កីឡា
សហព័ន្ធបានប្រកាសជាផ្លូវការ អ្នកចាំទី វីរះ ដារ៉ា គ្មានកំហុសអ្វីនឹងការកំណត់លទ្ធផលទុកមុន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីភាពស្អាតស្អំរបស់អ្នកចាំទី វីរះ ដារ៉ា របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងព្រះខ័នរាជស្វាយរៀង។

ក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ពានរង្វាន់ ASEAN Championship Mitsubishi Electric Cup នៅទីលាននៃកីឡដ្ឋានជាតិសិង្ហបុរី (National Stadium) នៅដើមវគ្គទី១ ត្រូវបានម្ចាស់ផ្ទះសិង្ហបុរីស៊ុតចូល២គ្រាប់ក្នុងរយៈពេលមួយខ្លី ហើយជាកំហុសនៅតំបន់អ្នកចាំទី និងខ្សែការពារ ដែលពេលនោះមានអ្នកគាំទ្រជាច្រើនបានលើកឡើងពីការកំណត់គ្រាប់បាល់ទុកមុន។

យ៉ាងណាតាមរយៈការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនបានរកឃើញអ្វីដែលជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកមុន ឬលក់គ្រាប់បាល់ឡើយ។ ផ្ទុយទៅវិញ នោះគឺជាកំហុសបច្ចេកទេសនៃការលេងនៅលើទីលាន ដោយអចេតនាប៉ុណ្ណោះ។ ដូច្នេះរាល់ករណីមន្ទិលសង្ស័យទាំងឡាយណាដែលកើតមានឡើងអំឡុងពេលដំណើរការប្រកួត សហព័ន្ធកីឡាកីឡាបាល់ទាត់កម្ពុជានៅបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យបាល់ទាត់កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់