កីឡា
កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ
កីឡាករ រិទ្ធ អារុណ ថាខ្លួនប្រហែលជាមិនវិលត្រឡប់ទៅបង្ហាត់គុនខ្មែរនៅឯប្រទេសជប៉ុនបន្តទៀតទេ ព្រោះចង់ផ្ដល់ភាពកក់ក្ដៅដល់គ្រួសារក្រោយបែកគ្នាអស់ប្រហែល ១០ឆ្នាំមកហើយ។

កីឡាករ រិទ្ធ អារុណ
អ្នកប្រដាល់សេរីចាស់ រិទ្ធ អារុណ បានឲ្យដឹងកាលថ្មីៗនេះថា ការបន្តអាជីពទៅបង្ហាត់គុនខ្មែរនៅឯប្រទេសជប៉ុនវិញនោះប្រហែលជាមិនទៅទៀតនោះទេ។ ដោយសារតែអាណិតប្រពន្ធកូនផង និងចង់បំពេញបំណងប្រពន្ធដែលចង់ឲ្យខ្លួននៅស្រុកខ្មែរជាមួយគ្រួសារ មើលថែចំការផង និងឡើងប្រកួតខ្លះៗនៅកម្ពុជាទៅបានហើយ។

រិទ្ធ អារុណ និងគ្រួសារ
ជើងខ្លាំងដើមកំណើតពីខេត្តសៀមរាបខាងលើបន្ថែមទៀតថា ការបំពេញការងារជាគ្រូបង្ហាត់ប្រដាល់នៅជប៉ុនអស់រយៈពេលខ្ទង់ ១០ឆ្នាំមកហើយ និងបានមកលេងស្រុកខ្មែរតែ៣ដងប៉ុណ្ណោះ។ ប្រសិនបើលោកចង់បន្តការងារនៅទីនោះគឺអាចទៅបានជាធម្មតា ប៉ុន្តែដូចជម្រាបជូនខាងលើអីចឹង ស្រណោះពាក្យប្រពន្ធថា «បែកគ្នាអស់១០ឆ្នាំហើយ តើមាន ១០ឆ្នាំប៉ុន្មានដងទៀតក្នុងជីវិតនេះ» ។ មួយទៀតអាណិតប្រពន្ធ និងកូនផងដែលរស់នៅខ្វះភាពកក់ក្ដៅពីប្ដី។

កីឡាករ រិទ្ធ អារុណ លើកម្រាម ១០ និយាយទៅកាន់អ្នកស្រឡាញ់គុនខ្មែរទាំងអស់សូមជួយគាំទ្រការប្រកួតរបស់ខ្លួននៅពេលនេះផង។ រូបគេនឹងខំប្រឹងប្រែងប្រកួតឲ្យបានល្អជូនអ្នកទស្សនា និងសុំការអភ័យទោសប្រសិនបើនៅខ្វះខាតចំណុចណាមួយហើយសន្យាថានឹងកែប្រែឲ្យកាន់តែប្រសើរតាមការរិះគន់បែបស្ថាបនារបស់អ្នកគាំទ្រគុនខ្មែរ។

រំលឹកដែរថា រិទ្ធ អារុណ ជាអ្នកប្រដាល់ចាស់វស្សា និងជាសិស្សប្អូនលោក ធន់ សុភា ផងដែរដែលបានហ្វឹកហាត់រួមគ្នាជាមួយលោកគ្រូតា ឈិត សារឹម នៅសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ។ រូបគេចាក់ចេញទៅប្រទេសជប៉ុនដើម្បីបង្ហាត់ផ្សព្វផ្សាយគុនខ្មែរតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ឥលូវនេះបានវិលត្រឡប់មកកម្ពុជាវិញហើយ និងបានឡើងប្រកួតបាន ១ប្រកួតផងដែរនៅសង្វៀនទទក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង