កីឡា
លោក Josep Muñoz ចាត់ទុកទឹកដីអង្គរថាយហ្គឺរជាកន្លែងពិបាកឈ្នះ
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅសួរសុខទុកក្រុមល្អ អង្គរថាយហ្គឺរ នាល្ងាចថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ សម្រាប់ការប្រកួតសប្តាហ៍ទី២ វគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ២០២៤-២៥។

ការប្រកួតនេះត្រូវបានលោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ចាត់ទុកជាការប្រកួតដ៏លំបាកសម្រាប់ក្រុមរបស់លោក ប៉ុន្តែលោកសង្ឃឹមធ្វើបានល្អជាងកាលពីជុំទី២នៅទឹកដីរបស់ក្រុមខេត្តសៀមរាបមួយ។
លោក Josep Muñoz បាននិយាយថា ៖«អង្គរថាយហ្គឺរតែងតែធ្វើបានល្អក្នុងដីរបស់ខ្លួន ហើយជាការប្រកួតដ៏លំបាកសម្រាប់ពួកយើងដែលទៅលេងនៅទីនោះ។ យើងនឹងព្យាយាមធ្វើឲ្យបានល្អ។ យើងសង្ឃឹមថា យើងនឹងធ្វើបានល្អជាងលើកមុន។ យើងលេងបានល្អ អាស្រ័យលើកត្តាទីលាននៅទីនោះ ទីលានមានស្ថានភាពល្អ ហើយក្រុមអង្គរថាយហ្គឺរក៏ជាផ្នែកមួយជួយឲ្យការប្រកួតបានល្អដែរ»។

លោកបានបន្តថា ៖«ទោះបីជាការប្រកួតមុន យើងឈ្នះមែន ប៉ុន្តែយើងចង់ឲ្យមានភាពប្រសើរជាមុន។ នៅក្នុងដីរបស់អង្គរថាយហ្គឺរមិនងាយមានក្រុមណាយកឈ្នះដោយស្រួលនោះទេ។ បន្ទាប់ពីការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងពាក់កណ្តាលសប្តាហ៍ គឺគ្មានបញ្ហាសម្រាប់យើងទេ ពីព្រោះក្រុមយើងតែងតែលេង២ប្រកួតក្នុងមួយសប្តាហ៍។ វាល្អសម្រាប់យើងដែលមានការប្រកួត២លើកក្នុងមួយសប្តាហ៍ ហើយកីឡាករក៏អាចស្តារកម្លាំងកាយមកវិញគ្រប់គ្រាន់ដែរ ហើយរក្សាចង្វាក់លេងបានល្អ»។
ជួបគ្នា២លើកកាលពីជើងទី១ និងជើងទី២ ក្រុមអង្គរថាយហ្គឺរមិនអាចយកឈ្នះ ក្រុមព្រះខ័នរាជស្វាយរៀងបានឡើយ។ ជើងទី១ នៅទឹកដីខេត្តស្វាយរៀង ពួកគេបានចាញ់ដោយលទ្ធផល ៤-២ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ និងជើងទី២នៅទឹកដីខេត្តសៀមរាប អង្គរថាយហ្គឺរបន្តចាញ់ដោយលទ្ធផល ២-៣ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមអង្គរថាយហ្គឺរបានរៀបចំការប្រកួត៩លើកហើយនៅកីឡដ្ឋានថ្មីរបស់ខ្លួន ក្នុងនោះពួកគេបានឈ្នះ៤ប្រកួត ស្មើ៣ប្រកួត និងចាញ់២ប្រកួត។
លទ្ធផល៩ប្រកួតនៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតុ
- ឈ្នះ ក្រសួងមហាផ្ទៃ ៤-១ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
- ឈ្នះ ក្រសួងការពារជាតិ ៥- ថ្ងៃទី១ ខែធ្នូឆ្នាំ២០២៤
- ស្មើ ដង្កោសែនជ័យ ២២ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
- ចាញ់ វិសាខា ០-២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥
- ស្មើ ណាហ្គាវើលដ៍ ១-១ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥
- ឈ្នះ បឹងកេត ១-០ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥
- ចាញ់ ព្រះខ័នរាជស្វាយរៀង ២-៣ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥
- ស្មើ ភ្នំពេញក្រោន ១-១ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥
- ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ២-០ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ