Connect with us

កីឡា

បឹងកេត ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ទី​៣ ក្រោយចាញ់២លើក​រដូវ​កាលនេះ

បានផុស

នៅ

ក្រុម​ខ្លាំង​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​ បឹងកេត វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​ជើង​ទី​១ វគ្គ​៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​នឹង​ក្លាយ​ជា​ជំនួប​ដ៏​លំបាក​សម្រាប់​ក្រុម​ភ្ញៀវ​ដែល​​លេង​តទល់​នឹង​ក្រុម​ខ្លាំង។ ជួប​គ្នា​២​លើក​​ក្នុង​រដូវ​កាល​នេះ​ បឹងកេត មិន​អាច​រក​បាន​ពិន្ទុពី​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឡើយ។ ជើង​ទី១ ពួក​គេ​ បាន​ចាញ់ ដោយលទ្ធផល ១-២ នៅ​ទឹក​ដី​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ជើង​ទី២ បាន​បន្ត​ចាញ់ ២-០ នៅ​ទឹក​ដី​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

កាល​ពី​ជើង​ទី​២ បឹងកេត បាន​​ដោះ​ដូរ​កីឡាករ​ជា​ច្រើន​នាក់​ និង​​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​​ដើម្បី​ពង្រឹង​ក្រុម​ឲ្យ​ប្រសើរ​ឡើង ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​អាច​តាម​ផែន​ការ​។ ស្រប​ពេល​ជា​មួយ​គ្នានេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង កាន់​តែ​មាន​ល្អ​ប្រសើរ​ និង​បាន​ពង្រឹង​ក្រុម​កាន់​តែ​ខ្លាំង បើ​ទោះ​បី​ជា​កីឡាករ​សំខាន់​ខ្លះ​របួស​ក៏​ដោយ។

ទោះ​បី​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ថ្មី Matheus Moresche ប្រហែល​ជា​មិន​ទាន់​អាច​ចូល​លេង​ភ្លាម​ៗ​​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទេ​ ពី​ព្រោះ​រូប​គេ​បាន​ខក​ខាន​លេង​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ប្រទេស​ចិន។ ចំណែក​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​ថ្មី Breno Caetano ចុះ​ឈ្មោះ​លេង​ក្នុង​​ពាន​រង្វាន់​អាស៊ី​ប៉ុណ្ណោះ។

កម្មវិធីប្រកួតជុំទី៣ វគ្គ៦ក្រុមចុងក្រោយ

  • វិសាខា vs ភ្នំពេញក្រោន ​ថ្ងៃ​សៅរ៍ ទី២២ កុម្ភៈ (ជើងទី១ ភ្នំពេញក្រោន ឈ្នះ ៤-២ និង​ជើងទី២ ស្មើគ្នា ៣-៣)
  • ណាហ្គាវើលដ៍ vs អង្គរថាយហ្គឺរ ​ថ្ងៃ​​អាទិត្យ ទី២៣ កុម្ភៈ​ (ជើងទី១ ណាហ្គាវើលន៍ ចាញ់ ០-១ និង​ជើងទី២ ស្មើ​គ្នា ១-១)
  • ព្រះខ័នរាជស្វាយរៀង vs បឹងកេត ​ថ្ងៃ​អាទិត្យ ទី២៣ កុម្ភៈ​ (ជើងទី១ បឹងកេត ចាញ់ ១-២ និង​ជើងទី២ ចាញ់ ២-០)

តារាងពិន្ទុបណ្តោះអាសន្ន

  • ព្រះខ័នរាជស្វាយរៀង មាន៥២ពិន្ទុ
  • ភ្នំពេញក្រោន មាន៥១ពិន្ទុ
  • វិសាខា មាន៤៤ពិន្ទុ
  • អង្គរថាយហ្គឺរ មាន៣៧ពិន្ទុ
  • ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
  • បឹងកេត មាន៣០ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម