Connect with us

កីឡា

វិសាខា ប៉ះ​ ពី​ភ្នំពេញ​ក្រោន លើក​ទី៣ រដូវ​កាល​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​ វិសាខា បើក​ទ្វារ​​ផ្ទះ​របស់​ខ្លួន ទទួល​ក្រុម​ខ្លាំង​ ភ្នំពេញ​ក្រោន វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​ជើង​ទី​១ វគ្គ​៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​ជក់​ចិត្ត​ប្រចាំ​សប្តាហ៍​នេះ បន្ទាប់​ពី​ក្រុម​​ទាំង​ពីរ​បាន​ជួប​គ្នា​២​លើក​ក្នុង​រដូវ​កាល​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង។ ជួប​គ្នា​ជើង​​ទី១ ​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ វិសាខា ដោយ​លទ្ធផល ៤-២ ប៉ុន្តែ​ពេល​នោះ វិសាខា មាន​គ្នា​១០​នាក់ ដោយសារ​កីឡាករ អ៊ុក សុវណ្ណ បាន​កាត​ក្រហម បន្ទាប់​ពី​រង​ពិន័យ​កាត​លឿង​ពីរ​ដង។ យ៉ាង​ណា នៅ​ជើង​ទី២នៅ​ទឹក​ដី​ វិសាខា ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ៣-៣។

៥​ប្រកួត​ចុង​ក្រោយរបស់ វិសាខា ទទួល​បាន​ជ័យជម្នះ៤លើក និង​ចាញ់១លើក​ ខណៈ​ភ្នំពេញ​ក្រោន ទទួល​បាន​ជ័យជម្នះ​៣​លើក ស្មើ១លើក និង​ចាញ់១លើក។ វិសាខា មាន​ទម្រង់​លេង​គួរ​ឲ្យ​កត់​សំគាល់​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ ជា​ពិសេស ពួក​គេ​បាន​យកឈ្នះ បឹងកេត ដោយ​លទ្ធផល ២-០។

ភ្នំពេញក្រោន
ភ្នំពេញក្រោន

ចំណែក​ភ្នំពេញ​ក្រោន ហាក់​មិន​សូវ​បាន​គ្រាប់​បាល់​ច្រើន​​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ ពួក​គេ​បាន​​​ត្រឹម​ស្មើ អង្គរថាយហ្គឺរ ១-១ និង​ចុង​ក្រោយ​បំផុត​ឈ្នះ ISI ដង្កោសែន​ជ័យ ២-១។ តាម​រយៈ​ទម្រង់​នេះ ម្ចាស់​ផ្ទះ​ វិសាខា បានដាក់​គោល​ដៅ​ស្វែង​រក​ឲ្យ​បាន​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ។

វិសាខា
វិសាខា

កម្មវិធីប្រកួតជុំទី៣ វគ្គ៦ក្រុមចុងក្រោយ

  • វិសាខា vs ភ្នំពេញក្រោន ​ថ្ងៃ​សៅរ៍ ទី២២ កុម្ភៈ (ជើងទី១ ភ្នំពេញក្រោន ឈ្នះ ៤-២ និង​ជើងទី២ ស្មើគ្នា ៣-៣)
  • ណាហ្គាវើលដ៍ vs អង្គរថាយហ្គឺរ ​ថ្ងៃ​​អាទិត្យ ទី២៣ កុម្ភៈ​ (ជើងទី១ ណាហ្គាវើលន៍ ចាញ់ ០-១ និង​ជើងទី២ ស្មើ​គ្នា ១-១)
  • ព្រះខ័នរាជស្វាយរៀង vs បឹងកេត ​ថ្ងៃ​អាទិត្យ ទី២៣ កុម្ភៈ​ (ជើងទី១ បឹងកេត ចាញ់ ១-២ និង​ជើងទី២ ចាញ់ ២-០)

តារាងពិន្ទុបណ្តោះអាសន្ន

  1. ព្រះខ័នរាជស្វាយរៀង មាន៥២ពិន្ទុ
  2. ភ្នំពេញក្រោន មាន៥១ពិន្ទ
  3. វិសាខា មាន៤៤ពិន្ទុ
  4. អង្គរថាយហ្គឺរ មាន៣៧ពិន្ទុ
  5. ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
  6. បឹងកេត មាន៣០ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម