Connect with us

កីឡា

ពុធ សំបូរ នឹងជា​កីឡាករ​កម្ពុជាទី១​ បើ​ឈ្នះ Wanchaloem ដណ្តើម​ខ្សែ​ក្រវាត់ WBC ស្អែក

បានផុស

នៅ

កីឡាករ​កម្ពុជា ពុធ សំបូរ ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ WBC ជា​មួយ​កីឡាករ​ថៃ Wanchaloem Chanajan ​នា​រសៀល​​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ប្រទេស​អូស្ត្រាលី។

កីឡាករ​កម្ពុជា​២​រូប​ហើយ​បាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ WBC នៅ​ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​មិន​ទាន់​មាន​កីឡាករ​ណា​ស្ពាយ​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​មួយ​នេះ​មក​ទឹក​ដី​កំណើត​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​​​ឆ្នាំ​​២០០៨ លោក ជ័យ កុសល ​កាល​​នៅ​ជា​កីឡាករ​ បាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ WBC ប៉ុន្តែ​បាន​ចាញ់​កីឡាករ​ថៃ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​នោះ​ត្រូវ​បាន​លោក​ប្រាប់​ថា ដំបូង​ឡើយ លោក​មិន​បាន​ដឹង​ពី​ការ​ប្រកួតនោះ​គឺ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឡើយ។ ទាល់​តែ​ទៅ​ដល់​អូស្ត្រាលី​ទើប​លោក​ដឹង​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់។

បន្ទាប់​មក​នៅ​ឆ្នាំ​២០២៤ ម្ចាស់​មេដាយ​មាសកីឡា​ស៊ីហ្គេម​២​សម័យ​កាល បឺត សង្ឃឹម ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ WBC ជា​មួយ​កីឡាករ​ថៃ Yothin នា​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​ប្រទេស​អូស្ត្រាលី។ ពេល​នោះ កីឡាករ​កម្ពុជា​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​១​ បន្ទាប់​ពី​បែក​ឈាម​លើ​ភ្នែក។

ពេល​នេះ​ដល់វេន អ្នក​លេង​រន្ទះ​ជើង​ ពុធ សំបូរ ត្រូវ​ប៉ះ​​ខ្លាចាស់ថៃ Wanchaloem ដណ្តើមខ្សែក្រវាត់ WBC នៅអូស្ត្រាលី​ទៀត។ កីឡាករថៃ​ម្នាក់​នេះ​​បានប្រឡូកក្នុងអាជីពប្រដាល់ជាង២០ឆ្នាំ និងធ្លាប់ឡើងសង្វៀន​រាប់​រយ​ដង។ រូបគេជាម្ចាស់់ខ្សែក្រវាត់នៅសង្វៀនប៉ុស្តិ៍លេខ៧ថៃ និងជាម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ៣ថៃ ព្រមទាំងជាគ្រូបង្វឹកប្រដាល់មួយថៃផងដែរ។ រូបគេមានបទពិសោធច្រើនប្រកួតនៅប្រទេសចិន និងអូស្ត្រាលី។

និយាយ​ពី ពុធ សំបូរ ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​រង្វាន់​រថយន្ត​ដល់​ទៅ​២​លើក។ លើក​ទី១ រូប​គេ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បាន​ចាញ់កីឡាករ ហង្សសុវណ្ណ ចាន់សុធី និង​លើក​ទី​២​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ យក​ឈ្នះ ស៊ន រ៉ាគីម ដើម្បី​ក្លាយ​ជា​ម្ចាស់​រង្វាន់​រថយន្តដ៏​ថ្មី​សន្លាង។

ការ​ប្រកួត​ចុង​ក្រោយ ពុធ សំបូរ បាន​ចាញ់​មិត្ត​រួម​ជាតិ សុខ ធី ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​នៅ​ខេត្ត​ស្វាយរៀង។

រង់​ចាំ​ទាំង​អស់​គ្នា​នៅ​រសៀល ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ចេញ​ពី​ទឹក​ដី​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថា​តើ ពុធ សំបូរ​ នឹង​ក្លាយ​ជា​កីឡាករ​កម្ពុជា​ទី​១​​ដែល​នាំ​យក​ខ្សែ​ក្រវាត់ WBC មក​កាន់​ទឹក​ដី​កំណើត​បាន​ឬ​យ៉ាង​ណា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម