កីឡា
ម្ចាស់ពានកីឡាករឆ្នើម Luvi ប្រាប់ពីសមត្ថភាពឆ្នាំនេះខ្លាំងជាងឆ្នាំមុន
កីឡាករឥណ្ឌូណេស៊ី Luvi Febrian Nugraha បានបង្ហាញសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពានរង្វាន់តេជោលីគ ឆ្នាំ២០២៥ បើប្រៀបធៀបនឹងការបង្ហាញសមត្ថភាព លើកទី១ កាលពីឆ្នាំ២០២៤។

Luvi បានក្លាយជាកម្លាំងដ៏មហាសាលក្នុងការជួយឲ្យក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯក តេជោលីគ ជាលើកទី២ បន្ទាប់ពីរូបគេបានជួយក្រុមមួយឈ្នះជើងឯកតេជោលីគ លើកទី១ម្តងហើយ។ ការបង្ហាញសមត្ថភាពលើកទី២នៅលើទឹកដីកម្ពុជាពិតជាគួរឲ្យចាប់អារម្មណ៍ និងទាក់ចិត្តអ្នកទស្សនាខ្លាំងមែនទែន។
ស្ថិតក្នុងវ័យ២១ឆ្នាំ កម្ពស់១.៨៨ម៉ែត្រ Luvi មានសមត្ថភាពទាំងព្រមតែម្តងគឺលោតបានខ្ពស់ វាយផ្តាច់ច្បាស់ពោរពេញដោយបច្ចេកទេស និងកម្លាំងធ្ងន់ជាមួយនឹងកាយសម្បទាមាំមួនល្អ។ ទាំងនេះហើយបានធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យរហូតបានធ្វើឲ្យរូបគេក្លាយជាតារាបាល់ទះឆ្នើមប្រចាំព្រឹត្តិការណ៍។

ក្នុងបទសម្ភាស Luvi បាននិយាយថា ៖«ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ដែលបានផ្តល់ឲ្យខ្ញុំបានមកលេងនៅកម្ពុជាលើកទី១ ហើយធ្វើឲ្យខ្ញុំស្គាល់ពីកម្រិតសមត្ថភាពខ្លួនឯងកាន់តែច្បាស់ និងបានបង្កើនការខិតខំប្រឹងហ្វឹកហាត់។ អីចឹងហើយបានជាសមត្ថភាពរបស់ខ្ញុំកើនឡើងខ្លាំងជាងឆ្នាំមុន»។
កាលពីឆ្នាំ២០២៤ Luvi បានឈ្នះពានរង្វាន់កីឡាករវាយផ្តាច់ឆ្នើមក្នុងនាមជាសមាជិកជួយក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯកតេជោលីគ ហើយឆ្នាំ២០២៥ រូបគេបានឈ្នះពានរង្វាន់កីឡាករវាយផ្តាច់ឆ្នើមដដែល ប៉ុន្តែរឹតតែអស្ចារ្យគឺឈ្នះ ពានរង្វាន់ជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ទាំងមូល។

ជ័យលាភីទាំងអស់ក្នុងពានរង្វាន់តេជោលីគ ឆ្នាំ២០២៥
- លេខ១៖ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់៦០លានរៀល
- លេខ២៖ វិសាខា ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១២លានរៀល
- លេខ៣៖ ក្រសួងមហាផ្ទៃ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១០លានរៀល
- លេខ៤៖ ក្រុមខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់៨លានរៀល
- កីឡាករបិទកណ្តាលល្អ៖ ឈាង ជីវែង របស់ បញ្ជាការដ្ឋានអង្គរក្ស
- អ្នកបិទកណ្តាលល្អ៖ Praful របស់ក្រុមខេត្តស្វាយរៀង
- លីប៊ើរ៉ូឆ្នើម៖ សេង គីមហាប់ របស់ វិសាខា
- អ្នកវាយផ្តាច់ឆ្នើម៖ ធី ម៉េងហួង របស់ ក្រសួងមហាផ្ទៃ
- អ្នកវាយផ្តាច់ឆ្នើម៖ មឿន ម៉េងឡាយ របស់ក្រសួងមហាផ្ទៃ
- អ្នកវាយផ្តាច់ឆ្នើម៖ Luvi របស់ បញ្ជាការដ្ឋានអង្គរក្ស
- អ្នកប៉ះសេឆ្នើម៖ Viko របស់បញ្ជាការដ្ឋានអង្គរក្ស
- ហ៊ួត សុភាព ទទួលបានពានរង្វាន់កិត្តិយស
- កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍៖ Luvi របស់បញ្ជាការដ្ឋានអង្គរក្ស
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?