Connect with us

កីឡា

កម្ពុជា ត្រូវ​ប្រកួត​ជា​មួយជម្រើស​ជាតិ​ អារូបា បន្ទាប់ពី វៀតណាម

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​២​លើក​ក្នុង​ថ្ងៃ​ FIFA Day នា​ខែ​មីនា ខាង​មុខ​នេះ បន្ទាប់​ពី​គ្មាន​កម្មវិធី​ប្រកួត​ពាន​រង្វាន់​​អន្តរជាតិ​ផ្លូវ​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ វៀតណាម ដែល​ជា​ម្ចាស់​ជើង​ឯក AFF Championship។ បន្ទាប់​មក ក្រុម​​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ទទួល​ក្រុម​ជម្រើស​ជាតិ​ អារូបា​ (Aruba) មកពីទ្វីបអាមេរិកខាងត្បូង នៅ​​ទឹក​ដី​កម្ពុជា នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនា។

អារូបា ជា​ប្រទេស​កោះ​មួយ​ដែល​មាន​ផ្ទៃ​ដី​ត្រឹម​តែ​១៨០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ស្ថិត​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។

ចំពោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ អារូបា ជា​សមាជិក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ខាង​ជើង​ជើង (CONCACAF) និង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ បច្ចុប្បន្ន ក្រុម​បាល់ទាត់​ជម្រើស​ជាតិ អារូបា ស្ថិត​នៅ​​​លេខ​១៩៥ នៃ​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក FIFA Ranking។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់ អារូបា គឺ​ជា​ការ​ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក 2026 FIFA World Cup ជា​មួយជម្រើស​ជាតិ Barbados នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា និង ហៃទី នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៥៕

លទ្ធផល​នៃ​ការ​ប្រកួត​ផ្លូវ​ការ​ចំនួន​៩​លលើក​កាល​ពី​ឆ្នាំ​២០២៤ ក្រុម​ជម្រើស​ជាតិ អារូបា មិន​​ស្គាល់​ជ័យជម្នះ​សោះ​គឺ​ស្មើ១​លើក និង​ចាញ់​៨​លើក៕

MAYAGÜEZ, PUERTO RICO – NOVEMBER 15: 2024/25 Concacaf Nations League: Puerto Rico vs Aruba on Friday, November 15, 2024 at Estadio Centroamericano in Mayagüez, (Photo by Davyne Croes/DAC Image)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

បុរស អូស្ត្រាលី ម្នាក់ ស្លាប់ក្នុងវ័យ២៨ឆ្នាំ ដោយសារសួតមាន​រន្ធ​​៧២​កន្លែង

សន្តិសុខសង្គម២៧ នាទីutes មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប៊ែលធីគ្រុប ដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗជាច្រើនចំណុចសម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

យុវជន​បក្សប្រជាជន​ប្រចាំទ្វីបអាស៊ី រៀប​ចំ​អាហារសាមគ្គី​ ដើម្បី​ពង្រឹង​ភាព​ស្និទ្ធស្នាល និង​ភាព​ស្អិតល្មួត

ព័ត៌មានជាតិ១២ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

រំលោភ
សន្តិសុខសង្គម២៣ ម៉ោង មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

ព័ត៌មានជាតិ១២ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រកាសផលិតយន្តហោះចម្បាំងជំនាន់ទី៦ «F-47» ខ្លាំងគ្មានគូផ្ទឹម លើលោក

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ថ្ងៃសមរាត្រី! នី មុន្នីនាថ រាំរបាំមុខប្រាសាទអង្គរ បំផុសការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ទៅកាន់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម