Connect with us

កីឡា

Neymar ​តវ៉ា​​ចំពោះ​ការ​ប្រើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ក្នុង​ប្រទេស​ប្រេស៊ីល

បានផុស

នៅ

កីឡាករ Neymar, Memphis Depay និង Thiago Silva ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ប្រេស៊ីលនាំមុខគេដែល​បាន​តវ៉ាប្រឆាំងនឹងការប្រើប្រាស់ស្មៅសិប្បនិម្មិតសម្រាប់ការប្រកួតលីគ ជំនួសឱ្យស្មៅធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេទាំងអស់បានធ្វើយុទ្ធនាការលើអ៊ីនធឺណិតជាមួយនឹងសារដូចគ្នាកាលពីថ្ងៃអង្គារដែលបង្ហាញពីការភ័យខ្លាច​ចំពោះការកើនឡើងហានិភ័យនៃការរងរបួសសម្រាប់អ្នកលេងលើវាលស្មៅសិប្បនិម្មិត។

ក្លិបមួយចំនួននៅក្នុងលីគកំពូលរបស់ប្រេស៊ីល កំពុងប្រើប្រាស់ស្មៅសិប្បនិម្មិត ដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់ច្រើនសម្រាប់កីឡដ្ឋាន ខណៈពេល​វាជួយកាត់បន្ថយការខូចខាតដល់ទីលាន។

«វាគួរឱ្យព្រួយបារម្ភក្នុងការឃើញទិសដៅបាល់ទាត់ប្រេស៊ីលកំពុងដំណើរការ។ ជាមួយនឹងទំហំ និងការតំណាងនៃកីឡារបស់យើង ការជជែកពិភាក្សានេះមិនគួរកើតមានឡើយ។ នៅក្នុងលីគដែលគួរឱ្យគោរពបំផុតក្នុងពិភពលោក កីឡាករត្រូវបានគេឮ ហើយការវិនិយោគត្រូវបានធ្វើឡើងដើម្បីធានាគុណភាព​ទីលាន»។ សេចក្ដីថ្លែងការណ៍របស់ Neymar។ «ដំណោះស្រាយចំពោះទីលានមិនល្អ គឺត្រូវបង្កើតទីលានឲ្យបានល្អ វាគឺសាមញ្ញដូចនោះ។ បាល់ទាត់គឺជាធម្មជាតិ មិនមែនសិប្បនិម្មិតទេ»។

Neymar ទើបតែត្រឡប់​មកកាន់​ក្លិប​ចាស់​ Santos វិញ រីឯកីឡាករ Depay លេងឱ្យ Corinthians ហើយ Thiago Silva លេងនៅ Fluminense អ្នកទាំង ៣សុទ្ធតែជាកំពូលកីឡាករលំដាប់ពិភពលោកដែលធ្លាប់មានឈ្មោះល្បីបោះសម្លេង។

ករណីនេះ សូម្បីតែក្រុមការការពារតំណែង​ជើងឯកប្រេស៊ីល Botafogo, Palmeiras និង Athletico Paranaense ស្ថិតក្នុងចំណោមក្លិបដែលបានប្រើស្មៅសិប្បនិម្មិត ដែលបណ្តាលឱ្យកីឡាករមួយចំនួនដែលជាកីឡាករវ័យរាងច្រើនបន្តិច ឬត្រឡប់​ពីរបួស រួមទាំង Neymar ធ្វើពហិការការប្រកួតក្រៅដីជាមួយក្រុមទាំងនោះ។

ក្លិប Palmeiras បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរិះគន់ចំពោះស្មៅសិប្បនិម្មិត គឺមានលក្ខណៈស្រពិចស្រពិល និងមិនមែនផ្អែកលើវិទ្យាសាស្ត្រនោះទេ។

ក្លិបបានសង្កត់ធ្ងន់ថា ទីលានត្រូវបានបញ្ជាក់ និងទទួល​ស្គាល់ដោយ FIFA ជាស្ថាប័នគ្រប់គ្រង​បាល់ទាត់​ពិភពលោក ហើយត្រូវបានត្រួតពិនិត្យជាប្រចាំចាប់តាំងពីឆ្នាំ២០២០ ដូច្នេះ​វាមានប៉ារ៉ាម៉ែត្រដូចគ្នានៃទីលានស្មៅធម្មជាតិ និងស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម