កីឡា
ការប្រកួតបាល់ទះ៤ទល់៤ Spcial Cup ឆ្នាំ២០២៥ កើនដល់៧៨ក្រុម
ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់មហាជន៤ទល់ Wurks Special Volleyball Cup រដូវកាលទី២ ឆ្នាំ២០២៥ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី៧ ខែមីនានេះដោយចាប់ផ្តើមដំបូងនៅមណ្ឌលភូមិភាគខេត្តពោធិ៍សាត់។
តាមការឲ្យដឹងពីលោកណ អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាថា ការប្រកួតបាល់ទះពានរង្វាន់មហាជននេះកាលពីលើកទី១មានក្រុមចូលរួមតែ១២ប៉ុណ្ណោះ ប៉ុន្តែចូលរដូវកាលទី២កាលពីឆ្នាំ២០២៤មានក្រុមចូលរួមរហូតដល់ជាង៥០។ សម្រាប់រដូវកាលទី៧ ឆ្នាំ២០២៥នេះគឺបន្តកើនឡើងរហូតដល់៧៨ក្រុម។ ប្រសិនបើទុកពេលវេលាឲ្យចុះឈ្មោះបន្ថែមទៀតនោះ ប្រហែលជាអាចកើនឡើងដល់៩០ទៅ១០០ក្រុមក៏ថាបាន។

តំណាងសហព័ន្ធបាល់ទះកម្ពុជារូបនេះបានចាត់ទុកការចូលរួមកាន់តែច្រើនពីអ្នកនិយមលេងបាល់ទះទូទាំងប្រទេសគឺជាផ្នែកដ៏សំខាន់ដែលបញ្ជាក់ពីបាល់ទះកម្ពុជាបានកើនឡើងទាំងគុណភាព និងបរិមាណ។ កត្តានេះហើយទើបបានជំរុញឲ្យគណៈកម្មការរៀបចំការប្រកួតបានកំណត់លក្ខខណ្ឌថ្មីបន្ថែមដើម្បីជំរុញឲ្យបាល់ទះកម្ពុជានាពេលខាងមុខកាន់តែមានគុណភាពខ្លាំងឡើង។
លោក អាំង សិរីសិដ្ឋ បាននិយាយថា ៖«គ្រូបង្វឹក ឬអ្នកដឹកនាំក្រុមបាល់ទះកម្ពុជាបច្ចុប្បន្នទុកចិត្តកីឡាកររៀមច្បង ស្មាត់ចាស់ៗ។ ពួកគាត់តែងតែដាក់ឲ្យកីឡាករមានបទពិសោធច្រើនលេងនៅលើទីលាន ដូច្នេះឱកាសនៃការបង្ហាញខ្លួនរបស់កីឡាករក្មេងៗអត់មានច្រើនទេ។ ជាទូទៅយើងឃើញអីចឹង ប៉ុន្តែព្រឹត្តិការណ៍នេះ យើងនឹងកំណត់លក្ខន្តិកៈឲ្យកីឡាករចាស់ៗបានលេងតែ១នាក់ប៉ុណ្ណោះនៅលើទីលាន។ ក្នុងមួយក្រុមមានកីឡាករចាស់បទពិសោធច្រើនតែ២នាក់ប៉ុណ្ណោះ ហើយអាចលេងនៅលើទីលានតែ១នាក់។ ចង់មិនចង់ក៏ត្រូវតែផ្តល់ឲ្យយុវជនចូលលេងដែរ»។

«ខ្ញុំចង់ឲ្យប្រកួតប្រជែងមានការប្រកួតប្រជែងគ្នា ពីព្រោះយុវជនបង្ហាញស្នាដៃនៅលើទីលានកាន់តែល្អប្រសើរ ពួកគាត់នឹងទាញចំណាប់អារម្មណ៍ពីគ្រូបង្វឹក។ ដូច្នេះនៅពេលមានព្រឹត្តិការណ៍ធំៗ ពួកគាត់មានឱកាស ហើយលែងក្លាយជាកីឡាករបម្រុងទៀតហើយ។ ការកែប្រែលក្ខខណ្ឌនេះក៏ជាការផ្តល់ឱកាសឲ្យក្រុមតាមបណ្តាខេត្តឈ្នះពាន ពីព្រោះពួកគាត់ពេលមកលេងប៉ះកីឡាកររៀមច្បង បទពិសោធច្រើនជាកីឡាករជម្រើសជាតិ ពួកគាត់បានធ្លាក់ទឹកចិត្ត ចាញ់មុនការប្រកួតបាត់ទៅហើយ។ អីចឹងយើងធ្វើបែបនេះគឺជំរុញ លើកទឹកចិត្តឲ្យពួកគាត់មានស្មារតី មានសេចក្តីសង្ឃឹមក្នុងការប្រកួតប្រជែង»។
ឆ្នាំ២០២៥នេះមិនត្រឹមតែកើនឡើងចំនួនក្រុមចូលរួមប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែប្រាក់រង្វាន់ក៏កើនឡើង។ កាលពីឆ្នាំមុនត្រឹមតែ១១លានរៀល ប៉ុន្តែឆ្នាំនេះបានកើនឡើងដល់១៥លានរៀល សម្រាប់ក្រុមជ័យលាភីនៅតាមភូមិភាគ។ ចំណែកជុំផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុនចំនួន៥០លានរៀល ប៉ុន្តែឆ្នាំនេះបានកើនឡើងដល់៧០លានរៀល។

សមាគម-ក្លិប-ក្រុមចំនួន ៧៨ក្រុម ដោយបែងចែកជាមណ្ឌលដូចខាងក្រោម៖
- មណ្ឌលខេត្តពោធិ៍សាត់
- មណ្ឌលខេត្តសៀមរាប
- មណ្ឌលខេត្តកំពង់ចាម
- មណ្ឌលខេត្តកណ្ដាល
- មណ្ឌលខេត្តកែប
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់