កីឡា
អតីតប្រធានបាល់ទាត់អេស្ប៉ាញ Rubiales ត្រូវរកឃើញទោសពីបទរំលោភផ្លូវភេទ
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ត្រូវបានគេរកឃើញមានពិរុទ្ធកាលពីថ្ងៃព្រហស្បតិ៍ពីបទរំលោភផ្លូវភេទលើកីឡាការិនី Jenni Hermoso សម្រាប់ការថើបនាង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនារី ឆ្នាំ២០២៣ ដែលជាឧប្បត្តិហេតុមួយបានគ្របដណ្ដប់លើជើងឯកពិភពលោកលើកដំបូងរបស់ប្រទេសអេស្ប៉ាញ ក្នុងកីឡាបាល់ទាត់នារី និងបង្កឱ្យមានការជជែកវែកញែកអំពីការបំពានផ្លូវភេទនៅក្នុងកីឡា។

ចៅក្រមនៅតុលាការជាតិរបស់ប្រទេសអេស្ប៉ាញបានបញ្ជាឱ្យលោក Rubiales បង់ប្រាក់ពិន័យជាង ១០,៤០០ដុល្លារ និងហាមឃាត់ចូលជិតចម្ងាយ ២០០ម៉ែត្រ ពីកីឡាការិនី Hermoso ឬទំនាក់ទំនងជាមួយនាងសម្រាប់រយៈពេលមួយឆ្នាំ។ ព្រះរាជអាជ្ញាបានស្នើសុំឲ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគារ។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបាននិយាយថា លោក Rubiales ដែលបានលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ៣សប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុនោះ ត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចដែលត្រូវបានចេញជាសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដោយគ្មានសវនាការរបស់តុលាការ។

លោក Ana Redondo រដ្ឋមន្ត្រីសមភាពរបស់ប្រទេសអេស្ប៉ាញបាននិយាយបន្ទាប់ពីសាលក្រមថា៖ «ការថើបដោយគ្មានការយល់ព្រមគឺជាការរំលោភផ្លូវភេទ។ ពាក្យសម្ដីរបស់ជនរងគ្រោះត្រូវតែគោរព»។
ការថើបនេះបានធ្វើឱ្យមានការខឹងសម្បារនៅក្នុងប្រទេសអេស្ប៉ាញ និងបានធ្វើឱ្យការប្រារព្ធពិធីនៃពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រីជាលើកដំបូងរបស់ខ្លួនមានភាពល្អក់កករ។

នៅក្នុងសក្ខីកម្មរបស់នាងនៅការកាត់ក្តីដ៏ល្បីល្បាញ អ្នកស្រី Hermoso អាយុ ៣៤ឆ្នាំបាននិយាយថា នាងមានអារម្មណ៍ថាមិនគោរព ហើយការថើបនោះ «បានប្រឡាក់ថ្ងៃដ៏រីករាយបំផុតមួយក្នុងជីវិតរបស់ខ្ញុំ»។
លោក Rubiales វ័យ ៤៧ឆ្នាំបានទទូចថា ការថើបគឺជាការព្រមព្រៀងគ្នាហើយមេធាវីរបស់លោកបានប្រកែកថា ទោះបីជាវាមិនមែនជាការរំលោភក៏ដោយវាមិនគួរត្រូវបានកំណត់ថាជាការរំលោភផ្លូវភេទនោះទេ។

ព្រះរាជអាជ្ញាបានស្នើសុំឱ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះដល់ Rubiales – មួយឆ្នាំសម្រាប់ការរំលោភផ្លូវភេទ និងមួយឆ្នាំកន្លះសម្រាប់ការបង្ខិតបង្ខំ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?