Connect with us

កីឡា

វិផា ប្រាប់​ថា ក្រុម​នារី​ភ្នំពេញ​ក្រោន នឹងនាំ​ចូល​កីឡាការិនី​បរទេស​បន្ថែម

បានផុស

នៅ

ថ្នាក់​ដឹក​នាំ​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន អាច​នឹង​នាំ​ចូល​កីឡាការិនី​បរទេស​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​សម្រាប់​ការ​ប្រកួត​លីគ​នារី​កម្ពុជា រដូវ​កាល​ថ្មី និង​ជា​ពិសេស​ត្រៀម​ពាន​រង្វាន់​អាស៊ី AFC Women’s Champions League នា​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​លីគ​នារី​កម្ពុជា​ រដូវ​កាល​២០២៤-២៥ ក្រុម​​នារី​ភ្នំពេញ​ក្រោន ​ទទួល​បាន​កៅអី​​​តំណាង​ឲ្យ​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​កម្រិត​អាស៊ី AFC Women’s Champions League នៅ​រដូវ​កាល​២០២៥-២៦។ រដូវ​កាល​ថ្មី ក្រុម​នារី​ភ្នំពេញ​ក្រោន មាន​​ទាំង​ការ​ប្រកួត​ពាន​រង្វាន់​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ដែល​ត្រូវ​ការ​ត្រៀម​​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត។

បច្ចុប្បន្ន ក្រុម​នារី​ភ្នំពេញ​ក្រោន​​ជា​​ក្រុម​ល្អ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​លីគ​នារី​កម្ពុជា​ពីររដូវ​កាល​ជាប់​គ្នា ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​មិន​សូវ​មាន​កម្រិត​ខ្ពស់​ទេ។ នៅ​ពេល​ពួក​គេ​ឈាន​ទៅ​ប្រកួត​ពាន​រង្វាន់​កម្រិត​អាស៊ាន និង​អាស៊ី​រឹត​តែពិបាក​ខ្លាំង។

កីឡាការិនី សឿន វិផា ខ្សែ​បម្រើ​ដ៏សំខាន់​របស់​ក្រុម​នារី​ភ្នំពេញ​ក្រោន​បាន​និយាយ​ក្នុង​បទ​សម្ភាស​ជា​មួយ​«កម្ពុជា​ថ្មី»​ថា ៖«សម្រាប់​​រដូវ​កាល ​២០២៤-២០២៥​ ពួក​យើង​សប្បាយ​រីក​រាយ ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​យើង​ទទួល​បាន​លទ្ធផល​ល្អ។ ​យើង​រីក​រាយ​ដែល​​ឈាន​មក​ដល់​ចំណុច​​មួយ​​ជា​គោល​ដៅ​ដែល​យើង​បាន​​ដាក​​តាំង​ពី​ដើម​​រដូវ​កាល​។ គោល​ដៅ​របស់​យើង​គឺ​ទៅ​លេង​ពាន​អាស៊ី AFC Women’s Champions League នៅ​រដូវ​កាល​ក្រោយ នៅ​ពេល​យើង​ឈ្នះ​ជើង​ឯក​លីគ។ យើង​នឹង​ក្លាយ​ជា​ក្រុម​នារី​តំណាង​ឲ្យ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ពាន​រង្វាន់​អាស៊ី»។

ម្ចាស់​អាវ​លេខ១០​បាន​សង្កត់​ធ្ងន់​ថា ៖«យើង​អាច​ប្រកួត​​ប្រជែង​ជា​មួយ​គេ​បាន។ បន្ទាប់​ពី​នេះ​ទៅ យើង​អាច​នឹង​មាន​នាំ​ចូល​កីឡាការិនី​បរទេស​បន្ថែម​ទៀត​ដើម្បីអាច​ប្រកួត​ប្រជែង​ជា​មួយ​ក្លិប​លំដាប់​អាស៊ី។ យើង​នឹង​ខិត​ខំ​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​លីគ​នារី​រដូវ​កាល​ក្រោយ និង​ស្វែង​រក​លទ្ធផល​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត»។

បច្ចុប្បន្ន ក្រុម​នារី​ភ្នំពេញ​ក្រោន មាន​កីឡាការិនី​បរទេស​ម្នាក់​គឺ​ Miki  Ichikawa សញ្ជាតិ​ជប៉ុន​​មក​ពី​លីគ​លំដាប់​ទី២​របស់​ប្រទេស​ជប៉ុន។ កីឡាការិនី​ជប៉ុន​រូប​នេះ​បាន​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ជើង​ឯក។

ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​មាត់​សមុទ្រ​ បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​លីគ​នារី​កម្ពុជា។ ក្រោយ​មក​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច និង​ហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន​ដើម្បី​បង្កើន​សមត្ថភាព ក៏​ដូច​ជា​ភ្ជាប់​ទំនាក់​ទំនង​ជា​ក្លិប​នៅ​ប្រទេសជប៉ុន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥៩ នាទីutes មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

Sokha Hotels

ព័ត៌មានពេញនិយម