Connect with us

កីឡា

ការ​ចាប់​ឆ្នោត​វគ្គ​ជម្រុះ AFC Women’s Asian Cup ផ្អែក​លើចំណាត់​ថ្នាក់ FIFA

បានផុស

នៅ

កម្ពុជា​បាន​ទទួល​សិទ្ធិ​រៀបចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​នារី​អាស៊ី AFC Women’s Asian Cup ដើម្បី​ជ្រើស​រើស​ក្រុម​ឡើងទៅ​ជុំ​ចុង​ក្រោយ AFC Women’s Asian Cup ​ឆ្នាំ​២០២៦ នៅ​ប្រទេស​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ​មាន​ក្រុម​ជម្រើស​ជាតិ​នារីចំនួន​៤​​ទទួល​បាន​កៅអី​នៅ​ជុំ​​ចុង​ក្រោយ ដោយ​ស្វ័យ​ប្រវត្តិ​គឺ អូស្ត្រាលី ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្រុម​ជម្រើស​ជាតិ​នារី​ចិន ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​កាល​ពី​ឆ្នាំ​២០២២ ខណៈ​ក្រុម​​នារី​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ក្នុង​នាម​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​កាល​ពី​ឆ្នាំ​២០២២។

​ជុំ​ចុង​ក្រោយ ត្រូវ​ការ​ក្រុម​ជម្រើស​ជាតិនារី​ចំនួន​៨​ទៀត ដែល​ត្រូវ​ជ្រើស​រើស​ចេញ​ពី​​ក្រុម​ទាំង​៣៣​​នៅ​​វគ្គ​ជម្រុះ​ក្នុង​ពូល។ កាល​ពី​ឆ្នាំ​២០២២ ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​គឺ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ប្រកួត​ 2018 AFC Women’s Asian Cup ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៥​នេះ​ ការ​ចាប់​ឆ្នោត​ផ្អែក​លើ​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក​ (FIFA Ranking Women)។

ក្រុម​មិន​ទាន់​ត្រូវ​បាន​បែង​ចែក​​ទៅ​តាម​កម្រិត Seeding និងប្រអប់ Pot ចាប់​ឆ្នោត​ឡើយ ដោយសារ​ត្រូវ​រង់​ចាំ​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​​នៃ​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក (FIFA Ranking ) ប្រចាំ​ខែ​មីនា​នេះ​សិន។

ក្រុម​ទាំង​៣៣​ត្រូវ​បាន​បែង​ចែក​ជា​៨​ពូល ពី​ពូល A ដល់ H ហើយ​មាន​តែ​ពូល A មួយ​គត់​មាន​៥​ក្រុម ខណៈ​៧​ពូល​ផ្សេង​ទៀត​មាន​៤​ក្រុម​ដូច​គ្នា។ ក្រុម​លេខ​១​ប្រចាំ​ពូល​ទាំង​៨​នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ ឆ្នាំ​២០២៦។

ប្រទេស​ជា​ម្ចាស់​​ផ្ទះ​វគ្គ​ជម្រុះ​ក្នុង​ពូល​មាន​៨​គឺ កម្ពុជា ឥណ្ឌូណេស៊ី ហ្សកដានី មីយ៉ាន់ម៉ា ថៃ តាជីគីស្ថាន អ៊ូបេគីស្ថាន និង​វៀតណាម។ ចាំ​មើល​ថា តើ​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ប្រចាំ​ពូល​មួយ​ណា។

សូម​បញ្ជាក់​ថា ការ​ចាប់​ឆ្នោត​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី។

វិធី​សាស្ត្រ​ចាប់​ឆ្នោត

  • ក្រុម​ទាំង​អស់​ត្រូវ​​បែង​ចែក​ជាប្រអប់ Pot 5, Pot 4, Pot 3, Pot 2 និង Pot 1 ​អាស្រ័យ​ទៅ​លើ​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក។
  • ជំហានទី១​ ចាប់​ឆ្នោត​ជ្រើស​រើស​ម្ចាស់​ផ្ទះ​ប្រចាំ​ពូល​ជា​មុន។ បន្ទាប់​មក ចាប់​ក្រុម​ស្ថិត​នៅ​ប្រអប់ Pot 5, បន្តប្រអប់ Pot 4, បន្តប្រអប់ Pot 3, បន្តប្រអប់ Pot 2 និងចុង​ក្រោយប្រអប់ Pot 1។
  • ការ​ចាប់​ពូល​ម្ចាស់​ផ្ទះ នឹង​ធ្វើ​ទៅ​តាម​កម្រិត​អក្សរ និង​លេខ​​រៀងរបស់​ក្រុម​ម្ចាស់​ផ្ទះ។
  • ក្រុម​​​ស្ថិត​នៅ Pot 5 នឹង​ត្រូវ​ចាប់​ឆ្នោត​ចូល​លេខ​​រៀង​ទី៥​ ​ក្នុង​ពូល A ដែល​ជា​ពូល​មាន​៥​ក្រុម។
  • បន្ទាប់​មក ក្រុមប្រអប់​ Pots 4 នឹង​ត្រូវ​ចាប់​ឆ្នោត​ចូល​លេខ​​រៀង​ទី​៤​នៃ​ពូល​នីមួយ​ៗ​ដែល​មាន​៤​ក្រុម។
  • វិធីសាស្ត្រ​នេះ​នេះ​នឹង​ចាប់​ប្រអប់ Pot 3 រហូត​ដល់ Pot 1 ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

ព័ត៌មានជាតិ២ ម៉ោង មុន

សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាល​កុមារ​ម្នាក់​ស្លាប់​

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន

កីឡា៦ ម៉ោង មុន

ធឿន ធារ៉ា ដណ្តើមខ្សែក្រវាត់ទី១០ ក្នុងអាជីព ប៉ះ​ដៃគូ​មានប្រវត្តិមិនធម្មតា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

Sokha Hotels

ព័ត៌មានពេញនិយម