកក្ដីស្រលាញ់ ជំរុញ និងបង្កើតទម្លាប់ល្អ សម្រាប់អត្តពលិក និងប្រជាជនទូទាំងប្រទេស ក្នុងការចូលរួមបរិច្ចាគឈាម។

ជាលទ្ធផលក្រោយចប់ព្រឹត្តិការណ៍ មានអ្នកចូលរួមបរិច្ចាគឈាមលើសពីការរំពឹងទុកគឺចំនួន ១២៥៧ សាក់ ដែលបានក្លាយជាចំណែកដ៏សំខាន់ក្នុងកិច្ចការមនុស្សធម៌ និងជួយសង្គ្រោះអាយុជីវិតមនុស្ស៕















អត្ថបទ៖ វីរបុត្រ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ