Connect with us

កីឡា

Benzema ទម្លាយមូលហេតុនៃការជ្រើសរើសទៅលេងនៅ អារ៉ាប៊ីសាអ៊ូឌីត

បានផុស

នៅ

អតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema បានបង្ហើបពីហេតុផលចម្បងមួយនៅពីក្រោយការសម្រេចចិត្តចាកចេញពីរាជធានី អេស្ប៉ាញ ផ្លាស់ទៅកាន់ក្លិប Al-Ittihad របស់ អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែមិនមែនដោយសាររឿងលុយឡើយ។

កីឡាករ Karim Benzema
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ មានកីឡាករឆ្នើមៗពីអឺរ៉ុប​ជា​ច្រើន​ បានសម្រេចចិត្តផ្លាស់ទៅលេងនៅលីគ Saudi Pro League តែអ្វីដែលគួរឱ្យកត់សម្គាល់ អ្នកគាំទ្រភាគច្រើនតែងតែគិតថា ពួក​គេ​សម្រេចចិត្តផ្លាស់ទៅទីនោះ​ គឺដោយសារលុយមួយមុខគត់ ពី​ព្រោះទីនោះពិតជាទទួលបានប្រាក់ពលកម្មច្រើនពិតមែន។

ទោះបីជាយ៉ាងណា Benzema ដែលជាកីឡាករកំពុងលេងនៅទីនោះមួយរូប បានចេញមុខទម្លាយមូលហេតុពិត ថាដោយសារខ្លួនមិនចង់លេងជួបក្លិបចាស់ Real Madrid ទើបជ្រើសរើសការផ្លាស់ទៅទឹកដីមជ្ឍឹមបូព៌ា។

ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano អតីតខ្សែប្រយុទ្ធជម្រើសជាតិ បារាំង បានលើកឡើងយ៉ាងដូច្នេះថា ៖«ការសម្រេចចិត្តរបស់ខ្ញុំផ្លាស់ទៅ អារ៉ាប៊ីសាអ៊ូឌីត ដោយសារខ្ញុំមិនចង់លេងតទល់នឹង Real Madrid នៅក្នុងជីវិតខ្ញុំ»

គួរបញ្ជាក់ថា Benzema គឺជាកីឡាករដ៏សំខាន់មួយរូបរបស់ក្រុមអធិរាជស អំឡុងពេលលេងទីនោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ មុនពេលចាកចេញទៅកាន់ Al-Ittihad៕

កីឡាករ Karim Benzema

ប្រែ​សម្រួល៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម