Connect with us

កីឡា

គ្រូ​ក្រុម​ខេត្ត​ស្វាយរៀង សង្ឃឹម​ខ្ពស់ ក្នុង​ពាន​​តេជោលីគ​ ចុងសប្តាហ៍នេះ

បានផុស

នៅ

លោក សូ សែម គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង​មាន​ក្តី​សង្ឃឹម​ខ្ពស់​​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​តេជោលីគ ឆ្នាំ​២០២៥ ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រមក​ដល់ លោក សូ សែម គ្រូ​បង្វឹកក្រុម​ខេត្ត​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា កាល​ពី​ជុំទី១ ក្រុម​របស់​លោក​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ដោយសារ​ទើប​នាំ​ចូល​កីឡាករ​បរទេស​ និង​ហ្វឹក​ហាត់​ជា​មួយ​គ្នា​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្រោយ​ការ​ហ្វឹក​ហាត់​​បាន​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ក្នុង​ជុំ​ទី​២​​ទទួល​បាន​លទ្ធផល​ល្អ។

លោក​បាន​បន្ត​ថា ៖«នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ សុទ្ធ​តែ​ក្រុម​ខ្លាំង តែ​ខ្ញុំ​ប្តេជ្ញា​​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ។ ក្រុមក្រសួង​មហា​ផ្ទៃ​ល្អ​ម៉ាត់​ផ្តាច់ និង​វ៉ៃសេវា ហើយ​រនាំង​ក៏​ល្អ។ ទាំង​៣​ចំណុច​នេះ​ធ្វើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ខ្លាំង ជា​ពិសេស​ជា​ក្រុម​​​លេង​សហការ​គ្នា​ល្អ។ ក្រុម​របស់​ខ្ញុំ​ពេល​ប៉ះ​ក្រសួង​មហា​ផ្ទៃ​មិន​សូវ​បាន​ល្អ​ទេ ដូច​ជា​ខ្វះ​ចន្លោះ​ច្រើន»។

«ខ្ញុំ​បាន​កែ​ប្រែ​ចំណុច​ខ្វះ​ខាតហើយ។ បើ​ជួប​ក្រសួង​មហា​ផ្ទៃ​ទៀត ខ្ញុំ​សង្ឃឹម​ច្រើន។ បើ​និយាយ​ពី​ក្រុម​បញ្ជាការដ្ឋាន​អង្គរ​​ក្ស​ជា​មួយ​ក្រុម​ខ្ញុំ​គឺ​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ទេ អាច​៥០/៥០។ បើ​ជួប​គ្នា​ម្តង​ទៀត ខ្ញុំ​សង្ឃឹម​៧០%​អាច​យក​ឈ្នះ បញ្ជាការដ្ឋាន​អង្គរក្ស។ បើ​និយាយ​ពី​សង្ឃឹម​វិញ គឺ​ខ្ញុំ​សង្ឃឹម​ច្រើន​មែន​ទែន​ក្នុង​ការ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​រហូត​​ដល់​៨០​%»។

ក្រុម​បាល់ទះ​ខេត្ត​ស្វាយរៀង ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ជុំ​ទី២ ដែល​ត្រូវ​ជួប​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ វិសាខា ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ វេលាម៉ោង​៤​រសៀល​ ខណៈ​ក្រុម​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​២ ក្រសួង​មហាផ្ទៃ ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៣ បញ្ជាការដ្ឋាន​អង្គរក្ស វេលា​ម៉ោង​៦​ល្ងាច​ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

លទ្ធផល៥​ប្រកួត​ក្នុង​ជុំ​ទី២​កន្លង​ទៅ ក្រុម​ខេត្ត​ស្វាយរៀង បាន​ឈ្នះ​៤​ប្រកួត និង​ចាញ់​១​ប្រកួត។ បរាជ័យ​១​លើក​គឺ​ក្រោម​ថ្វី​ដៃ​របស់​ក្រុម​ក្រសួង​មហា​ផ្ទៃ ខណៈ​ដៃ​គូ វិសាខា បាន​ចាញ់​ ក្រុម​ខេត្ត​ស្វាយរៀង ដល់​ទៅ​ ០-៣។

ទោះ​បី​ជា​យ៉ាង​ណា វិសាខា មិន​មែន​ជា​ក្រុម​​ងាយ​ស្រួល​នោះ​ទេ។ បន្ទាប់​ពី​កីឡាករ​វាយ​ផ្តាច់ គួន ម៉ុម ជា​សះ​ស្បើយ​ពី​របួស ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង ក្រសួង​មហា​ផ្ទៃ ដោយ​លទ្ធផល ៣-០ ដើម្បី​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដូច្នេះ​​ជា​ក្រុម​គ្រោះ​ថ្នាក់​មួយ​ក្នុង​ចំណោម​៤​ក្រុម​ចុង​ក្រោយ។

លោក សូ សែម បាន​ដឹក​នាំ​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង កាល​ពី​ចុង​ឆ្នាំ​២០២៤ ហើយ​ពេល​នេះ​លោក​កំពុង​ដាក់​គោល​ដៅ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក​លីគ​ថែម​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម