Connect with us

កីឡា

លោក​ Muñoz ឲ្យប្រយ័ត្ន​កីឡាករ​បរទេស២​រូប​​ក្នុង​ការ​វាយ​បក​យប់​នេះ

បានផុស

នៅ

លោក Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​បាន​ឲ្យ​កូន​​ក្រុម​របស់​លោក​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ទៅ​រួច​ដើម្បី​​កុំ​ឲ្យ​ដៃ​គូ​មាន​ឱកាស​វាយ​បក​តាម​រយៈ​ខ្សែ​ប្រយុទ្ធ​បរទេស​២​នាក់​ដ៏​សំខាន់។

លោក Josep Muñoz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទសារព័ត៌មាន លោក Josep Muñoz បាន​លើក​ឡើង​ថា ការ​ត្រៀម​ខ្លួន​លើក​នេះ ចំណុច​​សំខាន់​គឺ​ត្រូវ​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ច្រើន។ អ្វី​ដែល​សំខាន់​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ដៃ​គូ​មាន​ឱកាស​ក្នុង​ការ​វាយ​បក ហើយ​ក៏​មិន​បណ្តោយ​ឲ្យ​លេង​បាល់​លើ​បាន​ច្រើន​ដែរ​ ពី​ព្រោះ Shan United មាន​ខ្សែ​ប្រយុទ្ធ​​បរទេស​ពីរ​នាក់​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង។

ខ្សែ​ប្រយុទ្ធ​បរទេស​ដ៏សំខាន់​របស់ Shan United គឺ​កីឡាករ Efrain Rintaro សញ្ជាតិ​ប្រេស៊ីល និង​កីឡាករ Moussa Bakayoko សញ្ជាតិ​​កូតឌីវ័រ។

កីឡាករ Efrain Rintaro

កីឡាករ Efrain Rintaro អាយុ​៣៣​ឆ្នាំ កម្ពស់​១.៨៧​ម៉ែត្រ​​ដែល​មាន​បទ​ពិសោធ​ច្រើន​មែន​។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​ដល់​២០២៤ ពោល​គឺ​រយៈ​ពេល​១៤​ឆ្នាំ​ចុង​ក្រោយ រូប​គេ​បាន​លេង​ឲ្យ​ក្លិប​ជា​ច្រើន​​នៅ​ប្រទេស​ជប៉ុន និង​ចុង​ក្រោយ​ចូល​រួម​ជា​មួយ​ក្លិប Shan United របស់​ប្រទេសមីយ៉ាន់ម៉ា។ សម្រាប់​ការ​បង្ហាញ​ខ្លួន​​១៧​លើក​ឲ្យ​ក្លិប​នៅ​មីយ៉ាន់ម៉ា រូប​គេ​រក​បាន​៧​គ្រាប់។

ចំណែកកីឡាករ Moussa Bakayoko អាយុ២៨​ឆ្នាំ កម្ពស់​១.៨១​ម៉ែត្រ ក៏​មាន​បទ​ពិសោធ​ច្រើន​ដែរ​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៥មក។ ចន្លោះ​ឆ្នាំ​២០១៧-២០១៩ រូប​គេ​លេង​​នៅ​ក្លិប Shirak របស់​ប្រទេស​អាមេនី​ដោយ​បង្ហាញ​ខ្លួន​៧៣​លើក រក​បាន​១៦​គ្រាប់។ រដូវ​កាល​២០២២-២០២៣ រូប​គេ​បាន​វិល​ត្រឡប់​ទៅ​ក្លិប Shirak វិញ​ដោយ​បាន​លេង​​៣៤​ប្រកួត រក​បាន​៧​គ្រាប់។ ចុង​ក្រោយ រូប​គេ​ចូល​រួម​ជា​មួយ Shan United ក្នុង​ឆ្នាំ​២០២៤​ដោយ​បង្ហាញ​ខ្លួន១០​លើក រក​បាន​៤​គ្រាប់។

កីឡាករ Moussa Bakayoko

ក្រៅ​ពី​ខ្សែ​ប្រយុទ្ធបរទេសទាំង​ពីរខាង​លើ Shan United មាន​ខ្សែ​បម្រើ​សញ្ជាតិ​ហ្គាណា Mark Sekyi និង​ខ្សែ​ការពារ​សញ្ជាតិកាមេរ៉ូន William Nyakwe ដូច្នេះ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​នេះ​មាន​កីឡាករបរទេស​តែ​៤​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​មីយ៉ាន់ម៉ាក៏​សុទ្ធ​តែ​មាន​គុណភាព​ល្អ ដែល​បាន​ក្លាយ​ជា​ក្រុម​ល្អ​ជាង​គេ​បំផុត​ប្រចាំ​ប្រទេស​មួយ​នេះ។

ក្លិប​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ វេលា​ម៉ោង​៧​យប់​នេះ ទទួល ក្រុម Shan United ជើង​ទី១ វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League រដូវ​កាល​២០២៤-២៥ មុន​ពេល​ទៅ​ទឹក​ដី​មីយ៉ាន់ម៉ាវិញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម