កីឡា
សហព័ន្ធកីឡាបញ្ចស៊ីឡាត់ នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង
តំណាងសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបញ្ជាក់ពីការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៧-៨ ខែមីនា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីប្រកួត
បើតាមការឲ្យដឹងពីលោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះជាលើកទី១ ហើយដែលសហព័ន្ធគ្រោងរៀបចំឡើង។ សម្រាប់ការប្រកួតនេះមានសមាគម ក្លឹប សរុបចំនួន២២ និងប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមានប្រមាណ ១៥៣រូប។

លោក អ៊ូ តារា អគ្គលេខាធិការ
ដោយសារសហព័ន្ធថ្មីថ្មោងនៅឡើយ ដូច្នេះរាល់ការចំណាយផ្សេងៗលើការប្រកួតនេះជាការរ៉ាប់រងទាំងស្រុងរបស់សហព័ន្ធផ្ទាល់។ ចំពោះគោលបំណង នៃការរៀបចំឲ្យមានការប្រកួតនេះឡើងគឺសម្រួចសមត្ថភាពកីឡាករ កីឡាការិនី និងស្វែងរកនូវធនធានល្អៗបន្ថែមទៀតដើម្បីចូលហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនានាពិសេស កីឡាស៊ីហ្គេម លើកទី៣៣ ចុងឆ្នាំ២០២៥ នៅប្រទេសថៃ។

រូបភាពលើផេកសហព័ន្ធបញ្ចស៊ីឡាត់
បញ្ជាក់ដែរថា ការប្រកួតរបស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះនឹងធ្វើឡើងរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ ៨ ខែមីនា ឆ្នាំ២០២៥ នៅសាលដំបូលទូកការ៉ាតេ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន១៥វិញ្ញាសា។ បញ្ចស៊ីឡាត់នេះជាប្រភេទកីឡាថ្មីដែលទើបមកកាន់កម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងជាប្រភេទកីឡាមានដើមកំណើតពីប្រទេសឥណ្ឌូណេស៊ី៕


រូបភាពលើផេកសហព័ន្ធបញ្ចស៊ីឡាត់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង