Connect with us

កីឡា

ការ​ប្រកួត​ជឺជីតស៊ូ​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ មានកម្រិត​ខ្ពស់ជាង​ឆ្នាំ​មុនៗ

បានផុស

នៅ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ លើក​ទី​៣ ប្រចាំ​ឆ្នាំ​២០២៤ ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​​ថ្ងៃ​អាទិត្យ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅសាល​ដំបូក​ទូក នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្រោម​អធិបតីភាព​លោកទេសរដ្ឋ​មន្ត្រី​ ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jasper Paas អនុប្រធាន​សហព័ន្ធ​ជឺជីតស៊ូ​កម្ពុជា​​បាន​លើក​ឡើង​ក្នុង​បទ​សម្ភាស​ជា​មួយ​«កម្ពុជា​ថ្មី»​ថា ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​ម្រិត​គុណភាព​ប្រកួត​ប្រជែង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។ ជា​ពិសេស​ឆ្នាំ​នេះត្រូវ​បាន​ដាក់​បញ្ចូលប្រព័ន្ធ​ប្រកួត​ថ្មី​គឺ Fighting System ដែល​ជា​លើក​ដំបូង​នៅ​កម្ពុជា និង​​​ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ជឺជីតស៊ូពិភព​លោក។ នេះ​ជា​ជំហាន​ថ្មី​មួយ​​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​កីឡា​ជឺជីតស៊ូ​នៅ​កម្ពុជា​ឲ្យរីក​ចម្រើន។

លោក​ប្រាប់​ថា ៖«បើ​ក្រឡេក​មើល​ការ​ប្រកួត និង​លទ្ធផល​ពិត​ជា​គួរ​ឲ្យ​រីក​រាយ។ ការ​ប្រកួត​​ប្រជែង​មាន​កម្រិត​ខ្ពស់ ចូល​រួម​ច្រើន​ពី​កីឡាករ កីឡាការិនី ទាំង​កម្រិត​យុវជន និង​កម្រិត​ខ្ពស់។ ទាំង​នេះ​ជា​ផ្នែក​ដ៏​សំខាន់សម្រាប់​យើង​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើនទាំង​ឆ្នាំ​នេះ»។

លោក​បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នេះ​គឺ​ដើម្បី​សម្រិត​សម្រាំង​ស្វែង​រក​អត្តពលិក​ត្រៀម​ទៅ​ប្រកួត​​ព្រឹត្តិការណ៍​អន្តរជាតិ​​៥​ផ្សេង​គ្នា​គឺ ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជើង​ឯក​អាស៊ី នៅ​ប្រទេស​ហ្សក់ដានី ខែ​​ឧសភា, ការ​ប្រកួតកីឡា​ជឺជីតស៊ូ​ Thai Grand Prix Open នៅ​ប្រទេស​ថៃ​ ខែ​មិថុនា, ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជើង​ឯក​អាស៊ាន នៅ​ប្រទេស​ហ្វីលីពីន ​ខែ​កក្កដា, ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជើង​ឯក​ពិភព​លោក នៅ​ប្រទេស​ថៃ ខែ​វិច្ឆិកា និង​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ថៃ​ខែ​ធ្នូ។

តាម​របាយ​ការណ៍ ការ​ប្រកួត​ជឺជីតស៊ូ​ ជើង​ឯក​ថ្នាក់​ជាតិ លើក​ទី​៣​ ពី​ថ្ងៃ​ទី​២២ ដល់​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥​មាន​កីឡាករ កីឡាការិនី​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​១៦០​នាក់ ដែល​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។ ក្នុង​ពិធីបិទ​ក្រោម​វត្តមាន​លោកទេសរដ្ឋ​មន្ត្រី​ ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម